រោងចក្រអគ្គិសនីដើរដោយធ្យូងថ្មទំហំ១៥០មេហ្គាវ៉ាតមួយទៀតគ្រោងបើកដំណើរការក្នុងខែតុលាខាងមុខ

រោងចក្រអគ្គិសនីដើរដោយធ្យូងថ្មមានសមត្ថភាពផលិតថាមពលទំហំ១៥០មេហ្គាវ៉ាត កំពុងសាងសង់ក្នុងខេត្តព្រះសីហនុ គ្រោងបើកដំណើរការផលិតថាមពលក្នុងខែតុលាខាងមុខ ស្របពេលដែលរដ្ឋាភិបាលកំពុងជំរុញការផលិតផលថាមពលបន្ថែមដើម្បីធានាដល់ការប្រើប្រាស់ថាមពលដែលចេះតែកើនឡើង។

ឯកឧត្តម វិចទ័រ ចូណា អ្នកនាំពាក្យ និងជាអគ្គនាយកថាមពលនៃក្រសួងរ៉ែ និងថាមពល មានប្រសាសន៍ថា រោងចក្រអគ្គិសនីទំហំ១៥០មេហ្គាវ៉ាតនេះ គឹជាគម្រោងទីរបស់ក្រុមហ៊ុនម៉ាឡេស៊ី Leader Universal Holdings គ្រោងបើកដំណើរការបញ្ចេញថាមពលចូលបណ្តាញជាតិនៅក្នុងខែតុលា ក្រោយសាងសង់អស់រយៈពេលពីរឆ្នាំរួចមក។

ឯកឧត្តម វិចទ័រ ចូណា ថ្លែងថា៖ «រោងចក្រអគ្គសនីដើរដោយធ្យូងថ្មមួយទៀត ទំហំ១៥០ហ្គាវ៉ាត វិនិយោគដោយក្រុមហ៊ុនម៉ាឡេស៊ី នឹងចាប់ផ្តើមដំណើរការក្នុងខែតុលា។ ប្រភពថាមពលថ្មីនេះ នឹងរួមចំណែកបង្កើនប្រភពថាមពលបានកាន់តែច្រើន ព្រោះថាដូចកាលពីខែប្រាំងឆ្នាំនេះយើងបានជួបប្រទះកង្វះភ្លើង ដោយសារកំណើនការវិនិយោគ គម្រោងសាងសង់ជាច្រើន»។

គួរបញ្ជាក់ថា រដ្ឋាភិបាលបានអនុញ្ញាតឲ្យក្រុមហ៊ុន Cambodia Energy Co Ltd ដែលជាក្រុមហ៊ុនមួយរបស់ Leader Universal Holdings ដែលបច្ចុប្បន្នកំពុងដំណើរការម៉ាស៊ីនភ្លើងដើរដោយធ្យូងថ្មកម្លាំង៥០មេហ្គាវ៉ាត ចំនួនពីរយូនីត នៅក្នុងស្រុកស្ទឹងហាវ សាងសង់រោងចក្រថាមពលទំហំ១៥០មេហ្គាវ៉ាតនេះឡើង។

ក្រៅពីក្រុមហ៊ុនម៉ាឡេស៊ី ក្រុមហ៊ុន CIIDG Erdos Hongjun Electric Power ក៏កំពុងដំណើរការផលិតថាមពលចេញពីរោងចក្រអគ្គិសនីដើរដោយធ្យូងថ្ម ចំនួនបីយូនីត ដែលក្នុងមួយយូនីត ទំហំ១៣៥មេហ្គាវ៉ាត។

កាលពីសប្តាហ៍មុន រដ្ឋាភិបាលតាមរយៈក្រសួងរ៉ែ និងថាមពល បានអនុញ្ញាតឲ្យក្រុមហ៊ុន Royal Group ចាប់ដៃគូរសិក្សាលទ្ធភាពសាងសង់រោងចក្រថាមពលដើរដោយធ្យូងថ្មទំហំ៧០០មេហ្គាវ៉ាត។ គម្រោងនេះត្រូវបានឯកឧត្តម វិចទ័រ ចូណា បញ្ជាក់ថា ជាគម្រោងមួយក្នុងចំណោមគម្រោងថាមពលដទៃទៀត ដែលរដ្ឋាភិបាលបានផ្តល់ភ្លើងខៀវ ធ្វើការសិក្សា មានដូចជាគម្រោងថាមពលវារីអគ្គិសនី និងថាមពលពន្លឺព្រះអាទិត្យជាដើម៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

មកស្គាល់ពីវិធីគិតរបស់វិស្វករឆ្នើម និងនាយកផ្នែកបច្ចេកវិទ្យារបស់ក្រុមហ៊ុន Bentley

លោក Julien Moutte ដែលជានាយកផ្នែកបច្ចេកវិទ្យានៃក្រុមហ៊ុន […]

រដ្ឋសម្ពោធបើកដំណើរការវិទ្យាស្ថានបច្ចេកវិទ្យាយានយន្ដ និងឧស្សាហកម្មថាមពលថ្មីជាផ្លូវការ

វិទ្យាស្ថានបច្ចេកវិទ្យាយានយន្ដ និងឧស្សាហកម្មថាមពលថ្មី ត […]

កម្ពុជា-ចិន ប្រកាសរួមគ្នាពង្រឹង និងលើកកម្ពស់ស្តង់ដារជំនាញវិជ្ជាជីវៈ តាមរយៈបង្កើតមជ្ឈមណ្ឌល…

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងមូលនិធិអភិវឌ្ […]

កម្ពុជា និងចិន ចុះកិច្ចព្រមព្រៀងបណ្តុះបណ្តាលជំនាញបច្ចេកទេសសំណង់

កម្ពុជា និងចិនបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា […]