ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ សម្រេចបាន ២៧% ហើយ គ្រោងនឹងបញ្ចប់តាមផែនការ

ក្រសួងសាធារណការ និងដឹកជញ្ជូន បានអះអាងថា ការសាងសង់ផ្លូវល្បឿនលឿនដំបូងគេបង្អស់នៅកម្ពុជា នឹងសម្រេចតាមផែនការបើទោះបីជាការរីករាលដាលជំងឺកូវីដ ១៩ បានធ្វើឲ្យដំណើរការសាងសង់ប្រឈមនឹងការរអាក់រអួលខ្លះក្តី។

ឯកឧត្តម វ៉ាស៊ីម សូរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងនៅថ្ងៃទី២០ នេះថា ការសាងសង់ផ្លូវល្បឿនលឿន សម្រេចបានជាង ២៧% ហើយ គិតត្រឹមខែវិច្ឆិកា ហើយដំណើរការសាងសង់ទាំងមូលគឺប្រឈមនឹងការកាត់បន្ថយដំណើរការខ្លះ ក្នុងបរិបទនៃកូវីដ១៩។

ឯកឧត្តមថ្លែងថា៖ «ជាទូទៅ ដូចជាមិនមាន[ការររអាក់រអួល]ទេ តែគ្រាន់តែថាគាត់ [ក្រុមហ៊ុនសាងសង់] បន្ថយ មន្រ្តីរបស់គាត់ទៅចឹងទៅ គាត់អត់សូវត្រឡប់មកវិញ…ហើយសំភារៈសំណង់ខ្លះ អាចប៉ះពាល់តិចតួច អានឹងរឿងដឹកជញ្ជូនទេៗ»។

ឯកឧត្តមបន្តថា៖ «ក្រុមហ៊ុនម៉ៅការសាងសង់ នៅតែប្តេចជ្ញាសាងសង់ទៅតាមការផែនការ»។

គួរបញ្ជាក់ផងដែរថា ផ្លូវនេះគឺផ្លូវល្បឿនលឿនដំបូងបង្អស់នៅកម្ពុជា និងជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏ធំសម្បើមមួយដែលចំណាយថវិកាសាងសង់ប្រមាណ ២ពាន់លានដុល្លារអាមេរិក។ គម្រោងនេះសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ហើយគ្រោងដំណើរការនៅត្រឹមខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ។

ផ្លូវល្បឿនលឿនមួយខ្សែនេះ សាងសង់ជា ៤គន្លង និងមានប្រវែងសរុប ១៩០ គីឡូម៉ែត្រឆ្លងកាត់ខេត្ត-ក្រុងចំនួន ៥។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]