លំនៅដ្ឋានម៉ាកយីហោប្រណីតកំពុងកើនឡើងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក

យោងតាមរបាយការណ៍ថ្មីរបស់ក្រុមហ៊ុន Savills បានឲ្យដឹងថា គម្រោងលំនៅដ្ឋានជាច្រើន ដែលកំពុងត្រូវបានសាងសង់នៅទូទាំងពិភពលោក ២៧ភាគរយ ឥឡូវគឺស្ថិតនៅតំបន់អាស៊ីប៉ាស៊ីហ្វិក។

គម្រោងសាងសង់លំនៅដ្ឋានដែលត្រូវបានបញ្ចប់និងចាប់ផ្តើមប្រតិបត្តិការចំនួន ១២០គម្រោង ត្រូវបានដាក់លក់នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយប្រទេសថៃមាន ៦ភាគរយ នៃគម្រោងនៅទូទាំងពិភពលោកធ្វើឲ្យប្រទេសនេះក្លាយទៅជាទីផ្សារធំលំដាប់ទី៣ នៅលើពិភពលោក។ ទីក្រុងបាងកកគឺជាទីផ្សារធំបំផុតមួយរបស់ពិភពលោកសម្រាប់គម្រោងលំនៅដ្ឋានប្រណីតដែលមានម៉ាកយីហោល្បី ដែលមានយ៉ាងហោចណាស់មាន ១៥គម្រោង។

បច្ចុប្បន្ននេះ ម្ចាស់សណ្ឋាគារមានចំនួន ៨៥ភាគរយ នៃគម្រោងដែលមានម៉ាកយីហោ ក៏ប៉ុន្តែសណ្ឋាគារដែលមិនមានស្លាកយីហោកំពុងតាមពីក្រោយ។ ប្រទេឥណ្ឌូនេស៊ីរំពឹងថានឹងក្លាយជាប្រទេសដែលមានការផ្គត់ផ្គង់គម្រោងលំនៅដ្ឋានម៉ាកយីហោប្រណីតក្រៅពីសហរដ្ឋអាមេរិក ខណៈតម្រូវការរបស់ទីផ្សារដែលកំពុងរីកចម្រើនលើកិត្យានុភាពម៉ាកយីហោមានការកើនឡើង។

«លំនៅដ្ឋានម៉ាកយីហោប្រណីតអាចផ្ដល់ដំណោះស្រាយដល់អ្នករស់នៅនៅក្នុងទីផ្សារដែលកំពុងរីកចម្រើន ដែលជាការរួមបញ្ចូលគ្នានៅក្នុងទីផ្សារអចលនទ្រព្យជាមួយគម្រោងលំនៅដ្ឋានដែលមិនមានលក្ខណៈពេញលេញ។ ដែលគម្រោងទាំងនេះ បានផ្តល់នូវភាពកក់ក្តៅ សន្តិសុខ និងនិងលក្ខណៈគ្រួសារក្នុងការរស់នៅ» នេះបើតាមការកត់សម្គាល់របស់ Savills នៅក្នុងរបាយការណ៍របស់ខ្លួន។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

គម្រោងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោកតម្លៃជាង ៣០លានដុល្លារ ចាប់ផ្តើមហើយ

គម្រោងសាងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោក ដែលមានតម្លៃជាង ៣០ […]

ជប៉ុនជួយកម្ពុជាសង់អគារមេត្តយ្យសិក្សានៅខេត្តបាត់ដំបង និង កោះកុង

រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ជំនួយឥតសំណងដែលមានថវិកាសរុប […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ក្រសួងបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេសចរណ៍ ជាផ្លូវការហើយ

ក្រសួងទេសចរណ៍ បានបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេ […]

ក្រសួងនឹងបើកការដ្ឋានសង់សាលាជាតិវិជ្ជាជីវៈ តម្លៃជាង ១១លានដុល្លារ ក្នុងខែវិច្ឆិកានេះ

សាលាជាតិវិជ្ជាជីវៈទេសចរណ៍ (VST) ចំនួនពីរទីតាំង នៅភ្នំពេ […]

សមាគមអ្នកសាងសង់ស្នើឱ្យជប៉ុនជួយធ្វើទំនើបកម្មពង្រឹងស្ដង់ដាកិច្ចសន្យាសំណង់នៅកម្ពុជា

សមាគមអ្នកសាងសង់នៅកម្ពុជា​ ឬCCA បានស្នើឱ្យអ្នកជំនាញជប៉ុន […]