កម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជាអំពាវនាវឱ្យមានការចូលរួមបន្ថែមទៀតដើម្បីជួយលើកកម្ពស់គុណភាពអចលនទ្រព្យ

ជាមួយនឹងការរីកលូតលាស់នៃឧស្សាហកម្មអចលនទ្រព្យយ៉ាងឆាប់រហ័សនិងការកើនឡើងនៃការប្រកួតប្រជែងខ្លាំងក្នុងទីផ្សារ អ្នកជំនាញមកពីផ្នែកឯកជននិងរដ្ឋ អំពាវនាវឲ្យមានអ្នកចូលរួមប្រកួតប្រជែងក្នុងកម្មវិធី«ពានវង្វាន់អចលនទ្រព្យកម្ពុជា»ប្រចាំឆ្នាំ ដើម្បីជួយលើកកម្ពស់គុណភាពអចលនទ្រព្យនៅកម្ពុជា។

កម្មវិធីពានរង្វាន់អចលនទ្រព្យនៅកម្ពុជា គឺជាផ្នែកមួយនៃកម្មវិធីពានរង្វាន់អចលនទ្រព្យប្រចាំតំបន់អាស៊ីរៀបចំដោយក្រុមហ៊ុន PropertyGuru ដែលត្រូវបានទទួលស្គាល់នៅក្នុងឆ្នាំ ២០០៥ ហើយ បច្ចុប្បន្នមានវត្តមាននៅក្នុងទីផ្សារចំនួន ១៥ នៅទូទាំងអាស៊ី។ កម្មវិធីពានរង្វាន់នេះគឺធ្វើឡើងដើម្បីស្វែងរកអចលនទ្រព្យល្អបំផុតនៅកម្ពុជាលើប្រភេទខុសៗគ្នាដែលបានបំពេញតាមការលក្ខណៈវិនិច្ឆ័យដែលបានកំណត់។

ថ្លែងនៅក្នុងតុកមូលសន្និសីទព័ត៌មានដែលបានប្រារព្ធឡើងនៅឯភោជនីយដ្ឋាន Topaz កាលពីថ្ងៃទី ២៩ ខែឧសភា លោក សន សៀប ស្ថាបនិករបស់ក្រុមហ៊ុន Key Real Estate និងជាប្រធានគណៈកម្មាធិការបានជំរុញឱ្យអ្នកអភិវឌ្ឍន៍នៅកម្ពុជាចូលរួមក្នុងការប្រកួតពានរង្វាន់នេះ។

លោកថ្លែងថា៖«យើងចង់ជំរុញវិស័យអភិវឌ្ឍន៍អចលនទ្រព្យកាន់តែប្រសើរឡើង អញ្ចឹងខ្ញុំជឿថានៅពេលដែលចូលនៅក្នុងការប្រលងពានរង្វាន់អចលទ្រព្យកម្ពុជា និងទទួលបានអត្ថប្រយោជន៍សម្រាប់អ្នកដែលចូលរួម។ » ដោយបន្ថែមទៀតថា ៖ «នៅពេលដែលយើងអភិវឌ្ឍទាំងអស់គ្នាផ្តោតទៅលើការលើកកម្ពស់គុណភាព គឺធ្វើឲ្យវិស័យអចលនទ្រព្យរបស់យើងមានការរីកចម្រើនល្អ មាននិរន្តរភាព»។

ដោយលើកឡើងអំពីសារៈសំខាន់នៃកម្មវិធីនេះ លោក ឧកញ៉ា Nito H. Lim នាយកគ្រប់គ្រងនិងជាសហស្ថាបនិករបស់ក្រុមហ៊ុន NI Development Co. , Ltd ដែលបានឈ្នះពានរង្វាន់ជាច្រើនក្នុងអំឡុងពេលប្រគល់រង្វាន់ពានរង្វាន់អចលនទ្រព្យកម្ពុជាឆ្នាំ ២០១៩ (អានបន្ថែម) បានមានប្រសាសន៍ថា ការឈ្នះពានរង្វាន់នេះបានជួយលើកកម្ពស់អាជីវកម្មរបស់ក្រុមហ៊ុន។

