អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី (AIAI) ទទួលវិញ្ញាបនបត្រផែនការមេ

រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បាន​ប្រគល់វិញ្ញាបនបត្រផែនការមេសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី​ (AIAI) ដែល​គ្រោង​នឹង​បញ្ជប់​ការ​សាងសង់​ឆ្នាំ​២០២៣​ នេះ​។

ឯកឧត្តម នាយឧត្តម សេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ​បាន​ប្រគល់ ​វិញ្ញាបនបត្រផែនការមេ ដល់លោក លូ វី (Lu Wei) ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន Angkor International Airport Investment ដែល​កំពុងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី​។ នេះ​បើ​យោង​តា​ម​ ហ្វេសប៊ុក​ផ្លូវ​ការ​របស់​រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ថ្ងៃ​១៩​ មិថុនា ២០២០​នេះ​។

ពាក្យព័ន្ធនឹងគោលបំណងនៃវិញ្ញាបនបត្រផែនការមេនេះ លោក ស៊ីន ចាន់សិរីវត្ថា អ្នកនាំពាក្យ លេខាធិការដ្ឋានអាកាសចរស៊ីវិលប្រាប់ទស្សនាវដ្ដីសំណង់ និង អចលនទ្រព្យនៅថ្ងៃទី ១៩ ខែ មិថុនា នេះថា ផែនការមេនេះ គឺផែនទីបង្ហាញផ្លូវក្នុងការសាងសង់គម្រោងណាមួយដែលកំណត់ពេលវេលាទំហំផ្លូវ និងទឹកប្រាក់របស់គម្រោងនីមួយៗ។

លោកបានឲ្យដឹងថា “ជាទូទៅ កាតព្វកិច្ចរបស់រដ្ឋត្រូវតែផ្ដល់នូវការទទួលស្គាល់នូវគម្រោងណាមួយ ហើយ គម្រោងនេះស្ថិតនៅក្រោមការតម្រង់ទិសរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី។ ដូច្នេះ ហើយ រដ្ឋលេខាធិការអាកាសចរ គ្រាន់តែផ្ដល់នូវការទទួលស្គាល់កម្រិតបច្ចេកទេសប៉ុណ្ណោះ។ បន្ទាប់មក ទីស្ដីការគណៈរដ្ឋមន្ត្រីដែលមានគណៈកម្មការតម្រង់ទិសនឹងយកគម្រោងនេះ ទៅឲ្យរដ្ឋាភិបាលអនុម័តទើបគម្រោងនេះអនុវត្ត ជាផ្លូវការបាន។”

លោក បន្ថែម ថា ៖ “ដោយសារការអនុវត្តហ្នឹង វា fast track បានន័យថា យើងធ្វើបណ្ដើរអនុម័តបណ្ដើរ ។ អញ្ចឹង ដើម្បីកុំឲ្យគម្រោងនេះ មានការយឺតយ៉ាវ ព្រោះអីគម្រោងមេអនុម័តត្រូវការពេលវេលាច្រើន ណាស់ ទាក់ទងនឹងសង្គម បរិស្ថាន ស្ដង់ដារបច្ចេកទេសសុវត្ថិភាព។ ដូច្នេះ ក្រុមហ៊ុន អាចអនុវត្តការងារ បឋម ដូចជា ឈូសឆាយ បង្រាប ដី ការបុកគ្រឹះអីហ្នឹង។ អញ្ចឹង ទម្រាំ គម្រោងមេអនុម័ត ការងារបឋម ទាំងនោះ វាស្ទើរនឹងហើយទៅហើយ ។”

បច្ចុប្បន្ននេះ ក្រុមហ៊ុន បាននិង​កំពុងចាប់ផ្តើមដំណើរការសាងសង់ជា​ធម្មតា។​ អាកាសយានដ្ឋាន​អន្តរជាតិ​នេះ​ បាន​បើ​កការដ្ឋាន​កាលពីថ្ងៃ​ទី ១៥ មិនា ២០២០ គ្រោងបញ្ចប់ការសាងសង់ជាស្ថាពរនៅថ្ងៃទី១៤ មិនា ២០២៣ ដោយប្រើពេលវេលាទាំងអស់រយៈពេល ៣៦ ខែ។

នៅ​ក្នុង​ដំណើរ​ចុះ​ត្រួត​ពិនិត្យ​ វឌ្ឍភាព​នៃ​ការ​សាងសង់​អាកាសយាន្តដ្ឋាន​អន្តរជាតិ​អង្គរថ្មី (AIAI) កាលពីថ្ងៃ​ទី​១៥​ មិថុនា ២០២០​នេះ​ ក្រុមការងារបច្ចេកទេសរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ក៏​បានចុះត្រួត​ពិនិត្យ និង​បំពាក់ឧបករណ៍បច្ចេកទេស និងរចនាបថអាកាសយានដ្ឋានផងដែរ​។

គួរបញ្ចាក់ផងដែរថា ការសាងសង់ព្រលានយន្តហោះអន្តរជាតិសៀមរាបថ្មីនេះ នឹងចំណាយទុនវិនិយោគប្រមាណ ៩០០ លានដុល្លារ ដែលនឹងសាងសង់លើផ្ទៃដីប្រមាណ ៧០០ ហិកតា រួមជាមួយនឹងផ្ទៃដីនៃតំបន់សេដ្ឋកិច្ចពិសេសចំនួន ១០០០ ហិកតា ទៀតផង៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]