ក្រុមហ៊ុនចិនគ្រោងវិនិយោគបង្កើតមជ្ឈមមណ្ឌលពិនិត្យគុណភាពសំណង់នៅកម្ពុជា

ក្រុមហ៊ុនចិន Sinosteel New Material Co., Ltd. ដែលមានជំនាញផ្នែកមន្ទីរពិសោធន៌ផ្នែកត្រួតពិនិត្យសុវត្ថិភាពសម្ភារសំណង់ដ៏ធំមួយនៅទីក្រុង Zhengzhou ខេត្ត Henan កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា ដោយក្រុមហ៊ុនលើកឡើងថា វិស័យសំណង់នៅកម្ពុជាកំពុងរីកចំរើនខ្លាំង។

លោក Mao Haibo នាយកក្រុមហ៊ុន Sinosteel New Material Co., Ltd. បានលើកឡើងពីបំណងវិនិយោគសាងសង់មជ្ឈមណ្ឌលពិសោធន៍និងស្រាវជ្រាវគុណភាពសំណង់ ក្នុងជំនួបជាមួយ ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម កាលពីថ្ងៃទី១៦ ខែធ្នូ នៅទីស្តីការក្រសួងកន្លងទៅ។

លោក Mao Haibo និយាយថា ក្រុមហ៊ុន Sinosteel មានការចាប់អារម្មណ៌ខ្លាំងក្នុងការវិនិយោគនៅកម្ពុជា ផ្នែកមន្ទីរពិសោធន៌ និងមជ្ឈមណ្ឌលស្រាវជ្រាវគុណភាពសំណង់ ដែលមានសមត្ថភាពត្រួតពិនិត្យ និងស្រាវជ្រាវសម្ភារសំណង់ដូចជា ដែក ស៊ីម៉ង់តិ៍ បេតុង ទុយោទឹក ខ្សែភ្លើង… ស្របពេលដែលកម្ពុជាកំពុងមានការវិវឌ្ឍរីកចម្រើនខ្លាំងផ្នែកហេដ្ឋារចនាសមព័ន្ធ និងសំណង់។

ឯកឧត្តម ចម ប្រសិទ្ធ បានស្វាគមន៍ចំពោះគម្រោងវិនិយោគរបស់ក្រុមហ៊ុន Sinosteel ដោយបញ្ជាក់ថាស្វាគមន៍ចំពោះគម្រោងវិនិយោគនេះ គឺចំពេលដែលកម្ពុជាកំពុងមានតម្រូវការ។

ការបង្កើតមន្ទីរពិសោធន៌ត្រួតពិនិត្យគុណភាពសំណង់ ឯកឧត្តម ចម ប្រសិទ្ធ បានផ្តល់អានុសាសន៍ដល់ប្រតិភូក្រុមហ៊ុនចិន បន្តសុំអនុញ្ញាតជួបពិភាក្សាជាមួយឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ ដើម្បីបានការណែនាំ និងស្វែងយល់បន្ថែម ពីព្រោះថាក្រោយព្រឹត្តិការណ៌បាក់ស្រុតអាគារនៅខេត្តព្រះសីហនុរួចមក រាជរដ្ឋាភិបាលបានតម្រូវឲ្យមានការកសាងជាបន្ទាន់នូវមន្ទីរពិសោធន៌ជាតិខាងសំណង់មួយ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]