គម្រោងខុនដូ Leedon Heights កម្ពស់ ៣៦ ជាន់ដ៏ធំស្កឹមស្កៃ ត្រៀមបង្ហាញខ្លួននៅភ្នំពេញនាពេលឆាប់ៗនេះ

គម្រោងខុនដូដ៏ធំស្កឹមស្កៃ Leedon Heights មានទីតាំងនៅក្នុងខណ្ឌសែនសុខ ជាប់ផ្សារទំនើប AEON2 នឹងចាប់ផ្ដើមសាងសង់នៅត្រីមាសទី ៣ ក្នុងឆ្នាំ ២០២០ នេះហើយ នឹងគ្រោងបញ្ចប់ការសាងសង់ក្នុងឆ្នាំ ២០២៤។ នេះបើយោងតាមលោកស្រី អាន សុធីតា ជានាយិកាគ្រប់គ្រង ក្រុមហ៊ុន CBRE Cambodia ដែលបានផ្តល់បទសម្ភាសន៍តាមតេឡេក្រាមជូនទស្សនាវដ្តីសំណង់ និងអចលនទ្រព្យកាលពីថ្ងៃទី ១១ ខែមិថុនា នេះ។

សម្រាប់គម្រោងអភិវឌ្ឍន៍ទី ១​ នេះ សាងសង់​ឡើង​ដោយ​មាន​​អគារសរុប​ចំនួន ៤​​ អគារ​ជាប់​គ្នា​ លើទំហំដី១, ៥ ហិចតា ដែល​អគារនីមួយៗ មានកម្ពស់ ៣៦ជាន់ មានផ្នែកលំនៅឋានចំនួន ១ ១៩០ បន្ទប់ និងតម្លៃបន្ទប់ខុនដូមាន ចាប់ពី ៧០ ០០០ ដុល្លារអាមេរិក ឡើងទៅ។

គម្រោង​ខុន​ដូ​ដ៏​ធំស្កឹមស្កៃ​នេះ ជា​ការ​​សហការវិនិយោគរួមគ្នាដោយវិនិយោគិនកម្ពុជា សិង្ហបុរី និងតៃវ៉ាន់ ដែលសុទ្ធតែមានបទពិសោធន៌ជាច្រើនឆ្នាំ ក្នុងគម្រោងសាងសង់លំនៅឋាន និងគម្រោងអភិវឌ្ឍន៍ពាណិជ្ជកម្មទំនើបៗលំដាប់ខ្ពស់នៅក្នុងប្រទេសកម្ពុជា។

ថ្មីៗនេះ ​ក្រុមហ៊ុន CBRE Cambodia ត្រូវបាន​ជ្រើ​សរើស​ជាតំណាង ​Leedon Heights ជាភ្នាក់ងារផ្តាច់មុខក្នុងការលក់ និងការគ្រប់គ្រងអចលទ្រព្យនៃ​គម្រោង​នេះផងដែរ។

លោក James Hodge ជានាយកជាន់ខ្ពស់ របស់ក្រុមហ៊ុន CBRE Cambodia បាននិយាយថា៖ «គម្រោង​​អភិវឌ្ឍន៍​នេះ ពិតជាអស្ចារ្យណាស់។ ពួកយើងបានសង្កេតមើលក្នុងទីផ្សារដោយយកចិត្តទុកដាក់នូវប្រភេទគម្រោងបែបនេះ ដែលផ្សារភ្ជាប់រវាងទស្សនៈនាពេលអនាគត ជាមួយគុណភាពនៃការសាងសង់ ព្រមទាំងតម្លៃដែលមានការប្រកួតប្រជែងក្នុងទីផ្សារ ហើយ គម្រោងរបស់ Leedon Heights ពិតជាបានបំពេញនូវលក្ខខណ្ឌទាំងនេះ។»

លោកស្រី អាន សុធីតា បានបន្ថែមថា៖ «យើងពិតជាមានកិត្តិយសណាស់ ដែលត្រូវបានជ្រើសរើសជាអ្នកតំណាង Leedon Heights ជាភ្នាក់ងារផ្តាច់មុខក្នុងការលក់ និងការគ្រប់គ្រងអចលនទ្រព្យ។ ដូចមានពាក្យស្លោក ‘លំដៅឋានថ្មី ការរស់នៅបែបថ្មី’ បានបង្ហាញន័យស្រាប់ គឺថាគម្រោងមួយនេះ  មានលក្ខណៈសមស្របបំផុត ទាំងការរចនាម៉ូដ គុណភាព និងទាំងគោលគំនិតនៃគម្រោងមួយនេះ សុទ្ធតែបង្ហាញពីលក្ខណៈវណ្ណកម្មស្ថាបត្យកម្មមួយថ្មី ចាប់ផ្តើមានវត្តក្នុងទីក្រុងរបស់យើង ដែលមិនធ្លាប់មានពីមុនមក»៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់ ជីប ម៉ុង លែន បានបើកលក់ជាផ្លូវការហើយ

ភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង លែន បានប្រកាសបើកលក់ជាផ្លូវក […]

ក្រុមហ៊ុនដែកលំដាប់ថ្នាក់លេខ១នៅកម្ពុជា បើកសម្ពោធផលិតផលថ្មី ៣ប្រភេទ

ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល បានឈរជើងយ៉ាងរឹងមាំក្នុងចំណា […]

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់​ជីប ម៉ុង លែន ប្រកាសបើកលក់ជាផ្លូវការថ្ងៃ ២៥វិច្ឆិកា​​ ខាងមុខនេះ

កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅ​សណ្ឋាគារ ហៃយ៉ាត់ […]

2023 ក្រុមហ៊ុនអចលនទ្រព្យដ៏ល្បី ERA នឹងពង្រីកវិលាលភាពខ្លួនឱ្យរិតតែខ្លាំងក្នុងទីផ្សារខុនដូនៅកម្ពុជា

ក្រុមហ៊ុន ERA Cambodia ដែល​ជាក្រុមហ៊ុនជំនាញដោយផ្តោតលើឯក […]

តោះ! មកទស្សនាទិដ្ឋភាពនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ជាមួយតារាវ័យក្មេងជាច្រើនរូប

ភ្នំពេញ៖ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ដែលកំពុងបើកដ […]