ទីបំផុតអ្នកទិញខុនដូអាចមានអារម្មណ៍ធូរស្បើយ

ដោយ Eric Wong Chon Lap

នេះ​គឺជា​ឆ្នាំ​ដែល​អ្នក​ទិញ​ខុនដូ​ទុក​រស់នៅ ​អាច​មាន​អារម្មណ៍​ធូរស្បើយ​ដោយសារ​តែ​អ្នក​អភិវឌ្ឍន៍​ជាច្រើន​បាន​និយាយ​ថា​ពួកគេ​នឹង​ផ្តោត​លើ​ការ​បញ្ចប់​ការ​សាងសង់​សំណង់​ទាំង​នោះ ហើយ​ក៏​ផ្តោត​ទៅ​លើ​ខុនដូ​ដែល​មិន​ទាន់​លក់​ដាច់​ផង​ដែរ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ខុនដូ​ដែល​​មាន​ចំនួន​តិចតួច​នៅ​ឡើយ ខណៈ​ដែល​ការ​ផ្គត់ផ្គង់​កំពុង​​មាន​ការ​កើន​ឡើង។

ហេតុផល​ដែល​អ្នក​ទិញ​ទុក​​រស់​នៅ​គួរតែ​រីករាយ គឺថា​អ្នកអភិវឌ្ឍន៍​ជាច្រើន​នឹង​ផ្តល់​នូវ​ការលើកទឹកចិត្ត សម្រាប់​អ្នកទិញ រួមទាំង​ការបញ្ចុះតម្លៃ គួរ​ឱ្យ​កត់សម្គាល់ ខណៈ​ដែល​អ្នកអភិវឌ្ឍន៍​នឹង​ចាប់ផ្តើម​យុទ្ធនាការ​ផ្សព្វផ្សាយ​យ៉ាងខ្លាំង​ដើម្បី​លក់​អចលនទ្រព្យ​របស់​ពួកគេ​នៅ​លើ​ទីផ្សារ។

ទីផ្សារ​លំនៅឋាន​ចាប់ពី​ឆ្នាំ​នេះ​តទៅ​នឹង​​មាន​សន្ទុះ​ដោយសារ​តែ​អ្នក​ទិញ​​ទុក​រស់​នៅ​មាន​កំណើនច្រើន ហើយ​ចំនួន​អ្នក​ផ្គត់ផ្គង់​ក៏​មិន​​មាន​ចំនួន​ហើម​ប៉ោង​​ដូច​ឆ្នាំ​កន្លង​មក​ផង​ដែរ។ បើ​ពិនិត្យ​មើល​ជាទូទៅ ​ទីផ្សារ​ខុនដូ​នឹង​មាន​សភាព​យឺត​នៅ​ឆ្នាំ​នេះ។

អ្នកអភិវឌ្ឍន៍​ខុនដូ​ធំៗ នឹង​ផ្តោត​អារម្មណ៍​កាន់តែ​ខ្លាំង​ទៅលើ​ខុនដូ​ដែល​សាងសង់​រួច ហើយ​មិនទាន់​លក់​ដាច់ ​ក៏ដូចជាការ​​ផ្ទេរ​ឈ្មោះ​ទៅ​ឱ្យ​អ្នក​ទិញ​ដែល​មាន​ស្រាប់ និង លក់​យូនីត​ដែល​នៅ​សេសសល់ ជំនួស​ឱ្យ​ការ​បើក​ដំណើរ​សាងសង់​ថ្មី។

ម៉្យាងវិញទៀត អ្នកអភិវឌ្ឍន៍​ជាច្រើន​បាន​និយាយ​ថា​ពួកគេ​នឹង​ផ្តោត​ការយកចិត្តទុក​ទៅ​លើ​លំនៅឋាន​តម្លៃ​សមរម្យ មាន​ផ្ទះ និង ផ្ទះ​ល្វែង​ជាយ​ក្រុង​ភ្នំពេញ ជាជាង​ការ​អភិវឌ្ឍន៍​តែ​ខុនដូ។ ទីផ្សារ​លំនៅឋាន មាន​ផ្ទះ ផ្ទះ​ល្វែង ឬ ខុនដូ​​ដែល​មាន​តម្លៃ​សមរម្យ នឹង​មាន​តម្រូវការ​ច្រើន ពី​សំណាក់​អ្នកប្រើប្រាស់​ក្នុង​ស្រុក​ មិនមែន​អ្នក​ទិញ​ទុក​ជួល ជនបរទេស ឬ អ្នក​​ទិញ​ទុក​ចំណេញ​ទេ។

និន្នាការ​បែប​នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​គេ​​រំពឹង​ថា​នឹង​ធ្វើ​ឲ្យ​មាន​ការ​កើនឡើង​គួរ​ឱ្យ​កត់​សម្គាល់​នៅ​ក្នុង​ការ​អភិវឌ្ឍន៍​លំនៅឋាន​តម្លៃ​សមរម្យ ហើយ​វា​ក៏​បង្កើន​កម្រិត​នៃ​ការ​ប្រកួតប្រជែង​ក្នុង​ចំណោម​អ្នកវិនិយោគ​នៅ​ក្នុង​វិស័យ​នេះ​ផង​ដែរ។

