គម្រោងផ្សារទំនើបស៊ីនជូរីផ្លាហ្សាបានបើកការដ្ឋានសាងសង់ហើយ

ផ្សារ​ស៊ីនជូរីផ្លាហ្សា ដែលត្រូវអភិវឌ្ឍ​ឡើងវិញជាផ្សារទំនើប បាន​បើក​ការដ្ឋានសាងសង់​នៅ​ថ្ងៃ​ទី២៧ ខែវិច្ឆិកា ហើយ​តាមការគ្រោងទុក គម្រោងនេះនឹងបញ្ចប់ក្នុងរយៈពេល​២​ឆ្នាំ។

ឯកឧត្តម ឃួង ស្រេង បានជម្រុញឲ្យម្ចាស់វិនិយោគ​ផ្សារទំនើបស៊ីនជូរីផ្លាហ្សា ពន្លឿនការសាងសង់​ឲ្យចប់​ត្រឹមចុងឆ្នាំ ២០២១ ដូចការគ្រោងទុក ដើម្បីឲ្យអាជីវករអាចចូលលក់ដូរវិញបានឆាប់។

លោកអភិបាលក្រុងបានបន្តថា គម្រោងអភិវឌ្ឍផ្សារទំនើបនេះ គឺមានក្នុងគោលដៅរៀបចំ​សណ្តាប់ធ្នាប់នៅតំបន់នេះឲ្យបានរៀបរយ និងការបង្អួតភ្ញៀវទេសចរបរទេស ខណៈបច្ចុប្បតំបន់នេះមានស្ថានភាពអាក្រក់ខ្លំាងរងការលិចលង់ជាប្រចាំនៅពេលមានភ្លៀងធ្លាក់ម្តងៗ ហើយការលក់ដូរគ្មានសណ្តាប់ធ្នាប់ប៉ះពាល់​ដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរ។ នេះ​បើតាមការ​ដកស្រង់សម្តី ចេញផ្សាយដោយក្រសួងព័ត៌មាន។

ប្រភពខាងលើបន្តថា បច្ចុប្បន្នអាជីវករលក់នៅទីតាំងផ្សារស៊ីនជូរីផ្លាហ្សាមានចំនួន ៦៧០តូប ហើយត្រូវរើទៅលក់ជាបណ្តោះអាសន្ននៅទីតំាងសួនកុមារពោធិ៍សែនជ័យ មុខផ្សារសិនជូរីផ្លាហ្សា។

ស៊ីនជូរីផ្លាហ្សា ស្ថិតនៅតាមបណ្តោយមហាវិថី​សហព័ន្ធរុស្ស៊ី ដែលជាតំបន់ប្រមូលផ្តុំទៅដោយគម្រោងខ្នាតយក្សដូចជា ទីក្រុងប៊ូយ៉ុង និង គម្រោង​ខុនដូ Prince Real Estate ជាដើម ហើយនៅទីបំផុត ផ្សារសហគមន៍​ដ៍​ចំណាស់ក្នុងរាជធានីភ្នំពេញមួយនេះ ក៏បានវិវត្តិ​ខ្លួនទៅជាផ្សារទំនើប។

យោងតាមរបាយការណ៍ទីផ្សារអចលនទ្រព្យក្នុងរាជធានីភ្នំពេញ ដោយភ្នាក់ងារអចលទ្រព្យអន្តរជាតិ CBRE Cambodia បានឱ្យដឹងថា ក្នុងត្រីមាសទី ២ នៃឆ្នាំ ២០១៩ មានគម្រោងផ្សារទំនើបបែបសហគមថ្មីចំនួន ៤ ត្រូវបានប្រកាស ដោយមានទំហំផ្ទៃក្រឡាសម្រាប់ជួលសរុប ២៨,៤៤៤ ម៉ែត្រការ៉េ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]