សណ្ឋាគារផ្កាយ៥ ស្ដង់ដារអន្តរជាតិប្រេនWyndham ដំបូងបង្អស់បើកទ្វារជាផ្លូវការនៅខេត្តព្រះសីហនុ

សណ្ឋាគារ Howard Johnson Plaza by Wyndham Blue Bay ដែលជាសណ្ឋាគារផ្កាយ ៥ ស្ដង់ដារអន្តរជាតិប្រេន Wyndham ដំបូងបង្អស់នៅកម្ពុជា បានបើកទ្វារជាផ្លូវការនៅតាមបណ្តោយឆ្នេរឯករាជ្យនៃខេត្តព្រះសីហនុ។ នេះបើយោងតាមគេហទំព័រសារព័ត៌មាន PR Newswire។

បើយោងតាមប្រភពដដែល នេះជាលើកទីមួយហើយដែល ក្រុមហ៊ុនផ្គត់ផ្គង់ និងគ្រប់គ្រងសេវាកម្មបដិសណ្ឋារកិច្ចឈានមុខគេមួយលើពិភពលោក Wyndham Hotels & Resorts មកបើកសណ្ឋាគារនៅកម្ពុជា។

សណ្ឋាគារ Howard Johnson Plaza by Wyndham Blue Bay នេះ មានកំពស់ ៣៦ ជាន់ និងមានបន្ទប់ ៣២២ បន្ទប់។ សណ្ឋាគារក៏មានសេវាកម្មផ្សេងៗទៀត ដូចជា ទាំងអាងហែលទឹកដែលអាចមើលឃើញទេសភាពសមុទ្រ កន្លែងហាត់ប្រាណ ផ្សារទំនើប និងភោជនីយដ្ឋានជាដើម។

លោក Joon Aun Ooi ប្រធានក្រុមហ៊ុន Wyndham Hotels & Resorts ប្រចាំអាស៊ីអាស៊ីប៉ាស៊ីហ្វិកសណ្ឋាគារ បាននិយាយថា៖ «យើងមានសេចក្តីសោមនស្សរីករាយណាស់ ដែលបានឈានជើងចូលមកទីផ្សារប្រទេសកម្ពុជា ហើយខេត្តព្រះសីហនុគឺជាទីតាំងសក្ដានុពលមួយ»។

លោកបានបន្ថែមថា៖«យើងរំពឹងថានឹងមានការបើកសណ្ឋាគារ និងរីសតជាង ១០០ កន្លែងទៀតនៅអាស៊ីអាគ្នេយ៍ក្នុងរយៈពេល ៣ ទៅ ៥ ឆ្នាំខាងមុខ»។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Wyndham Hotels & Resorts គឺក្រុមហ៊ុនសម្ព័ន្ធសណ្ឋាគារធំជាងមួយនៅលើពិភពលោក និងជាអ្នកផ្តល់សេវាកម្មគ្រប់គ្រងសណ្ឋាគារសរុបជា ៨៩០០ កន្លែង នៅទូទាំង ៩៥ ប្រទេសលើពិភពលោក។ ដោយឡែក ចំពោះសណ្ឋាគារ Howard Johnson Plaza by Wyndham វិញ គឺមានរហូតដល់ទៅ ៣២០ ទូទាំងពិភពលោក។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]