ភាពលេចធ្លោនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្សី

ផ្លូវដ៏ធំទូលាយ ដែលមានមហាវិទ្យាល័យនិងសាកលវិទ្យាល័យ បណ្តុំអគារការិយាល័យទំនើបៗដែលកំពុងតែផុសឡើង ដែលស្ថិតនៅជិតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ហើយក៏ផ្ដល់ភាពងាយស្រួលក្នុងការធ្វើដំណើរទៅទីប្រជុំជនធំៗផ្សេងទៀតផងដែរ។ ទាំងនេះហើយគឺកត្ដាដែលធ្វើឱ្យមហាវិថីសហព័ន្ធរុស្ស៊ីស្ថិតក្នុងចំណោមទីតាំងដែលមានសក្ដានុពល សម្រាប់ការអភិវឌ្ឍន៍អគារពាណិជ្ជកម្មនិងលំនៅដ្ឋាននៅរាជធានីភ្នំពេញ។ ភាពទាក់ទាញទាំងនេះធ្វើអោយមានការកើនឡើង នូវគម្រោងសាងសង់ផ្លូវអាកាស ហើយនិងត្រូវដាក់អោយដំណើរការមុនឆ្នាំ ២០២៣ នៅខណៈពេលដែលទីក្រុងភ្នំពេញធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម។

មហាវិថីសហព័ន្ធរុស្ស៊ីគឺជាផ្លូវដ៏សំខាន់មួយដែលភ្ជាប់ប៉ែកខាងកើតនិងខាងលិចនៃរាជធានីភ្នំពេញ។ នៅពេលអនាគតដ៏ខ្លីខាងមុខនេះ យើងនឹងឃើញមុខមាត់ថ្មីរបស់មហាវិថីសហព័ន្ធរុស្ស៊ី ជាមួយនឹងការសម្ភោធជាផ្លូវការរបស់ភ្នំពេញមេហ្គាលម៉ល ដែលជាការទន្ទឹងរង់ចាំជាយូរមកហើយ រួមជាមួយសណ្ឋាគារនិងកន្លែងលក់រាយដែលជាទីតាំងដ៏ល្អបំផុតនៅតាមបណ្តោយមហាវិថីមួយនេះ។ ចំណែកឯការអភិវឌ្ឍន៍នាពេលអនាគតមួយទៀតនោះ ត្រូវបានគេដឹងថាជាគម្រោងរបស់ព្រីនអ៊ិនធឺណេសិនណលផ្លាហ្សាដែលបណ្ដាលអោយមានការមរមាញឹកនូវការទិញលំនៅដ្ឋានប្រណីតៗនិងអគារពាណិជ្ជកម្មលំដាប់កំពូល ដូចជាកន្លែងធ្វើអាជីវកម្ម កន្លែងកម្សាន្ត កន្លែងសម្រាកអង្គុយលេង និងការដើរទិញឥវ៉ាន់នៅកន្លែងតែមួយ។ ការខិតចូលមកដល់នៃគម្រោងការសាង់សង់ផ្លូវអាកាស ហើយបន្ទាប់ពីផ្លូវរថភ្លើងអន្ដរជាតិភ្នំពេញបើកដំណើរការនោះ និងរួមជាមួយស្ថានីយ៍ចំនួន ៨ ដែលធ្វើដំណើរឆ្លងកាត់ស្ថានីយ៍រថភ្លើងរ៉ូយ៉ាល់ វានឹងបង្កើនភាពងាយស្រួលនិងសម្រួលចរាចរណ៍ ដែលបានគេដឹងថាជាផ្លូវដែលមានការកកស្ទះខ្លាំងនៅភ្នំពេញ។

សហគ្រាសធុនតូចនិងមធ្យមជាច្រើននិងត្រូវបានប្រមូលផ្តុំគ្នានៅក្នុងអគារការិយាល័យតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី។ ខណៈពេលដែលមានវត្តមានសហគ្រាសរដ្ឋាភិបាលនិងក្រុមហ៊ុនធំៗ ដូចជាអគ្គនាយកដ្ឋានពន្ធដារក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រុមហ៊ុនអង្គរខេមប្រ៊ូលីមីតធីត ជាដើមក៏មានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ីផងដែរ។ ក្រៅពីអគារការិយាល័យតំបន់នេះមានកន្លែងអប់រំនិងសេវាកម្មសុខភាពដូចជាសាកលវិទ្យាល័យភូមិន្ទភ្នំពេញនិងមន្ទីរពេទ្យកុមារជាតិ។ បើនិយាយពីតំបន់ទាំងនេះ ឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញគឺចំណាយពេលតែ១៥ ទៅ២០នាទីប៉ុណ្ណោះ។

