សណ្ឋាគារលំដាប់ផ្កាយប្រកាសបិទទ្វារពាក់ព័ន្ធកតា្តផ្ទៃក្នុង៖ អ្នកជំនាញ

សណ្ឋាគារលំដាប់ខ្ពស់ ចាប់ពីផ្កាយបួន និងផ្កាយប្រាំ បានប្រកាសបិទអាជីវកម្មរបស់ខ្លួនកាលពីពេលថ្មីៗនេះ នៅក្រោមហេតុផលវិបត្តិសេដ្ឋកិច្ចផ្ទៃក្នុងអាជីវកម្ម។ អ្នកជំនាញក្នុងវិស័យទេសចរណ៍ យល់ឃើញថា ការបិទទ្វារអាជីវកម្ម គឺមិនមែនជាសញ្ញាអវិជ្ជមាននៅក្នុងវិស័យទេសចរណ៍ជាទូទៅឡើយ។

សណ្ឋាគារចាស់វស្សា ដែលបានដំណើរការ ២៣ឆ្នាំ នៅភ្នំពេញ The Great Duke Hotel ដែលកាលពីដំបូងមានឈ្មោះថា Inter-continental  បានប្រកាសបិទទ្វារ ឈប់ដំណើរការ ចាប់ពីថ្ងៃទី៣១ ធ្នូ ឆ្នាំ ២០១៩ តទៅ។ ការប្រកាសបិទទ្ធារសណ្ឋាគារលំដាប់ផ្កាយ៥ គឺស្របពេលជាមួយគ្នា សណ្ឋាគារលំដាប់ផ្កាយ៤ Apsara Angkor Resort នៅខេត្តសៀមរាប បានប្រកាសផ្អាកអាជីវកម្ម។

ឯកឧត្តម តុប សុភ័ក្រ អ្នកនាំពាក្យក្រសួងទេសចរណ៍ បានឲ្យដឹងថា ការប្រកាសបិទទ្វាររបស់សណ្ឋាគារ មិនមែនដោយសារហេតុផលចំនួនភ្ញៀវទេសចរបរទេស ឬការឆ្លុះបញ្ចាំងផលអវិជ្ជមាននៅក្នុងវិស័យទេសចរណ៍។

ឯកឧត្តម តុប សុភ័ក្រ ថ្លែងថា៖ “វាជាការសោកស្តាយមួយដែរសម្រាប់សណ្ឋាគារលំដាប់ផ្កាយ៥ ជាពិសេសសណ្ឋាគារដែលមានវ័យចំណាស់…ការបិទនេះ គឺអាចពាក់ព័ន្ធរឿងសេដ្ឋកិច្ច ទុនវិនិយោគ ហើយវាអត់ពាក់ព័ន្ធនឹងការធ្លាក់ចុះទេសចរណ៍”។

ឯកឧត្តម តុប សុភ័ក្រ បន្ថែមថា ការធ្លាក់ចុះភ្ញៀវទេសចរណ៍ជានិន្នាការសកល ហើយនៅកម្ពុជាចំនួនភ្ញៀវទេសចរណ៍បរទេសចូលមកទស្សនាកម្ពុជា មានកំណើនជាបន្តបន្ទាប់។

ស្រដៀងគ្នានេះដែរ Clais Chenda ប្រធានសមាគមសណ្ឋាគារកម្ពុជា មើលឃើញថា កំណើនភ្ញៀវទេសចរ ជារួម មានការកើនឡើងដែលផ្តល់ផលជាវិជ្ជមានដល់វិស័យបដិសណ្ឋារកិច្ចនៅកម្ពុជា។

លោកស្រី ថ្លែងថា៖”ការបិទសណ្ឋាគារថ្មីៗនេះ មកពីហេតុផលផ្ទៃក្នុងច្រើនជាង ព្រោះថាគាត់មានភាគច្រើន ឬក៏ត្រូវផ្លាស់ប្តូរគណៈគ្រប់គ្រងថ្មី។ ប៉ុន្តែជារួម ការបិទសណ្ឋាគារនេះមិនពាក់ព័ន្ធនៃការធ្លាក់ចុះភ្ញៀវទេសចរណ៍បរទេសមកកម្ពុជា ព្រោះថាសណ្ឋាគារផ្សេងទៀតគាត់នៅតែដំណើរការធម្មតា”។

លោកស្រី បន្ថែមថា តាមរយៈការអនុម័តគម្រោងវិនិយោគសណ្ឋាគារលំដាប់ខ្ពស់ៗជាបន្តបន្ទាប់ ជាពិសេសនៅខេត្តព្រះសីហនុ ឆ្លុះបញ្ជាំងឲ្យឃើញពីកំណើនតម្រូវការសណ្ឋាគារនៅកម្ពុជា។

ចំណែកលោកស្រី អាន សុធីដា នាយិកាក្រុមហ៊ុនអចលនទ្រព្យ CBRE Cambodia យល់ឃើញថា សណ្ឋាគារដែលឈរជើងនៅក្នុងទីផ្សារបាន លុះត្រាតែមានការគ្រប់គ្រងបានល្អ លើផ្នែក Customer Service និង Marketing Promotion។

លោកស្រី អាន សុធីតា ថ្លែងថា៖”នៅក្នុងវិស័យសណ្ឋាគារ វាពាក់ព័ន្ធកត្តាចំនួនពីរ គឺផ្នែក Customer Service និង Marketing  ដែលត្រូវសិក្សាឲ្យបានច្បាស់លាស់ ដើម្បីអាចប្រកួតប្រជែងក្នុងទីផ្សារបាន”។

លោកស្រីបន្តថា ដោយសារមានតម្រូវការកើនឡើង សណ្ឋាគារនីមួយត្រូវការប្រកួតប្រជែងខ្លាំង ហើយវិស័យនេះ បានទាក់ទាញសណ្ឋាគារលំដាប់ពិភពលោក (Brand Hotels) ចូលមកកាន់តែច្រើន៕

 

Credit Photo : https://www.khmerload.com/news/114603

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]