សាលាក្រុងបើកដំណើរការស្ពានអាកាសចោមចៅជាបណ្ដោះអាសន្ន

រដ្ឋបាលរាជធានីភ្នំពេញ បើកឱ្យដំណើរការស្ពានអាកាសចោមចៅជាបណ្ដោះអាសន្ន ដើម្បីសម្រួលដល់លំហូរ និងកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងតំបន់នេះ ដោយផ្លូវក្រោមដីគឺបើកឱ្យធ្វើចរាចរណ៍ចាប់ពីម៉ោង ១០ ព្រឹកថ្ងៃនេះតទៅ។

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានស្នើសុំបើកដំណើរការស្ពាននេះទៅកាន់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងឱកាសបើកការដ្ឋានសាងសង់ស្ពានកោះនរាកាលពីថ្ងៃទី ២៦ តុលា នេះ។ (អានបន្ថែម)។

ឯកឧត្តមបានឱ្យដឹងថា៖ «ខ្ញុំបាទសូមគោរពស្នើសុំការសម្រេចពីសម្តេចនាយករដ្ឋមន្ត្រី មេត្តាបើកដំណើរការជូនប្រជាពលរដ្ឋធ្វើដំណើរជាបណ្ដោះអាសន្ន ដើម្បីជួយសម្រួលដល់លំហូរ និងកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងតំបន់នេះ រហូតដល់ពេលការដ្ឋានត្រូវបញ្ចប់ និងដាក់ឱ្យដំណើរការជាផ្លូវការនាពេលខាងមុខ។»

ដោយសារតែមានការកកស្ទះចរាចរណ៍ខ្លាំងនៅលើកំណាត់ផ្លូវជាតិលេខ១ ពីចំណុចជ្រោយតាព្រហ្ម រហូតដល់ចំណុចគល់ស្ពានព្រះមុន្នីវង្សត្រើយខាងលិច និងត្រើយខាងកើត ទើបរដ្ឋបាលរាជធានីភ្នំពេញ បានជួយសម្រួលចរាចរណ៍នៅតំបន់នេះ តាមរយៈការសាងសង់ស្ពានអាកាសក្បាលថ្នល់នេះ ដោយសា្ថបនាស្ពានបិទមួយខ្សែ និងគ្រោងស្ថាបនាស្ពានអាកាសចំនួន ២ ខ្សែ និងផ្លូវក្រោមដីចំនួនមួយខ្សែទៀតផងដែរ។

គួរបញ្ជាក់ផងដែរថា គម្រោងសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីត្រង់រង្វង់មូលចោមចៅ គិតមកដល់ពេលនេះសម្រេចបានប្រមាណ ៥៥ភាគរយ ហើយ ដោយគ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២១ ខាងមុខ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]