ខណៈពេលដែលរាជធានីភ្នំពេញបន្តការរីកចម្រើន និងធ្វើអោយទីក្រុងកាន់តែរីកទៅៗ កត្ដានេះហើយនាំឱ្យមានតំរូវការ នៃការប្រើប្រាស់ដីកាន់តែច្រើនសម្រាប់ការអភិវឌ្ឍន៍អចលនទ្រព្យជាពិសេសនៅតាមបណ្តោយផ្លូវធំៗ។ វាជាកត្តាមួយដែលធ្វើឱ្យអ្នកអភិវឌ្ឍន៍បានទទួលនូវផលចំណេញជាច្រើនក្នុងការវិនិយោគទៅលើដី។ ការអភិវឌ្ឍន៍យ៉ាងលឿនដែលកំពុងបន្តនៅលើមហាវិថីសហព័ន្ធរុស្ស៊ីកំពុងតែមានភាពទាក់ទាញសម្រាប់អ្នកអភិវឌ្ឍន៍ឱ្យចាប់ផ្តើមការអភិវឌ្ឍន៍គម្រោងខុនដូថ្មីៗដែលនៅលើដីទំនេរធំៗ មួយចំនួនដែលនៅសល់។ គម្រោងខុនដូដែលកំពុងសាងសង់ដូចជា ស្តារស៊ីធី ឬហ្គេតវេជាដើមនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ីបានសម្រេចនូវអត្រានៃការលក់ខ្ពស់បំផុតបើប្រៀបធៀបទៅនឹងតំបន់ផ្សេងទៀតនៃរាជធានីភ្នំពេញបើទោះបីមានតម្លៃជាមធ្យមខ្ពស់បំផុតក៏ដោយ។ ការប្រមូលផ្តុំនៃគម្រោងដែលកំពុងដំណើរការជាច្រើនធ្វើឱ្យមហាវិថីសហព័ន្ធរុស្ស៊ីនិងតំបន់ជុំវិញនោះគឺជាទីតាំងដែលត្រូវប៉ាន់នៅក្នុងរាជធានីភ្នំពេញ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខយើងជឿជាក់ថាការកែលម្អហេដ្ឋារចនាសម្ព័ន្ធនិងការអភិវឌ្ឍទ្រង់ទ្រាយធំនៅតាមមហាវិថីសហព័ន្ធរុស្ស៊ីនឹងបង្កើននូវតម្រូវការទ្រព្យសម្បត្តិលំនៅដ្ឋានពីអ្នកប្រើចុងក្រោយនិងវិនិយោគិនទិញ – ជួល។ នៅពេលមុខមាត់មហាវិថីសហព័ន្ធរុស្ស៊ីកំពុងត្រូវបានផ្លាស់ប្តូរ អ្នកអភិវឌ្ឍន៍នឹងទទួលបានអត្ថប្រយោជន៍ច្រើនបំផុតពីឱកាសនេះដើម្បីអភិវឌ្ឍគម្រោងដែលនឹងឆ្លើយតបទៅនឹងតម្រូវការដែលកំពុងកើតមានសម្រាប់អ្នកទិញ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សន្ទស្សន៍ថ្លៃលំនៅដ្ឋានក្នុងរាជធានីភ្នំពេញ កើនឡើងដល់ ១១៥ភាគរយ ក្នុងខែសីហា 

ក្នុងខែសីហា ឆ្នាំ២០២២នេះ សន្ទស្សន៍ថ្លៃលំនៅដ្ឋាននៅរាជធាន […]

ហេតុអ្វីរដ្ឋផ្ដោតបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធខ្លាំង? ជះឥទ្ធិពលដល់សេដ្ឋកិច្ចដូចម្ដេច?

ការបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធ បង្កប់ន័យជ្ […]

អ្នកជំនាញ៖ អចលនទ្រព្យនឹងស្ទុះមកកម្រិតមុនកូវីដនៅ ៣ ឆ្នាំទៀត​ វិស័យកើនខ្លាំងជាងគេគឺ…

បើទោះជាសេដ្ឋកិច្ចជាតិ និងអន្ដរជាតិ ជួបបញ្ហាពិតមែន តែវិស […]

ឆ្នាំ ២០២៣ គួរវិនិយោគអចលនទ្រព្យប្រភេទអ្វី និងនៅទិសដៅណា? ហេតុអ្វី?

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានឱ្យដឹង ឆ្នាំ២០២៣ ជាឆ្នា […]

CBRE៖ វិស័យអលចនទ្រព្យឆ្នាំ ២០២៣ នឹងមិនទាន់ស្ទុះខ្លាំងទេ ព្រោះតែ…

ទីផ្សារអចលនទ្រព្យនៅកម្ពុជា រំពឹងថានឹងប្រសើរឡើងបន្ដិចបន្ […]

ការដកវិធានការកូវីដ ជះឥទ្ធិពលដល់ទីផ្សារអចលនទ្រព្យតិចតួចណាស់, អ្នកជំនាញថា…

អ្នកជំនាញបានឱ្យដឹងថា ការដកវិធានការកូវីដរបស់រដ្ឋាភិបាលកម […]