អាឡឺម៉ង់ជួយកម្ពុជាលើគម្រោងផ្គត់ផ្គង់ថាមពល និង ហេដ្ឋរចនាសម្ព័ន្ធនៅតាមជនបទ

អាឡឺម៉ង់បានផ្តល់ប្រាក់កម្ចីប្រមាណ ៧៤លានដុល្លារ ដើម្បីអភិវឌ្ឍលើគម្រោង​ផ្គត់ផ្គង់ថាមពលឲ្យកាន់តែទូលំទូលាយ និងសម្រាប់ស្ថាបនាផ្លូវថ្នល់នៅតាមទីជនបទរបស់ប្រទេសកម្ពុជាឲ្យកាន់តែល្អប្រសើរ។ នេះបើតាម​សេចក្តីប្រកាសព័ត៌មានរបស់ ក្រសួង​ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅថ្ងៃទី២៨ ខែវិច្ឆិកា។

រដ្ឋមន្រ្តីក្រសួង​ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានចុះហត្ថលេខាជាមួយ​ឯកអគ្គរដ្ឋទូតអាឡឺម៉ង់ Christian Berger លើ​កិច្ចព្រមព្រៀងចំនួន២។ ទី១គឺ កិច្ចព្រមព្រៀងផ្តល់កម្ចីលើគម្រោងប្រសិទ្ធភាពថាមពលសម្រាប់ការ​ផ្គត់ផ្គង់អគ្គិសនីជនបទ និង ទី២គឺកម្ចី​លើ​គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅតាមជនបទ។

ឯកឧត្តមបានមានប្រសាសន៍ថា “រដ្ឋាភិបាលនៃសាធារណរដ្ឋសហព័ន្ធអាឡឺម៉ង់ គឺជាដៃគូអភិវឌ្ឍន៍ប្រទេសអឺរ៉ុបទី២ បន្ទាប់ពីរដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង ដែលបានផ្តល់ឥណទានសម្បទានដល់កម្ពុជា…”។

ឯកឧត្តមបានបន្តថា ប្រទេសបារាំងចាប់ផ្តើមផ្តល់ឥណទានទី១របស់ខ្លួនដល់កម្ពុជានៅឆ្នាំ២០១៣ ហើយថា ហិរញ្ញប្បទានរបស់អាឡឺម៉ង់នឹងឆ្លើយតបផែនការអភិវឌ្ឍន៍ជាតិ ដែលផ្តោត​លើ​វិស័យអទិភាព៤ គឺ មនុស្ស ផ្លូវ ភ្លើង និង ទឹក។

បើតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បច្ចុប្បន្នមានគ្រួសារតែ ២២,៤៧% ប៉ុណ្ណោះ​ដែល​មាន​ភ្លើងប្រើប្រាស់ (៥៤% ជាអ្នករស់នៅទីប្រជុំជន និង មានតែ ១៣% នៃគ្រួសារជនបទប៉ុណ្ណោះ​ដែ​ល​មានភ្លើងប្រើ) ពោលគឺ គ្រួសារនៅតាមជនបទ ៨៧% ទៀត​នៅ​មិន​ទាន់​មានភ្លើងប្រើប្រាស់​នៅឡើយ ខណៈដែលអគ្គិសនីកម្ពុជាមានបំណង​តភ្លើងឲ្យបាន ១០០%នៅគ្រប់ភូមិទាំងអស់​នៅទូទាំងប្រទេសត្រឹមឆ្នាំ ២០២០ និង មានបំណងឲ្យតាមផ្ទះនៅទីជនបទរហូតដល់ ៧០% មានលទ្ធភាពតភ្លើងប្រើនៅត្រឹមឆ្នាំ ២០៣០៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]