លោកបានមានប្រសាសន៍ថា៖ «បន្ទាប់ពីខ្ញុំឈ្នះការប្រកួតប្រជែង គេ[ក្រុមហ៊ុនដទៃ]មករកច្រើនមែនទែន យើងទទួលបានប្រហែលជា២០អគារ [សម្រាប់ធ្វើការរចនាឲ្យ] ក្នុងប៉ុន្មានខែ» ដោយលោកបានសង្កត់ធ្ងន់ទៀតថា ការប្រកួតប្រជែងនេះគឺបានលើកទឹកចិត្តឲ្យអ្នកអភិវឌ្ឍន៍អចលនទ្រព្យបង្កើនគុណភាពផលិតផលរបស់ខ្លួន។

ឯកឧត្តម ឆាន់ សូរ្យផល អគ្គនាយកសំណង់នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានសម្តែងការគាំទ្រចំពោះកម្មវិធីនេះ។

ឯកឧត្តមបានថ្លែងថា៖ «ការប្រកួតប្រជែងទៅរកអ្វីដែលល្អ គាត់ទទួលបានកិត្តិនាមមួយដែលនឹងជួយទៅដល់ទីផ្សារគាត់ដែរ នេះគឹជាការវាយតម្លៃរបស់វិស័យរដ្ឋបាលសារធារណៈចំពោះការបង្កើតកម្មវិធីនេះ»។

ឯកឧត្តមបានបន្ថែមថា៖ «យើងគាំទ្រឲ្យមានការប្រកួតប្រជែងដើម្បីឈានទៅរកឧត្តមភាពនៅក្នុងការអភិវឌ្ឍន៍វិស័យអចលនទ្រព្យនៅកម្ពុជា»។

យោងតាមការឲ្យដឹងពីលោក សន សៀប អ្នកចូលរួមក្នុងពិធីប្រគល់ពានរង្វាន់បានកើនឡើងពីជាង ២០០ នាក់នៅក្នុងឆ្នាំ ២០១៧ ដល់ជាង ៣០០ នាក់នៅក្នុងឆ្នាំ ២០១៩ ដោយក្នុងនោះប្រភេទពានរង្វាន់ក៏បានកើនឡើងពី ១៧ ទៅ ២៦ ប្រភេទក្នងឆ្នាំដូចគ្នា។ ដោយលើកឡើងថាប្រហែល ៦០ ភាគរយ នៃអ្នកអភិវឌ្ឍន៍ក្នុងប្រទេសបានចូលរួមនៅក្នុងកម្មវិធីនេះ លោក សន សៀប សង្ឃឹមថានឹងមានការចូលរួមពីអ្នកអភិវឌ្ឍន៍កាន់តែច្រើនក្នុងឆ្នាំក្រោយៗ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

គម្រោងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោកតម្លៃជាង ៣០លានដុល្លារ ចាប់ផ្តើមហើយ

គម្រោងសាងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោក ដែលមានតម្លៃជាង ៣០ […]

ជប៉ុនជួយកម្ពុជាសង់អគារមេត្តយ្យសិក្សានៅខេត្តបាត់ដំបង និង កោះកុង

រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ជំនួយឥតសំណងដែលមានថវិកាសរុប […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ក្រសួងបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេសចរណ៍ ជាផ្លូវការហើយ

ក្រសួងទេសចរណ៍ បានបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេ […]

ក្រសួងនឹងបើកការដ្ឋានសង់សាលាជាតិវិជ្ជាជីវៈ តម្លៃជាង ១១លានដុល្លារ ក្នុងខែវិច្ឆិកានេះ

សាលាជាតិវិជ្ជាជីវៈទេសចរណ៍ (VST) ចំនួនពីរទីតាំង នៅភ្នំពេ […]

សមាគមអ្នកសាងសង់ស្នើឱ្យជប៉ុនជួយធ្វើទំនើបកម្មពង្រឹងស្ដង់ដាកិច្ចសន្យាសំណង់នៅកម្ពុជា

សមាគមអ្នកសាងសង់នៅកម្ពុជា​ ឬCCA បានស្នើឱ្យអ្នកជំនាញជប៉ុន […]