ក្រុមហ៊ុន ASEAN Realtor Inc.នឹងផ្តល់ជូនជីវិតរស់នៅបែបថ្មីជាមួយនឹងគម្រោងរំដួលអេកូរីហ្សតក្នុងខេត្តកំពត

រូបភាពដោយ ASEAN Realtor Inc.

ដើម្បីឆ្លើយតបទៅនឹងតម្រូវការកន្លែងសម្រាប់សំរាកលំហែកាយ និងបន្ថួរអារម្មណ៍របស់អ្នកមានប្រាក់ចំណូលខ្ពស់នៅក្នុងទីផ្សារអចលនទ្រព្យដែលកំពុងរីកចម្រើននេះ ក្រុមហ៊ុនអចលនទ្រព្យ ASEAN Realtor Inc. នឹងផ្តល់ជូននូវជីវិតរស់នៅបែបថ្មីជាមួយនឹងគម្រោងផ្ទះលំហែកាយ រំដួលអេកូរីហ្សត ដែលមានទីតាំងស្ថិតក្នុងខេត្តកំពត។

អ្នកសារព័ត៌មានរបស់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ កញ្ញា ខាត់ លក្ខិណា បានជួបពិភាក្សាជាមួយអ្នកប្រឡូកអន្តរជាតិម្នាក់ក្នុងវិស័យអលចនទ្រព្យ និងជាប្រធានក្រុមហ៊ុន ASEAN Realtor Inc. លោក Alexander Evengroen និងអ្នកគ្រប់គ្រងទូទៅលោក Dary Bouy ក្នុងហាងកាហ្វ៊េមួយក្នុងទីក្រុងភ្នំពេញ ដោយបានជជែកអំពីគម្រោងថ្មីក្នុងខេត្តកំពត ដែលក្នុងនោះ លោកទាំងពីរមានការជឿជាក់ថា គំនិតពិសេសប្លែកក្នុងការបង្កើតគម្រោងថ្មីនេះ នឹងក្លាយជាឱកាសដែលអ្នកទិញអចលនទ្រព្យកំពុងស្វែងរក ហើយពួកគេមិនគួររំលងឱកាសមួយនេះទេ។

មានឈ្មោះថា «រំដួលអេកូរីហ្សត» ដែលតំណាងឲ្យផ្កាប្រចាំជាតិរបស់កម្ពុជា គម្រោងនេះ គឺជាផ្ទះលំហែកាយមីក្រូអេកូដំបូងបង្អស់នៅប្រទេសកម្ពុជា បង្កើតឡើងដោយក្រុមការងារអភិវឌ្ឍន៍គម្រោងដែលមានជំនាញខ្ពស់ ដែលគម្រោងថ្មីនេះ នឹងមានផ្ទះវីឡាចំនួន ៨ នៅតាមបណ្តោយផ្លូវជាតិលេខ ៣ និងមានចម្ងាយប្រហែល ១៥ នាទីពីទីក្រុងកំពត។

លោក Alexander បានមានប្រសាសន៍ថា៖ «នេះគឺជាគំនិតប្លែកតែមួយគត់ ហើយការផ្តោតសំខាន់របស់យើង គឺប្រជាជនដែលមានជីវភាពកម្រិតមធ្យមនិងខ្ពស់ ដែលមានបំណងចង់វិនិយោគ ហើយចង់រត់គេចចេញពីភាពអ៊ូអរ រញ៉េរញៃ ភាពមមាញឹកនឹងការងារ ភាពតានតឹង និងការកកស្ទះចរាចរក្នុងទីក្រុង»។

លាតសន្ធឹងលើផ្ទៃដីទំហំប្រមាណជា ៥០០០ ម៉ែត្រការ៉េ «រំដួលអេកូរីហ្សត» នឹងបំពាក់ដោយដំបូលសូឡា អំពូលភ្លើងតាមផ្លូវសូឡា ប្រព័ន្ធអណ្តូងបូបទឹកជ្រៅ ប្រព័ន្ធចម្រោះទឹកសូឡា សម្ភារសំណង់ធម្មជាតិ គ្រឿងបំពាក់ក្នុងបន្ទប់ធ្វើពីវត្ថុធាតុដើមនៃឈើជាច្រើនប្រភេទ បង្គន់សន្សំសំចៃទឹក ថ្នាំលាបគ្មានសារធាតុពុល និងលក្ខណៈពិសេសជាច្រើនទៀត។

លោក Alexander ថ្លែងថា៖ «យើងហៅវាថាមីក្រូអេកូរីហ្សតពីព្រោះវាជាសហគមន៍ដែលមានរបងការពារ ហើយហេតុផលដែលយើងរក្សាវាតូច គឺដោយសារតែយើងចង់ឱ្យវាពិសេសផ្តាច់មុខគេ។ ក្នុងដំណាក់កាលទី ១ យើងមានវីឡាចំនួន ៨ ហើយបន្ទាប់ពីពួកវាត្រូវបានលក់ចេញ យើងរៀបចំគម្រោងបែបនេះមួយទៀតនៅដំណាក់កាលទី ២ »។

