ផ្សារបោះដុំបន្លែធំជាងគេនៅភ្នំពេញត្រូវបានប្ដូរទីតាំងទៅខេត្តកណ្ដាល

ក្រោយមានករណីឆ្លងជាច្រើន កាលពីថ្មីៗនេះ អាជ្ងាធររាជធានីភ្នំពេញ បានសម្រេចបិទផ្សារដើមគរ ១៤ថ្ងៃ ដោយជាបណ្ដោះអាសន្ន អាជីវករអាចបើកលក់នៅទីតាំងថ្មី នៅខេត្តកណ្តាលវិញ។ នេះបើយោងរដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៨ ខែ មេសា កន្លងមកនេះ។

ផ្សារបន្លែថ្មីជាបណ្តោះអាសន្ននេះ មានទីតាំងនៅតាមផ្លូវជាតិលេខ២ ជិតវង្វង់មូលកួរស្រូវ ចម្ងាយប្រមាណ ១៤គីឡូម៉ែត្រពីផ្សារដើមគរចាស់។ មកដល់ពេលនេះ មានបន្លែបង្ការមួយចំនួនបានដឹកចូលទៅក្នុងទីផ្សារនេះហើយ ដើម្បីផ្គត់ផ្គង់តម្រូវការពលរដ្ឋ។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ការបើកទីតាំងថ្មីនេះ គឺដើម្បី ការពារមិនឱ្យមានភាពរអះរអួលក្នុងការលក់ដូរ និងចែកចាយបន្លែបង្ការ ព្រោះផ្សារដើមគរជាផ្សារបោះដុំដ៏ធំ។

សូមបញ្ជាក់ថា ផ្សារដើមគរ ត្រូវបានបិទដោយសារតែការរីករាលដាលនៃជំងឺ កូវីដ-១៩ ចាប់ពីថ្ងៃទី១៨ ខែមេសា រហូតដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អគារសុខាភិបាលថ្មី៣នៅក្រុងព្រះសីហនុ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

អគារតេជោព្យាបាលជំងឺកូវីដ-១៩ អគារមន្ទីរពិសោធន៍ និងអគារផល […]

រោងចក្រវេចខ្ចប់វ៉ាកសាំងកូវីដ១៩ នឹងចាប់ផ្តើមសាងសង់នៅខែវិច្ឆិកាខាងមុខ

រោងចក្រច្រក និងវេច្ចខ្ចប់វ៉ាក់សាំងបង្ការជំងឹកូវីដ១៩ជាលើ […]

រដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការធំៗ៣ដើម្បរក្សារលំនឹងអាជីវកម្មធុរកិច្ច

ក្នុងកាលៈទេសៈដ៏លំបាកនេះ រដ្ឋាភិបាលកម្ពុជាបានសហការជាមួយវ […]

មណ្ឌលព្យាបាលជំងឺកូវីដ-១៩ តេជោសន្តិភាព សម្រេចការសាងសង់បាន ៣០% ហើយ

មណ្ឌលព្យាបាលជំងឺកូវីដ-១៩ តេជោសន្តិភាព សម្រេចការសាងសង់បា […]

សន្ទស្សន៍តម្លៃអចលនទ្រព្យលំនៅឋានមានស្ថិរភាពល្អក្នុងឆ្នាំ២០២១ ទោះស្ថិតក្នុងវិបត្តិកូវីដ១៩ក្តី

សន្ទស្សន៍តម្លៃអចលនទ្រព្យលំនៅដ្ឋាន (RPPI) ត្រូវបានចងក្រង […]

កម្ពុជានឹងវេចខ្ចប់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ Sinovac នៅក្នុងប្រទេសខ្លួនផ្ទាល់តែម្តង

ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីចុះ […]