សណ្ឋាគារលំដាប់ពិភពលោកពីអង់គ្លេសគ្រោងបើកសាខានៅកម្ពុជា

សណ្ឋាគារលំដាប់កំពូលមានឈ្មោះល្បីនៅប្រទេសអង់គ្លេស Yoo Hotels and Resorts គ្រោងបើកសាខាសណ្ឋាគាររបស់ខ្លួន នៅប្រទេសកម្ពុជា ដែលគម្រោងនេះគឺដើម្បីឆ្លើយតបទៅនឹងកំណើនទេសចរណ៍នៅក្នុងប្រទេសដែលកំពុងតែកើនឡើង។

យោងតាមគេហទំព័រព័ត៌មាន Hospitality Net សណ្ឋាគារ Yoo Hotels and Resorts នឹងពង្រីកសាខារបស់ខ្លួន នៅតំបន់អាស៊ីអាគ្នេយ៏ នៅក្នុងចន្លោះបីឆ្នាំ ទៅប្រាំឆ្នាំខាងមុខ។ គម្រោងនេះមានឈ្មោះថា “Yoo2 Lifestyle Brand” ដែលនឹងមានវត្តមានដំបូងគេនៅកម្ពុជា។

ប្រភពដដែលបន្តថា គម្រោងរបស់សណ្ឋាគារនេះ គឺគ្រោងបើកសាខាសណ្ឋាគារ និងកន្លែងកម្សាន្តរមណីដ្ឋាន យ៉ាងតិច ចំនួន២០កន្លែង នៅប្រទេសកម្ពុជា វៀតណាម ថៃ ឥណ្ឌូនេស៊ី និងហ្វីលីពីន។

លោកស្រី ខៃ ចិន្តា ប្រធានសមាគមសណ្ឋាគារកម្ពុជា យល់ឃើញថា កំណើនភ្ញៀវទេសចរបរទេសចូលក្នុងប្រទេសកម្ពុជា បានជំរុញឲ្យមានការវិនិយោគបន្ថែម លើសេវាស្នាក់នៅ។

លោកស្រីលើកឡើងថា ខណៈពេលដែលវិស័យទេសចរណ៍កំពុងតែកើនឡើង ហេដ្ឋារចនាសម្ព័ន្ធ រួមមានផ្នែកស្នាក់នៅ សណ្ឋាគារ និងភោជនីយដ្ឋានជាដើម នៅមិនទាន់ឆ្លើយតបទៅនឹងតម្រូវការនៅឡើយទេ។

លោកស្រី ខៃ ចិន្តា ថ្លែងថា៖ «យើងឃើញហើយថា កំណើនទេសចរណ៍កើនឡើងជាបន្តបន្ទាប់ ប៉ុន្តែបើក្រឡេកមើលហេដ្ឋារចនាសម្ព័ន្ធដូចជា សេវាស្នាក់នៅ ភោជនីដ្ឋាន និងផលិតផលទេសចរណ៍ថ្មីៗ នៅមិនទាន់ឆ្លើយតបនៅឡើយទេ ដូចច្នេះយើងត្រូវពង្រីកបន្ថែម និងត្រូវការការវិនិយោគបន្ថែម ជាពិសេស ស្របតាមស្តង់ដារអន្តរជាតិ ដើម្បីឆ្លើយតបទៅនឹងតម្រូវការភ្ញៀវទេសចរ។ ជាពិសេសនៅពេលភ្ញៀវទេសចរបរទេសរំពឹងថានឹងចូលមកកម្ពុជា ពី៨លាននាក់ ទៅ១០លាននាក់ នៅពេលខាងមុខ ខណៈនោះយើងនឹងខ្វះបន្ទប់សម្រាប់ស្នាក់នៅ»។

សណ្ឋាគារ Yoo Hotels and Resorts គឺជាសណ្ឋាគារនាំមុខដែលមានការទទួលស្គាល់ក្នុងវិស័យសណ្ឋាគារលើពិភពលោក។ បច្ចុប្បន្ន សណ្ឋាគារនេះមានសាខា នៅក្នុងប្រទេសចំនួន ៣២ប្រទេស ដូចជា នៅប្រទេសប្រេស៊ីល ឥណ្ឌា វៀតណាម រុស្ស៊ី សហរដ្ឋអាមេរិក អ៊ីតាលី តួកគី អ៊ីស្រាអែល ថៃ និងកូស្តារីកា៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]