អគារជួល Grade “A” បានថ្លៃឈ្នួលខ្ពស់ តែទាមទារលក្ខខ័ណ្ឌស្តង់ដា
ដោយ Dan Davies (ដកស្រង់ចេញពី Design Review របស់ Dan Davies)
សេចក្តីផ្តើម
បំណងប្រាថ្នា និង គោលបំណង របស់អ្នកអភិវឌ្ឍន៍ជាច្រើន គឺចង់ផ្តល់នូវការិយាល័យឈានមុខគេនៅក្នុងប្រទេសកម្ពុជា និង ចង់ឲ្យគេចាត់ទុកអគារជួលរបស់ខ្លួនថាស្ថិតក្នុងប្រភេទ GRADE A ដែលពួកគេដាក់ថ្លៃឈ្នួលបានខ្ពស់ និងផ្តល់ជូននូវសេវាកម្មដែលមានគុណភាព និង ការចង់បានពីសំណាកអតិថិជន។
ចំណាត់ថ្នាក់របស់អគារ
ជាទូទៅ គេបែងចែកអគារជួលជា៣ថ្នាក់ដូចជា៖ ថ្នាក់ប្រភេទ A, B និង C ហើយស្តង់ដានៃការចាត់ចំណាត់ថ្នាក់ទាំងនោះទៀតសោត ក៏ខុសគ្នាអាស្រ័យទៅតាមប្រភេទទីផ្សារប្រទេសនីមួយៗ ហើយស្តង់ដានីមួយៗក៏ត្រូវបានកំណត់ទាក់ទងនឹងដៃគូប្រកួតប្រជែងរបស់ពួកគេផងដែរ។ ការកំណត់ចំណាត់ថ្នាក់អគារ នឹងធ្វើឲ្យអ្នកប្រើប្រាស់ងាយស្រួលក្នុងការបែងចែកប្រភេទអគារ និង ការកំណត់អគារទាំងនោះទៅតាមលំដាប់ថ្នាក់ទីផ្សារ តែការបែងចែកនេះគ្មានគោលការណ៍ស្តង់ដារណាមួយសម្រាប់វាស់វែងឲ្យជាក់លាក់ទេ។
ទោះជាគ្មានរូបមន្តជាក់លាក់ណាមួយដើម្បីកំណត់ថាដូចម្តេចដែលហៅថា អគារ Grade A, B ឬ C ប៉ុន្តែគេអាចមើលទៅលើលក្ខណៈទូទៅរបស់វាបាន៖
លក្ខណៈទូទៅ
អគារទាំងនោះត្រូវតែថ្មីបំផុត និង គុណភាពខ្ពស់បំផុតក្នុងចំណោមទីផ្សារអាគារជួលរបស់ពួកគេ។ អគារទាំងនោះត្រូវតែមានរូបរាងស្អាតបំផុត សំណង់ល្អបំផុត និង មានហេដ្ឋារចនាសម្ព័ន្ធអគារដែលមានគុណភាពខ្ពស់បំផុត។
អគារលំដាប់ A ក៏ត្រូវតែមានទីតាំងល្អបំផុត មានផ្លូវចូលល្អ និង ត្រូវបានគ្រប់គ្រងដោយមានលក្ខណៈស្តង់ដារខ្ពស់បំផុត។ ជារួម ពួកគេអាចទាក់ទាញអ្នកជួលដែលមានគុណភាពខ្ពស់បំផុត ហើយ តម្លៃជួលក៏ទទួលបានក្នុងតម្លៃខ្ពស់បំផុតផងដែរ។
និយមន័យអគារលំដាប់ថ្នាក់ប្រភេទ A
គ្មាននិយមន័យជាក់លាក់ជាសាកលណាមួយក្នុងការកំណត់ថាអ្វីទៅជាអគារលំដាប់ A ឡើយ ហើយខុសគ្នាពីប្រទេសមួយទៅប្រទេសមួយ អាស្រ័យលើទីផ្សារអចលនទ្រព្យ និង ការរំពឹងទុករបស់អ្នកជួល។ នៅក្នុងទីផ្សារដែលមានភាពចាស់ទុំជាងគេដូចជាទីក្រុងឡុង ប្រទេសសិង្ហបុរី និង ហុងកុង ការរំពឹងទុករបស់អ្នកជួលគឺអាគារខ្ពស់ជាងគេ លេខកូដអគារ ហើយនិងបញ្ញត្តិសុវត្ថិភាព និង អគ្គិភ័យតែងមានស្តង់ដារខ្ពស់ បើប្រៀបធៀបទៅនឹងបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍។
ថ្នាក់រៀនការចំណាត់ថ្នាក់របស់អាគារនៅវិទ្យាស្ថាន Royal Chartered Institute (RCI)
RCI បានបង្រៀនវគ្គដំបូងរបស់ខ្លួន ស្តីពី ការគ្រប់គ្រងការចាត់ចំណាត់ថ្នាក់អគារទៅតាមប្រភេទ នៅខែកញ្ញាឆ្នាំ ២០១៩។ សាស្ត្រាចារ្យ Dan Davies មកពីចក្រភពអង់គ្លេស បានបង្រៀនវគ្គនេះនៅវិទ្យាស្ថាន (RCI) ដែលមានអាស័យដ្ឋាននៅផ្សារស្ទឹងមានជ័យជាន់ទី១។
ស្វែងយល់បន្ថែមពីវគ្គសិក្សា Asset Managementសូមចូលទៅកាន់តំណរនេះ

- Video Advertisement -