គម្រោងផ្លូវ២ខ្សែ អមសងខាងផ្លូវរថភ្លើងនឹងតភ្ជាប់ទៅផ្លូវល្បឿនលឿនតម្លៃ២ពាន់លានដុល្លារ

រដ្ឋបាលរាជធានីភ្នំពេញ និង ក្រសួងសាធារណការនិងដឹកជញ្ជូន បាននិងកំពុងសិក្សាសាងសង់ផ្លូវចំនួន២ខ្សែអមសងខាងផ្លូវរថភ្លើង ដែលនឹងតភ្ជាប់ទីប្រជុំជនក្នុងក្រុងភ្នំពេញទៅផ្លូវល្បឿនលឿនតម្លៃ២ពាន់លានដុល្លារ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលរាជធានីភ្នំពេញ។

យោងតាមការបញ្ជាក់របស់រដ្ឋបាលរាជធានីភ្នំពេញ គម្រោងនេះគឺកំពុងស្ថិតក្នុងដំណាក់កាលសិក្សាមុនស្នើដល់រដ្ឋាភិបាលអនុម័តនឹងស្វែងរកទុនវិនិយោគ ដែលផ្លូវទាំងពីរខ្សែនេះ នឹងជួយរំដោះចរាចរណ៍និងកាត់បន្ថយការកកស្ទះក្នុងរាជធានីភ្នំពេញ។

តាមសេចក្តីប្រកាសព័ត៌មានដដែល គម្រោងនេះគឺនឹងសាង​សង់ជាផ្លូវមេ​តុង​អាមេ អម​ស​ងខាងផ្លូ​វរ​ថ​ភ្លើងចាប់ពីចំណុចមហាវិថីគឹមអ៊ី​លសុង​ ដល់វិថីឈ្នះឈ្នះ(ហៅផ្លូវទំនប់កប់ស្រូវ​)​ តភ្ជាប់ទៅផ្លូវល្បឿនលឿនរាជធានី​ភ្នំ​ពេ​ញ–ខេត្តព្រះសីហនុតម្លៃ២ពាន់លានដុល្លារអាមេរិកដែលបានសម្រេចការសាងសង់ប្រមាណជា៧ភាគរយ។ (អានបន្ថែម)

ការសាងសង់ផ្លូវទាំងនេះទៀតសោត គឺមិនត្រឹមតែជួយ​រំ​ដោះការ​ក​កស្ទះច​រា​ចរ​ណ៍នាពេលបច្ចុប្បន្ននោះទេ តែក៏ដើម្បីសម្រួលដល់​កា​រ​ធ្វើ​ដំណើ​រ​ របស់​បង​ប្អូ​នប្រជាពលរដ្ឋក្នុងរាជធានីភ្នំ​ពេ​ញ​និងស​ម្រួល​ដ​ល់​កា​រដឹកទំនិញឆ្លងកាត់ចូលក្នុ​ង​រា​ជ​ធានីភ្នំពេ​ញ​ផ​ង​ដែ​រ។

បច្ចុប្បន្ន ក្រសួងសាធារណការនិង​ដឹ​កជញ្ជូ​ន នឹង​ស​ហកា​រ​ជាមួយសាលារាជធានីភ្នំពេ​ញ​ និងក្រុមហ៊ុន​អយស្ម័យយានក​ម្ពុជាក្នុងការ​សិក្សាល​ទ្ធ​ភា​ព និងផលប៉ះពាល់កំណាត់​ផ្លូ​វនេះដើម្បីលើកសំណើដាក់ជូនរាជ​រ​ដ្ឋាភិ​បាល​ពិ​និត្យ​ស​ម្រេ​ច និងស្វែងរកថវិកាសាង​ស​ង់​​។

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]