អគារទីស្នាក់កណ្ដាលរបស់ក្រុមហ៊ុនអចលនទ្រព្យយក្ស Prince Holdings Group ឈ្នះពានរង្វាន់ Luban Award

សមាគមឧស្សាហកម្មសំណង់ចិន (China Construction Industry Association ) កាលពីថ្មីៗនេះ បានប្រកាសនូវបញ្ជីឈ្មោះពានរង្វាន់ Luban Award ប្រចាំឆ្នាំ ២០២០ ដែលក្នុងនោះគម្រោងអគារពហុមុខងាររបស់ព្រីនស៍ ហូលឌីង គ្រុប នៅកម្ពុជា ក៏ជាប់ឈ្មោះក្នុងបញ្ជីជ័យលាភីដែរ។

បើយោងតាមទំព័រ Facebook របស់ក្រុមហ៊ុនព្រីនស៏ អគារទីស្នាក់ការកណ្ដាលនេះ ក៏ជាស្នាដៃកំពូលរបស់ក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប ក្នុងឆ្នាំ ២០១៨ ផងដែរ។

មានទីតាំងនៅ កោះពេជ្រ រាជធានីភ្នំពេញ គម្រោងនេះត្រូវសាងសង់ឡើងដោយក្រុមហ៊ុន China Construction Fourth Engineering Division (Cambodia) Corp., Ltd ដែលជាអគារទំនើបកម្រិត 5A ដំបូងគេបង្អស់នៅកម្ពុជា។

រចនាសម្ព័ន្ធនៃអគារទាំងមូល បានប្រើប្រាស់នូវការឌីហ្សាញថ្មីទំនើប ដែលរួមបញ្ចូលនូវមុខងារជាច្រើនដូចជា អគារការិយាល័យ សាលទទួលភ្ញៀវ បន្ទប់ប្រជុំ និងការិយាល័យលក់ជាដើម។ លើសពីនេះ អគារនេះក៏បានប្រើប្រាស់នូវប្រព័ន្ធសន្សំសំចៃថាមពលផងដែរ។

ក្រោយឈ្នះរង្វាន់នេះ ក្រុមហ៊ុនបានប្ដេជ្ញាថា នឹងបន្តអភិវឌ្ឍអចលនទ្រព្យបន្ថែមទៀតនៅកម្ពុជា ក្នុងគោលបំណងដើម្បីជំរុញការអភិវឌ្ឍន៍ និងលើកមុខមាត់កម្ពុជាទៅក្នុងឆាកអន្តរជាតិ។

គួរបញ្ជាក់ផងដែរថា ពានរង្វាន់ Luban គឺជាពានរង្វាន់ខ្ពស់បំផុត ដែលវាយតម្លៃគុណភាពសំណង់នៅក្នុងប្រទេសចិន ដែលធ្វើឡើងក្រោមការគ្រប់គ្រងរបស់ក្រសួងលំនៅដ្ឋាននិងអភិវឌ្ឍន៍ជនបទ ក៏ដូចជាសមាគមឧស្សាហកម្មសំណង់ចិន។ ពានរង្វាន់ ត្រូវបានគេស្គាល់ថាជា “ អូស្ការក្នុងវិស័យសំណង់ចិន” ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]