សម្រាប់វិឡានីមួយៗមានទំហំចាប់ពី ១៥០ ទៅ ២៥០ ម៉ែត្រការ៉េ ដែលមានបន្ទប់គេង ២ ទៅ៣។ ការវិនិយោគនេះ នឹងមានតម្លៃចន្លោះពី ១២៥ ០០០ ទៅ ៣០០ ០០០ ដុល្លារអាមេរិក ដើម្បីក្លាយជាម្ចាស់ផ្ទះវីឡាមួយ។ ក្នុងនោះផងដែរមានវិឡាធំៗ៤ នឹងមានអាងហែលទឹកឯកជនមួយដ៏ស្រស់ស្អាត ដែលនឹងធ្វើឲ្យអ្នករស់នៅមានអារម្មណ៍ថាដូចស្ថិតក្នុងរីហ្សត នេះបើតាមការបញ្ជាក់របស់លោក Alexander។

លោកបានមានប្រសាសន៍ថា៖ «នេះជារបៀបថ្មីនៃការរស់នៅបែបថ្មីមួយ សម្រាប់អ្នកមានចំណូលមធ្យម និងខ្ពស់ដែលចង់បានអ្វីមួយនៅក្រៅក្រុងភ្នំពេញ ព្រោះសំណង់អគារឬផ្ទះនៅក្នុងទីក្រុងនាពេលបច្ចុប្បន្ននេះមិនមានតម្លៃសមរម្យទៀតទេ»។

លោក Alexander បន្ថែមថា៖ «ដោយសារមនុស្សជាច្រើនមានការងាររវល់ខ្លាំងនិងមួម៉ៅច្រើនចំពោះភាពតានតឹង ដូច្នេះពួកគេអាចប្រើវាសម្រាប់ពេលវេលានាចុងសប្ដាហ៍ ក៏អាចប្រើវាសម្រាប់ថ្ងៃឈប់សម្រាក ឬប្រើវាសម្រាប់គ្រួសារ និងមិត្តភក្តិ ហេតុដូច្នេះហើយ ទើបយើងហៅវាថាជាផ្ទះនៅឆ្ងាយពីផ្ទះ»។

ស្របពេលដែលមានឱកាសរកប្រាក់ចំណេញពីការកើនឡើងនៃតម្លៃអចលនទ្រព្យនាពេលអនាគត លោក Alexander បានពន្យល់ថា អ្នកទិញ«រំដួលអេកូរីហ្សត» ក៏អាចជួលវិឡានេះដើម្បីរកប្រាក់ចំណូលបន្ថែមផងដែរ ដោយសារតែរីហ្សតនេះស្ថិតនៅជិតកន្លែងទាក់ទាញភ្ញៀវទេសចរជាច្រើន ដែលសក្ក័សមសម្រាប់ជួលក្នុងរយៈពេលខ្លីដូចជាមួយឬពីរសប្តាហ៍។

ជាមួយនឹងការបើកលក់គម្រោង «រំដួលអេកូរីហ្សត» គ្រោងនឹងចាប់ផ្តើមនៅដើមឆ្នាំ ២០២០ ការសាងសង់ក៏នឹងចាប់ផ្តើមក្រោយពីមានការទិញ ហើយផលិតផលចុងក្រោយនឹងត្រូវផ្តល់ឱ្យអតិថិជនក្នុងរយៈពេលពីរឆ្នាំបន្ទាប់។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

គម្រោងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោកតម្លៃជាង ៣០លានដុល្លារ ចាប់ផ្តើមហើយ

គម្រោងសាងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោក ដែលមានតម្លៃជាង ៣០ […]

ជប៉ុនជួយកម្ពុជាសង់អគារមេត្តយ្យសិក្សានៅខេត្តបាត់ដំបង និង កោះកុង

រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ជំនួយឥតសំណងដែលមានថវិកាសរុប […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ក្រសួងបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេសចរណ៍ ជាផ្លូវការហើយ

ក្រសួងទេសចរណ៍ បានបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេ […]

ក្រសួងនឹងបើកការដ្ឋានសង់សាលាជាតិវិជ្ជាជីវៈ តម្លៃជាង ១១លានដុល្លារ ក្នុងខែវិច្ឆិកានេះ

សាលាជាតិវិជ្ជាជីវៈទេសចរណ៍ (VST) ចំនួនពីរទីតាំង នៅភ្នំពេ […]

សមាគមអ្នកសាងសង់ស្នើឱ្យជប៉ុនជួយធ្វើទំនើបកម្មពង្រឹងស្ដង់ដាកិច្ចសន្យាសំណង់នៅកម្ពុជា

សមាគមអ្នកសាងសង់នៅកម្ពុជា​ ឬCCA បានស្នើឱ្យអ្នកជំនាញជប៉ុន […]