ក្រុមហ៊ុនធំៗរបស់ចិនចំនួន៣៥ ចាប់អារម្មណ៍វិនិយោគនៅខេត្តកំពង់ស្ពឺ

រដ្ឋបាលខេត្តកំពង់ស្ពឺ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី២៧ វិច្ឆិកានេះថា មានក្រុមហ៊ុនធំៗមកពីប្រទេសចិនចំនួន៣៥​ ចាប់អារម្មណ៍បោះទុនវិនិយោគនៅក្នុងទឹកដីខេត្តកំពង់ស្ពឺ។

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុន ទាំងនោះ ដែលបានមកស្វែងយល់ពីឱកាសវិនិយោគនៅក្នុងទឹកដីខេត្តមួយនេះ ហើយបានប្រាប់ពីសក្កានុពលរបស់ខេត្ត ពិសេសក្រុមហ៊ុនចិននានាដែលកំពុងធ្វើការវិនិយោគនៅកំពង់ស្ពឺ ដែលមានការទទួលស្គាល់ និងបានច្បាប់អនុញ្ញាតដោយក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា។ ប្រភពខាងលើបន្ត។

លោកអភិបាលខេត្តក៏បានសំណូមពរឲ្យវិនិយោគិនចិនសម្លឹងមើលវិស័យសំខាន់ៗរបស់ខេត្តមានដូចជា៖ វិស័យកសិកម្ម វិស័យឧស្សាហកម្ម និង ពាណិជ្ជកម្ម។ ប្រភពខាងលើ​បន្ថែម។

ប៉ុន្តែ​រដ្ឋបាលខេត្តមិនបានបញ្ជាក់ច្បាស់ទេ ថាតើក្រុមហ៊ុនធំៗទាំង៣៥នោះផ្តោតទៅលើវិស័យអ្វី ឬ ចង់វិនិយោគទៅលើវិស័យណាមួយជាក់លាក់នៅក្នុងខេត្តកំពង់ស្ពឺនៅឡើយ ហើយគ្រាន់តែបញ្ជាក់ថា គណៈប្រតិភូចិនរីករាយ និង ទទួលសំណូមពររបស់ឯកឧត្តមអភិបាលខេត្ត យកទៅសិក្សាបន្ថែម ដើម្បីកៀងគរអ្នកវិនិយោគលើគ្រប់វិស័យមកអភិវឌ្ឍន៍នៅលើទឹកដីខេត្តជាប់រាជធានីភ្នំពេញ​មួយ​នេះ។

គួរបញ្ជាក់ថា កំពង់ស្ពឺចាប់ផ្តើមមានសកម្មភាព និង គម្រោងជាច្រើនរបស់អ្នកវិនិយោគទាំងក្នុង និង ក្រៅស្រុកចាប់អារម្មណ៍ខ្លាំង ពិសេសចាប់តាំងពីដំណឹងនៃការរើរោងចក្រទាំងអស់ក្នុងរាជធានីភ្នំពេញទៅខេត្តកំពង់ស្ពឺត្រូវបានបង្ហើប។

កាលពីឆ្នាំ២០១៨ ក្រុមហ៊ុនខ្នាតយក្ស Prince Real Estate បានបើកការដ្ឋានសាងសង់គម្រោងមជ្ឈមណ្ឌលឧស្សាហកម្មដ៏ធំមួយឈ្មោះថា ខេម អិម ជេ ឬ Cam MJ Development Park Co., Ltd. លើផ្ទៃដីជាង ២៤ ហិកតា ក្នុងស្រុកគងពិសីខេត្តកំពង់ស្ពឺ ខណៈដែលកាលពីពេលថ្មីៗនេះ កីឡដ្ឋានថ្មីតម្លៃជាង២លានដុល្លារក៏ត្រូវបានសាងសង់នៅកំពង់ស្ពឺ ដើម្បីត្រៀម SEA Games ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕ អានបន្ថែម

(រូបភាព៖ រដ្ឋបាលខេត្តកំពង់ស្ពឺ)

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

គម្រោងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោកតម្លៃជាង ៣០លានដុល្លារ ចាប់ផ្តើមហើយ

គម្រោងសាងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោក ដែលមានតម្លៃជាង ៣០ […]

ជប៉ុនជួយកម្ពុជាសង់អគារមេត្តយ្យសិក្សានៅខេត្តបាត់ដំបង និង កោះកុង

រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ជំនួយឥតសំណងដែលមានថវិកាសរុប […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ក្រសួងបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេសចរណ៍ ជាផ្លូវការហើយ

ក្រសួងទេសចរណ៍ បានបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេ […]

ក្រសួងនឹងបើកការដ្ឋានសង់សាលាជាតិវិជ្ជាជីវៈ តម្លៃជាង ១១លានដុល្លារ ក្នុងខែវិច្ឆិកានេះ

សាលាជាតិវិជ្ជាជីវៈទេសចរណ៍ (VST) ចំនួនពីរទីតាំង នៅភ្នំពេ […]

សមាគមអ្នកសាងសង់ស្នើឱ្យជប៉ុនជួយធ្វើទំនើបកម្មពង្រឹងស្ដង់ដាកិច្ចសន្យាសំណង់នៅកម្ពុជា

សមាគមអ្នកសាងសង់នៅកម្ពុជា​ ឬCCA បានស្នើឱ្យអ្នកជំនាញជប៉ុន […]