សម្រាប់​វិនិយោគិន​ទិញ​ទុក​ជួល​ ត្រូវ​តែ​ប្រយ័ត្នប្រយែង​បន្តិច​មុន​នឹង​សម្រេចចិត្ត​ទិញ​ព្រោះ​ចំនួន​ជនបរទេស​ដែល​ជា​ប្រភព​ដ៏​សំខាន់​នៃ​ទីផ្សារ​ជួល​នៅ​ភ្នំពេញ​មិនមាន​ការ​កើន​ឡើង​លឿន​ដូច​ចំនួន​វិនិយោគិន​ឡើយ ហើយ​ថវិកា​ជួល​របស់​ជនបរទេស​ទាំង​នោះ​​ក៏​នៅ​មាន​កម្រិត។

សម្រាប់​អ្នក​ទិញ ពួកគេ​នឹង​អាច​ប្រមើមើលគម្រោង​ដែល​សាងសង់​រួច​​​នៅ​លើ​ទីតាំង​ជាក់ស្តែង​ដែល​គេ​ចង់​បាន ហើយ​ពួកគេ​អាច​ប្រៀបធៀប​អចលនទ្រព្យ​​ទៅ​នឹង​តំបន់​ជុំវិញ​នោះ ​ជាជាង​ពឹង​ផ្អែក​លើ​តែ​ខិត្តប័ណ្ណ ឬ គម្រោង​​អភិវឌ្ឍ​​ដែល​កំពុង​សាងសង់។ ពួកគេ​អាច​មើល​ឃើញ​យ៉ាង​ច្បាស់​ នូវ​អ្វី​ដែល​ពួកគេ​នឹង​ទទួល​បាន ព្រោះ​អ្នកអភិវឌ្ឍន៍​ជា​ច្រើន​នៅ​ក្នុង​ទីផ្សារ​អចលនទ្រព្យ​នេះ​ក៏​ធ្លាប់​មាន​គម្រោង​អភិវឌ្ឍ​មុនៗ​ជា​ច្រើន ដែល​ធ្វើ​ឱ្យ​ការ​ប្រៀបធៀប​កាន់​តែ​ងាយស្រួល។

ចំពោះ​ការ​អភិវឌ្ឍន៍​ណា ដែល​ផ្តល់​ជូន​ការ​បញ្ចុះ​តម្លៃ​ដោយ​អ្នក​អភិវឌ្ឍន៍ ការ​បញ្ចុះ​តម្លៃ​ទាំង​នោះ​នឹង​មាន​តែ​សម្រាប់​អគារ​ណា​ដែល​លក់​មិន​ទាន់​ដាច់​ប៉ុណ្ណោះ។ រហូត​មក​ដល់​ពេល​នេះ តម្លៃ​អចលនទ្រព្យ​នៅ​ទូទាំង​រាជធានី​ភ្នំពេញ​មិន​ទាន់​ឃើញ​មាន​សញ្ញា​ថា​មាន​ការ​ធ្លាក់​ចុះ​នៅ​ឡើយ។ ផ្ទុយ​ទៅ​វិញ តម្លៃនៅតែបន្តកើនឡើង ​ដូចជា​តំបន់​​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​ថ្មីៗ និង តំបន់​ដែល​ការ​អភិវឌ្ឍ​ខ្លាំង​ស្រាប់​ដូចជា​បឹងកេងកង១​ជា​ដើម ។

សរុប​មក​ វិធាន​ត្រជាក់​នៃ​ទីផ្សារ​ទាំងនេះ​នឹង​មាន​លក្ខណៈ​វិជ្ជមាន​ក្នុង​រយៈពេល​វែង ដោយ​ការពារ​កុំឱ្យ​បរិមាណ​នៃ​ការ​ផ្គត់ផ្គង់​ច្រើន​ហួស​ប្រមាណ និង អនុញ្ញាត​ឱ្យ​មាន​តម្រូវការ​ពិតប្រាកដ​ទៅ​លើ​​លំនៅឋាន​សម្រាប់​រស់​នៅ។

អ្នកអភិវឌ្ឍន៍​នឹង​មាន​ការ​ប្រុងប្រយ័ត្ន និង ផ្តោត​កាន់​តែ​ខ្លាំង​ឡើង​លើ​អ្នកទិញ​លំនៅឋាន​សម្រាប់​ប្រើប្រាស់ ជា​ពិសេស​សម្រាប់​អ្នក​វិនិយោគ​ទើប​ចូលថ្មី​ ឬ អ្នក​ដែល​​​ចង់​វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ​នេះ​ដែល​ធនធាន​នៅ​មាន​​កម្រិត។ នេះ​មានន័យ​ថា​ ពួកគេ​នឹង​ត្រូវ​ផ្តល់​ផលិតផល​ដែល​មនុស្ស​ចង់បាន ​ទាក់ទង​នឹង​ការ​រចនា ទំហំ និង ចំណុច​ពិសេស​នានា ហើយ​ត្រូវ​នៅ​ក្នុង​ទីតាំង​ដែល​ពួកគេ​ចង់បាន ហើយ​អ្នកទិញ​អាច​មាន​លទ្ធភាព៕ ​

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]