គម្រោងផ្លូវដែកតាមឆ្នេរសមុទ្រខាងកើតម៉ាឡេស៊ីនឹងបន្តដំណើរការបន្ទាប់ពីតម្លៃត្រូវបានកាត់បន្ថយ

បន្ទាប់ពីបានលុបចោលគម្រោងផ្លូវដែកតាមឆ្នេរសមុទ្រខាងកើតដែលឧបត្ថម្ភដោយប្រទេសចិនកាលពីខែកុម្ភៈឆ្នាំ ២០១៩ ដោយសារការព្រួយបារម្ភអំពីតម្លៃដ៏ច្រើននេះ រដ្ឋាភិបាលម៉ាឡេស៊ីបានប្រកាសដំណើរការចាប់ផ្តើមឡើងវិញបន្ទាប់ពីការចំណាយត្រូវបានកាត់បន្ថយចំនួន ៥ ពាន់លានដុល្លារអាមេរិក។

យោងតាមសេចក្តីថ្លែងការណ៍ពីការិយាល័យនាយករដ្ឋមន្ត្រីលោក Mahathir Mohamad កាលពីពាក់កណ្តាលខែមេសាបានឲ្យដឹងថា ដំណាក់កាលចំនួនពីរនៃផ្លូវរថភ្លើងប្រវែង ៦៨៨ គីឡូម៉ែត្រនេះ នឹងត្រូវចំណាយអស់ប្រមាណ ១០,៦ ពាន់លានដុល្លារអាមេរិក ជាជាងការប៉ាន់ស្មានលើកដំបូងដែលនឹងត្រូវចំណាយ ១៥, ៩ ពាន់លានដុល្លារអាមេរិក។

បន្ទាប់ពីដំណើរការត្រូវបានផ្អាកនៅខែកក្កដាឆ្នាំ ២០១៨ ការចរចារយៈពេលវែងបានឈាន ដល់ការចុះកិច្ចព្រមព្រៀងថ្មីមួយ ដែលត្រូវបានចុះហត្ថលេខាជាមួយក្រុមហ៊ុនម៉ៅការ
សាងសង់ China Communications Construction Company។ យោងតាមសេចក្តីថ្លែង ការណ៍របស់រដ្ឋាភិបាល គោលដៅនៃកិច្ចព្រមព្រៀងថ្មីនេះ គឺដើម្បី«ផ្តល់ផលប្រយោជន៍ពិត ប្រាកដដល់ប្រទេសម៉ាឡេស៊ី និងសម្រាលបន្ទុកទៅលើស្ថានភាពហិរញ្ញវត្ថុរបស់ប្រទេស» ។

គម្រោងផ្លូវដែកតាមឆ្នេរសមុទ្រខាងកើត នឹងតភ្ជាប់ទៅកំពង់ផែ Klang លើច្រកម៉ាឡាកាទៅតំបន់ Pengkalan Kubor ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

គម្រោងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោកតម្លៃជាង ៣០លានដុល្លារ ចាប់ផ្តើមហើយ

គម្រោងសាងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោក ដែលមានតម្លៃជាង ៣០ […]

ជប៉ុនជួយកម្ពុជាសង់អគារមេត្តយ្យសិក្សានៅខេត្តបាត់ដំបង និង កោះកុង

រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ជំនួយឥតសំណងដែលមានថវិកាសរុប […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ក្រសួងបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេសចរណ៍ ជាផ្លូវការហើយ

ក្រសួងទេសចរណ៍ បានបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេ […]

ក្រសួងនឹងបើកការដ្ឋានសង់សាលាជាតិវិជ្ជាជីវៈ តម្លៃជាង ១១លានដុល្លារ ក្នុងខែវិច្ឆិកានេះ

សាលាជាតិវិជ្ជាជីវៈទេសចរណ៍ (VST) ចំនួនពីរទីតាំង នៅភ្នំពេ […]

សមាគមអ្នកសាងសង់ស្នើឱ្យជប៉ុនជួយធ្វើទំនើបកម្មពង្រឹងស្ដង់ដាកិច្ចសន្យាសំណង់នៅកម្ពុជា

សមាគមអ្នកសាងសង់នៅកម្ពុជា​ ឬCCA បានស្នើឱ្យអ្នកជំនាញជប៉ុន […]