ក្រសួងរៀបចំដែនដីបញ្ជាឲ្យ Gold Tower 42 ផ្អាកការសាងសង់ បើមិនឆ្លើយតបនឹងលក្ខខ័ណ្ឌទាំងនេះទេ

ក្រសួងរៀបចំដែនដី នគរូបណីយកម្ម និង សំណង់ នៅថ្ងៃទី២០ វិច្ឋិកា​បានចេញលិខិតផ្អាកការដ្ឋានសាងសង់អាគារ Gold Tower 42 បណ្តោះអាសន្ន ហើយ​ត្រូវឆ្លើយតបទៅនឹង​លក្ខខ័ណ្ឌសុវត្ថិភាពមួយចំនួនសិន មុននឹងអាចបន្តការសាងសង់បាន។

នៅក្នុងលិខិតនោះបានបង្គាប់ឲ្យលោក លី សាន់ហ៊ីម តំណាងក្រុមហ៊ុន យ៉ុន វូ (ខេមបូឌា) ជាម្ខាស់សំណង់អាគារមជ្ឍមណ្ឌលពាណិជ្ជកម្ម Gold Tower 42 ត្រូវផ្អាកការសាងសង់បណ្តោះអាសន្នចាប់ពីថ្ងៃចេញលិខិត ហើយត្រូវអនុវត្តតាមលក្ខខ័ណ្ឌដូចខាងក្រោម៖

  • ត្រូវរុះរើកន្រ្តកយោងសម្ភារ ដែលនៅជាប់តាមបណ្តោយផ្លូវសាធារណៈ
  • ត្រូវរកក្រុមហ៊ុនឯកទេសផ្នែកសុវត្ថិភាពការដ្ឋាន មកធ្វើការវាយតម្លៃ និង បញ្ជាក់អំពីសុវត្ថិភាពការដ្ឋាន

ក្រសួងបានបញ្ជាក់ថា ការដ្ឋាន Gold Tower 42 ដែលមានទីតាំងស្ថិតនៅលើក្បាលដីលេខ ៦០ និង ដីឡូតិ៍លេខ ១៥៤ មហាវិថីព្រះសីហនុ កែងមហាវិថីព្រះមុនីវង្ស អាចបន្តការសាងសង់បានលុះត្រាតែមានលិខិតអនុញ្ញាតពី ក្រសួងរៀបចំដែនដី នគរូបណីយកម្ម និង សំណង់។

កន្លងមក ក៏ធ្លាប់មានករណីធ្លាក់ដែកពីអាគារ Gold Tower 42 ទៅជង់លិចនឹងរថយន្តដែលចតចោលនៅហាងក្បែរការដ្ឋាននោះ ប៉ុន្តែមិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់នរណាម្នាក់ឡើយ ហើយច្បាប់សំណង់កាន់តែរឹតបន្តឹងក្រោយការបាក់រលំអាគារសំណង់នៅក្រុងព្រះសីហនុ។

អាគារ Gold Tower កម្ពស់ ៤២ជាន់ ដែលមានតម្លៃវិនិយោគ ២៤០លានដុល្លារ បានចាប់ផើ្តមសាងសង់តាំងពីឆ្នាំ ២០០៨ ហើយ​បានផ្អាកកាលពីឆ្នាំ ២០១០ អំឡុងវិបត្តិសេដ្ឋកិច្ច និង បានចាប់ផ្តើមសកម្មភាពសាងសង់ជាថ្មីនៅរយៈពេលជិត១ទសវត្សក្រោយ ពោលគឺកាលពីដើមឆ្នាំ ២០១៨ ដោយបានសន្យាថានឹងបញ្ចប់ទាំងស្រុងនៅចុងឆ្នាំ២០២០៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]