ក្រសួងបានអនុញ្ញាតឲ្យណាហ្គាសាងសង់គម្រោងទី៣របស់ខ្លួនលើដីអតីតអគារបូឌីង

គម្រោងសាងសង់មណ្ឌលកម្សាន្តណាហ្គា៣ ដែលមានតម្លៃរាប់ពាន់លានដុល្លារអាមេរិកនៅលើដីអតីតអគារបូឌីងគឺទទួលបានលិខិតអនុញ្ញាតសាងសង់ហើយ ក្រោយពីក្រុមហ៊ុននេះបានធ្វើការកែប្រែប្លង់នៃគម្រោងរបស់ខ្លួន។

គម្រោងណាហ្គា៣ខាងលើ គឺជាគម្រោងអភិវឌ្ឍន៍កន្លែងកម្សាន្តចម្រុះរបស់ក្រុមហ៊ុន NagaCorp Ltd ក្រោមទុនវិនិយោគប្រមាណជា ៤ពាន់លានដុល្លារអាមេរិក លើផ្ទៃដីទំហំសរុបរហូតដល់ទៅ ១៦,៨៣៧ ម៉ែត្រការ៉េ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

គម្រោងនេះត្រូវបានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ផ្តល់លិខិតអនុញ្ញាតសាងសង់ម្តង់រួចទៅហើយកាលពីខែកក្កដា ឆ្នាំ២០១៨ ក៏ប៉ុន្តែ ក្រុមហ៊ុនបានធ្វើការទិញដីបន្ថែមទំហំ ៩,០៨០ ម៉ែត្រការ៉េ ដែលជាព្រំប្រទល់ទៅនឹងអតីតអគារបូឌីងដើម្បីពង្រីកគម្រោងរបស់ខ្លួន។ (អានបន្ថែម)

សម្រាប់ប្លង់គម្រោងថ្មីដែលនឹងមានសណ្ឋាគារកម្ពស់៦៦ជាន់ ចំនួន ២ និងអគារជាច្រើនទៀត ឯកឧត្តម ឆាន់ សូរ្យផល អគ្គនាយកសំណង់នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងក្រោយកម្មវិធីជួបជុំជាមួយអ្នកសារព័ត៌មានកាលពីថ្ងៃទី ២៩ ខែឧសភា នេះថា ក្រសួងកាលពីខែ មេសា បានផ្តល់លិខិតអនុញ្ញាតសាងសង់ថ្មីជូនក្រុមហ៊ុនរួចហើយ ក៏ប៉ុន្តែ ឯកឧត្តម មិនបានដឹងអំពីដំណើរការសាងសង់នៃគម្រោងថានឹងចាប់ផ្តើមនៅពេលណានោះទេ។

ឯកឧត្តម គ្រាន់តែបញ្ជាក់ថា លិខិតអនុញ្ញាតសាងសង់មានសុពលភាព១ឆ្នាំ ហើយបើក្រុមហ៊ុនមិនមានសកម្មភាពទេ ក្រុមហ៊ុនអាចស្នើសុំបន្ត។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

មកស្គាល់ពីវិធីគិតរបស់វិស្វករឆ្នើម និងនាយកផ្នែកបច្ចេកវិទ្យារបស់ក្រុមហ៊ុន Bentley

លោក Julien Moutte ដែលជានាយកផ្នែកបច្ចេកវិទ្យានៃក្រុមហ៊ុន […]

រដ្ឋសម្ពោធបើកដំណើរការវិទ្យាស្ថានបច្ចេកវិទ្យាយានយន្ដ និងឧស្សាហកម្មថាមពលថ្មីជាផ្លូវការ

វិទ្យាស្ថានបច្ចេកវិទ្យាយានយន្ដ និងឧស្សាហកម្មថាមពលថ្មី ត […]

កម្ពុជា-ចិន ប្រកាសរួមគ្នាពង្រឹង និងលើកកម្ពស់ស្តង់ដារជំនាញវិជ្ជាជីវៈ តាមរយៈបង្កើតមជ្ឈមណ្ឌល…

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងមូលនិធិអភិវឌ្ […]

កម្ពុជា និងចិន ចុះកិច្ចព្រមព្រៀងបណ្តុះបណ្តាលជំនាញបច្ចេកទេសសំណង់

កម្ពុជា និងចិនបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា […]