តំបន់រ៉ែចំនួន៤ទីតាំងនៅកម្ពុជានឹងត្រូវបើកឲ្យក្រុមហ៊ុនធ្វើការរុករក

តំបន់រ៉ែចំនួន៤ទីតាំងនៅកម្ពុជានឹងត្រូវបើកឲ្យក្រុមហ៊ុនធ្វើការរុករក នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងរ៉ែ និងថាមពល ដែលចុះផ្សាយកាលពីថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០១៩។

តាមលិខិតចុះផ្សាយខាងលើ ក្រសួងបានប្រកាសបើក​តំបន់​សម្បទាន​​រុករក​រ៉ែ​ទំហំសរុបប្រមាណជា ២១៦,៧៧ គីឡូម៉ែត្រ​ក្រឡា ដើម្បីឲ្យបណ្តា​ក្រុមហ៊ុន​ជាតិ​ អន្តរជាតិធ្វើការ​ប្រកួត​ប្រជែង​ដើម្បី​ទទួល​បាន​អាជ្ញា​ប័ណ្ណក្នុងការ​រុករក​រ៉ែ​ក្នុងទឹកដីខេត្ត​ស្ទឹងត្រែង បាត់ដំបង​ ក្រចេះ​ និងកំពង់ធំ​។

តំបន់រ៉ែទាំងនេះរួមមាន៖ ១) តំបន់​សម្បទាន​ស្វែ​ករុ​ករ​ករ៉ែ​ទំហំ​ ៤៩,២៥​ គីឡូម៉ែត្រ​ក្រឡា​ ស្ថិតនៅ​តំបន់​ព្រែក​កេងកង​ ស្រុក​ថាឡាបរិវ៉ាត់​ ខេត្ត​ស្ទឹងត្រែង​ ២) ​តំបន់​សម្បទាន​ស្វែ​ករុ​ករ​ករ៉ែ​ទំហំ​ ៣២​ គីឡូម៉ែត្រ​ក្រឡា ស្ថិតនៅ​តំបន់​ស្រុក​ថាឡាបរិវ៉ាត់​ ខេត្ត​ស្ទឹងត្រែង​ ៣) តំបន់​សម្បទាន​ស្វែ​ករុ​ករ​ករ៉ែ​ទំហំ​ ៤១,៥៨​ គីឡូម៉ែត្រ​ក្រឡា​ ស្ថិតនៅ​ក្នុង​តំបន់​ភ្នំព្រឹក​ ស្រុក​ភ្នំព្រឹក​ ខេត្តបាត់ដំបង​ និង៤) តំបន់​សម្បទាន​ស្វែ​ករុ​ករ​ករ៉ែ​ទំហំ​ ៩៣,៩៤​ គីឡូម៉ែត្រ​ក្រឡា​ ស្ថិតនៅ​តំបន់​អូរ​ចុស​ ឃុំ​កំពង់ចាម​ ស្រុក​សំបូរ​ ខេត្តក្រចេះ​ និង​ឃុំ​សុចិត្រ​ ឃុំ​មាន​រិទ្ធិ​ ​ស្រុក​សណ្តាន់​ ខេត្តកំពង់ធំ​។

តាមរយៈលិខិតនេះ បណ្តាក្រុមនានាអាចធ្វើការដាក់ពាក្យស្នើសុំអាជ្ញាបណ្ណស្វែងរុករកដោយបំពេញបែបបទនានា និងធ្វើការដាក់ឯកសារជូនក្រសួងរ៉ែ និងថាមពល ត្រឹមថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០២០ ខាងមុខនេះ។

សម្រាប់ព័ត៌មានលម្អិតសូមធ្វើការទំនាក់ទំនង តាមទូរស័ព្ទលេខ ០១២ ២៨២ ៩៥៤ / ០១២ ៤៨១ ៧៨៩​។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]