គម្រោងតម្លៃជាង ២១,២លានដុល្លារអាមេរិកត្រូវបានអនុម័តនៅទូទាំងខេត្តចំនួន ៣

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាឬហៅកាត់ថា CDC កាលពីថ្ងៃទី ៣១ ខែកក្កដាបានអនុម័តគម្រោងវិនិយោគចំនួន ៤ នៅទូទាំងខេត្តចំនួន ៣ ដែលមានទឹកប្រាក់វិនិយោគសរុបប្រមាណជាង ២១,២លានដុល្លារអាមេរិក ដែលនឹងបន្ថែមការងារដល់ទៅជាង ១៥០០ កន្លែងទៅក្នុងទីផ្សារ។

ក្រុមហ៊ុនThe Prestige Hospital Co., Ltd. ត្រូវបានអនុញ្ញាតឱ្យសាងសង់មន្ទីរពេទ្យលំដាប់ពិភពលោក ដែលមានគ្រែសម្រាកព្យាបាលចំនួន ១០០គ្រែ ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ជាមួយនឹងទុនវិនិយោគប្រមាណជា ៧លានដុល្លារអាមេរិក គម្រោងនេះអាចបង្កើតការងារបានរហូតដល់ ៣៤៤ កន្លែង។

ក្រុមហ៊ុន New East Solar Energy (Cambodia) Co., Ltd. ក៏ត្រូវបានផ្តល់ភ្លើងខៀវសម្រាប់គម្រោងបង្កើតរោងចក្រផ្គុំដំឡើងបន្ទះសូឡាដែលមានតម្លៃប្រមាណជា ៦.៥ លានដុល្លារអាមេរិក ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលនឹងបង្កើតការងារបានប្រមាណជា ២២០កន្លែង។

ចំណែកក្រុមហ៊ុនទី៣ Cambodia Jingu New Building Materials Co., Ltd. ក៏ត្រូវបានអនុញ្ញាតឱ្យបង្កើតរោងចក្រផលិតឥដ្ឋគ្រប់ប្រភេទ ក្នុងទំហំទឹកប្រាក់ប្រមាណជា ៤ លានដុល្លារអាមេរិក នៅខេត្តព្រះសីហនុ ដែលនឹងបង្កើតការងារប្រមាណជា ៣១៧ កន្លែង ។

ក្រុមហ៊ុន Nat Best (Cambodia) Electrical & Home Appliance Co., Ltd. ក៏ត្រូវបានអនុញ្ញាតឱ្យបង្កើតរោងចក្រផ្គុំដំឡើងគ្រឿងបរិក្ខាអគ្គិសនី និងគ្រឿងអេឡិចត្រូនិកគ្រប់ប្រភេទក្នុងទឹកប្រាក់វិនិយោគប្រមាណជា ៦,៥លានដុល្លារអាមេរិក និងបង្កើតការងារបាន ៣១៧កន្លែង ក្នុងខេត្តតាកែវ។

ថ្មីៗនេះ CDC ក៏បានអនុម័តគម្រោងវិនិយោគលើរោងចក្រផលិតសម្ភារសំណង់ចំនួន ៦កន្លែង នៅខេត្តព្រះសីហនុ ដែលមានទឹកប្រាក់វិនិយោគសរុបប្រមាណជាង ៣៦លានដុល្លារអាមេរិក។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]