ជីប ម៉ុង លែន នឹងប្តូរមុខមាត់ដី ១២០ ហិកតា ក្នុងតំបន់ជ្រោយចង្វា ទៅជាគម្រោងដ៏សម្បើមមួយ

ជីប ម៉ុង លែន បានប្រកាសបើកលក់គម្រោង ផាក លែន ៦A ដ៏ធំរបស់ខ្លួននៅតំបន់ជ្រោយចង្វាជាផ្លូវការ ចាប់ពីថ្ងៃទី២២នេះ ដល់ថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២១ ជាមួយការបញ្ចុះតម្លៃដ៏អស្ចារ្យជូនអតិថិជន រហូតដល់ ៨% មិនចាំបាច់មានប្រាក់កក់ និងមិនគិតការប្រាក់រហូតដល់ ១៨ ខែ។

ផាក លែន ៦A គឺជាគម្រោងអភិវឌ្ឍន៍លំនៅឋានដ៏ប្រណិត ដែលលាតសន្ធឹងលើផ្ទៃដីរហូតដល់ ១២០ ហិកតា ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៦A និងអមដោយទន្លេធំៗចំនួនពីរ គឺទន្លេសាប និងទន្លេមេគង្គ ដែលធ្វើអោយទីនេះត្រជាក់ស្រស់ស្រាយគ្រប់រដូវកាល។

លោកឧកញ៉ា លាង ហួង (ហេនរី) អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង លែន បានមានប្រសាសន៍ថា គម្រោងផាក លែន ៦A ត្រូវបានអភិវឌ្ឍប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងយុទ្ធសាស្ត្រច្បាស់លាស់ ដោយមានគោលដៅមួយរួមចំណែកក្នុងការអភិវឌ្ឍតំបន់ជ្រោយចង្វានេះ ឲ្យក្លាយជាតំបន់រស់នៅប្រកបដោយភាពស៊ីវិល័យ ថ្លៃថ្នូរ ផាសុកភាព និងមានអ្វីៗគ្រប់បែបយ៉ាង។

លោកឧកញ៉ា លាង ហួង (ហេនរី) បញ្ជាក់ថា៖ «គម្រោង ផាក លែន ៦A នឹងមានវត្តមានមណ្ឌល ផ្សារទំនើបដ៏ធំមជ្ឈមណ្ឌលកីឡាដែលមានផ្ទៃប្រើប្រាស់រហូតដល់១ម៉ឺនម៉ែត្រការ៉េ សួនឧទ្យាន  6A លាតសន្ធឹងស្ទើរពាសពេញគម្រោង មុខងារពិសេសជាងគេ ផ្ទៃសួនកាន់តែធំព្រមទាំងមានហេដ្ឋារចនាសម្ព័ន្ធពេញលេញធំទូលាយ»។

គម្រោង ផាក លែន ៦A របស់ ជីប ម៉ុង លែន ផ្តល់ជូនម៉ូតផ្ទះ រហូតដល់១០ប្រភេទ ដែលផ្ទះនីមួយៗត្រូវបានរចនាយ៉ាងល្អឥតខ្ចោះ និងអាចបំពេញគ្រប់តម្រូវ ការរបស់អតិថិជន។

អតិថជនដែលចាប់អារម្មណ៍គម្រោង ផាក លែន ៦A សូមអញ្ជើញមកកាន់កម្មវិធីបើកលក់ជាផ្លូវការចាប់ពីថ្ងៃទី ២២ នេះ ដល់ ២៦ មករា ២០២១ នៅគម្រោង ផាក លែន ៦A ផ្ទាល់ ដែលមានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ ៦A មានចំងាយត្រឹមតែ ១០ នាទីពីស្ពានជ្រោយចង្វា។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ ០៦១ ៩៩៧ ៨៨៨៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចុប្បន្នក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា កើនដល់ ២០ក្រុមហ៊ុន មានទុន ៣៣០លានដុល្លារ

គិតមកទល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារជួ […]

សម្តេចរំពឹងភាពរឹងមាំនៃថវិការជាតិ នឹងជួយកាត់បន្ថយកម្ចីពីបរទេសមកអភិវឌ្ឃប្រទេស ពិសេស…

ប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រមូលចំណូលក្នុងស្រុកបានកើន […]

រដ្ឋនឹងផ្តល់កម្ចី ៩៩លានដុល្លារ ដល់អគ្គិសនីកម្ពុជាដើម្បីរក្សាតម្លៃភ្លើងកុំឱ្យឡើងថ្លៃ

ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា នឹងផ្តល់កម្ចីដល់អគ្គិសនី […]

ADB ផ្តល់កម្ចីជិត ៦៣លានដុល្លារ ដល់កម្ពុជាកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត៩

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសម្រេចផ្តល់កញ្ចប់ថវិការចំ […]

៩ខែ-២០២២ រដ្ឋប្រើកម្ចីអស់ ១ពាន់លានដុល្លារ ក្នុងនោះ ៥៤%សម្រាប់ហេដ្ឋារចនាសម្ព័ន្ធ

គិតត្រឹមត្រីមាសទី១ ដល់ត្រីមាសទី៣ ឆ្នាំ២០២២ ក្នុងក្របខណ្ […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]