សាលាក្រុងគ្រោងនឹងបង្កើតឲ្យមានផ្លូវអាទិភាពសម្រាប់រថយន្តក្រុងឆាប់ៗនេះ

សាលារាជធានីភ្នំពេញគ្រោងនឹងរៀបចំឲ្យមានផ្លូវអាទិភាពថ្មីមួយទៀត​សម្រាប់រថយន្តក្រុងសាធារណៈក្នុងគោលបំណងដើម្បីជួយកាត់បន្ថយការកកស្ទះចរាចរណ៍ ក៏ដូចជាធ្វើឲ្យរាជធានីភ្នំពេញក្លាយជាទីក្រុងដែលមានសណ្ដាប់ធ្នាប់និងប្រកបនិរន្តរភាព។

ការប្រកាសពីគម្រោងនេះត្រូវបានធ្វើឡើង កាលពីថ្ងៃទី ១៧​ ខែមករា កន្លងមកនេះ ក្នុងកិច្ចប្រជុំរវាងឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ជាមួយនឹងតំណាងអង្គការ JICA ធនាគារ ADB និងមន្ទីរអង្គភាពជំនាញពាក់ព័ន្ធផ្សេងទៀត។

គម្រោងផ្លូវអាទិភាពថ្មីនេះ នឹងត្រូវចាប់ផ្តើមពីចំនុចប្រសព្វរវាងផ្លូវព្រះមុន្នីវង្ស និង ផ្សារឌើហ្គោល ឆ្ពោះរហូតដល់គល់ស្ពានស្ទឹងមានជ័យ។   គោលបំណង់នៃការបង្កើតផ្លូវអទិភាពនេះគឺចង់អោយសេវាធារណ៍នៅរាជធានីភ្នំពេញរិតតែប្រសើរឡើងសម្រាប់ប្រជាពលរដ្ឋ។

សាលារាជធានីភ្នំពេញនឹងចាប់ផ្ដើមរៀបចំគម្រោងនេះចាប់ពីពេលនេះ ហើយគ្រោងដាក់ឲ្យប្រើប្រាស់ក្នុងកំឡុង ខែកញ្ញា ឬតុលា ឆ្នាំ២០២០ ខាងមុន នេះ។ នេះបើយាងតាមរយៈបទសម្ភាសន៏អ្នកនាំពាក្យសាលាក្រុងរាជធានីភ្នំពេញ លោក ម៉េត មាសភក្តី នាពេលថ្មីនេះជាមួយ វិទ្យុបាំរាង RFI ។

ដោយឡែក ចំពោះទឹកប្រាក់នៅក្នុងការអនុវត្តគម្រោងមួយនេះ គឺនៅមិនទាន់មានការបញ្ជាក់ច្បាស់លាស់នៅឡើយទេ ដោយសារសាលារាជធានីភ្នំពេញ គ្រោងនឹងរៀបចំហេដ្ឋារចនាសម្ពន័្ធបន្ថែមទៀត ដូចជាការងារបច្ចេកទេស ការងារផ្សព្វផ្សាយ ការលាបថ្នាំ គូសគំនូស រៀបចំកន្លែងរង់ចាំ និងប្រពន្ធ័ភ្លើងចរាចរជាដើម ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

លើសពីនេះ លោក ម៉េត មាសភក្តី បានឲ្យដឹងទៀតថា ប្រសិនជាគម្រោងដំបូងនេះសម្រេចបានជោគជ័យ សាលារាជធានីភ្នំពេញគ្រោងនឹងរៀបចំផ្លូវអាទិភាពនេះបន្ថែមទៀតនាពេលអនាគត។

គួរបញ្ជាក់ផងដែរ នាពេលបច្ចុប្បន្ននេះ សាលារាជធានីបានដាក់ឲ្យប្រើប្រាស់ផ្លូវរថយន្តក្រុងសាធារណ៍មានចំនួន ១៣ខ្សែ និងមានចំនួនរថយន្តប្រមាណជាង២០០គ្រឿងរូចមកហើយ តាំងពីឆ្នាំ ២០១៤មកម្លេះ ដែលជាមធ្យមមានអ្នកដំណើរចន្លោះពី ៣០,០០០នាក់ក្នុងមួយថ្ងៃ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]