ក្រុមហ៊ុនអន្តរជាតិ៣គ្រោងបោះទុន៥០០លានដុល្លារអភិវឌ្ឍតំបន់បឹងវល្លិប្រេងក្នុងខេត្តកំពង់ស្ពឺ

រូបភាពដោយ brennenhuller.com

ក្រុមហ៊ុនអន្តរជាតិចំនួន៣គ្រោងនឹងបោះទុន៥០០លានដុល្លារអាមេរិករួមគ្នាដើម្បីអភិវឌ្ឍតំបន់បឹងវល្លិប្រេង ក្នុងខេត្តកំពង់ស្ពឺ ឲ្យក្លាយជាមណ្ឌលកម្សាន្តលំដាប់ពិភពលោក នេះបើយោងតាមការឲ្យដឹងពីអភិបាលខេត្តដោយផ្ទាល់កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩។

ថ្លែងប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យយើងខ្ញុំតាមសារអេឡិចត្រូនិចតេឡេក្រាម អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង បានឲ្យដឹងថា ក្រុមហ៊ុនចំនួន៣មកពីប្រទេសស្វីស ហុងកុង និងប្រទេសសឹង្ហបូរី បានប្រមូលទិញដីជាច្រើនហិកតាសម្រាប់ផែនការវិនិយោគបង្កើតមណ្ឌលកម្សាន្តលំដាប់ពិភព ស្ថិតក្នុងតំបន់បឹងវល្លិប្រេង ដែលជាប់ព្រំប្រទល់រវាងស្រុកសំរោងទង នឹងស្រុកភ្នំស្រួច នៃខេត្តកំពង់ស្ពឺ។

ឯកឧត្តម វ៉ី សំណាង បានមានប្រសាសន៍ថា៖ «គាត់ [ម្ចាស់គម្រោង] មានឯកសារទិញ-លក់ដីរួចហើយ នៅសល់តែការដាក់ឆ្លងគម្រោងទៅរដ្ឋាភិបាល (CDC) ហើយនឹងដំណើរការឯកសារមួយចំនួនទាក់ទងទៅនឹងផ្លូវច្បាប់»។

ឯកឧត្តម បានបន្តថា៖ «ទន្ទឹមនឹងគាត់មានដីហើយ គាត់បានមកស្នើសុំការគាំទ្រពីអាជ្ញាធរខេត្ត អាជ្ញាធរពាក់ពន្ធ័ទាំងអស់ ដើម្បីគាំទ្រលើគម្រោងរបស់គាត់។ ហើយយើងបានប្រជុំរួចអស់ហើយ គឺគាំទ្រគម្រោងរបស់គាត់ នៅតែក្រុមការងារគាត់ដាក់ទៅឆ្លងថ្នាក់ជាតិ និងឡើងប្លង់គោល ប្លង់មេរបស់គាត់សម្រាប់អនុវត្តគម្រោង»។

តាមការបញ្ជាក់របស់ ឯកឧត្តម គម្រោងវិនិយោគដែលមានតម្លៃប្រមាណជា៥០០ លានដុល្លារអាមេរិកនេះ គឺនឹងគ្រប់ដណ្តប់ទំហំដីប្រមាណជាង ១០០ ហិកតារួមបញ្ចូលទាំងបឹងវល្លិប្រេងផងដែរ។

ឯកឧត្តម វ៉ី សំណាងបានមានប្រសាសន៍ថា៖ «ដីរបស់គាត់ឯកជនទិញបានគឺជាងមួយរយហិកតា ប៉ុន្តែគាត់ត្រូវភ្ជាប់ជាមួយកន្លែងបឹងរបស់រដ្ឋ។ គាត់ត្រូវជីក ពង្រីកបឹងនឹងឲ្យវាជ្រៅ ស្តារទឹកឲ្យស្អាត ហើយដីដែលគាត់បានទិញគាត់ត្រូវធ្វើហេដ្ឋារចនាសម្ព័ន្ធច្រើននៅទីហ្អឹង»។

ជាងនេះទៀត ឯកឧត្តម បានបញ្ជាក់ថា គម្រោងខាងលើនេះ នឹងផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋនៅជុំវិញតំបន់ ដោយការ ផ្តល់ការងារបម្រើសេវាផ្សេងៗជាច្រើនកន្លែងក្នុងកំរៃឈ្នូលខ្ពស់គួរសម្យ។ ក្រៅពីនេះ គម្រោងខាងលើក៏នឹងមាកន្លែងសម្រាប់បម្រើសេវាសាធារណមួយចំនួនដូចជាកន្លែងជិះកង់ប្រវែង៤គីឡូរម៉ែត្រផងដែរ។

គួររម្លឹកថា ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ខេត្តកំពង់ស្ពឺ បានទាក់ទាញគម្រោងវិនិយោគជាច្រើន ដូចជា គម្រោងបង្កើនរោងចក្រផលិតអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ និងគម្រោងបង្កើតអគារពាណិជ្ជកម្មតម្លៃ៥០០លានដុល្លារនៅខេត្តកំពង់ស្ពឺដោយ ក្រុមហ៊ុនផលិតទូរសព្ទដៃ និងអភិវឌ្ឍអចលនទ្រព្យ OPPO និង VIVO ជាដើម។ អានបន្ថែម

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]