ទីផ្សារខុនដូបន្ដធ្លាក់ចុះ តម្លៃលក់ និងជួលក្នុងត្រីមាសទី ៣ ធ្លាក់ចុះពី ១,៨ ទៅ ៧,៨%

ទីផ្សារខុនដូនៅកម្ពុជាក្នុងអំឡុងត្រីមាសទី ៣ ឆ្នាំ ២០២១ នៅតែរងសម្ពាធពីវិបត្តិកូវីដ១៩ ដោយតម្លៃលក់ និងតម្លៃជួបធ្លាក់ចុះគួរឱ្យកាត់សម្គាល់បើធៀបនឹងត្រីមាសមុន។

យោងតាមរបាយការណ៍របស់ CBRE Cambodia នៅថ្ងៃទី ១២ ខែតុលានេះ តម្លៃលក់បានធ្លាក់ចុះ ១,៨%, ៣%, ២,១% រៀងៗក្នា សម្រាប់ខុនដូប្រភេទតម្លៃសមរម្យ ប្រភេទមធ្យម និងលំដាប់ខ្ពស់។ ទន្ទឹមនឹងនេះ តម្លៃជួលក៏បានធ្លាក់ចុះ ៧,៨%, ៧,៨% និង ៥,៦% រៀងៗគ្នា ដែលសម្រាប់ប្រភេទទាំង ៣ ខាងលើ។

ការផ្គត់ផ្គង់លើសតម្រូវការ ការសាងសង់ចប់ក្រោយផែនការ និងកង្វះអ្នកទិញបរទេស នៅតែជា ៣កត្តាធំៗ ទាញទីផ្សារខុនដូនៅកម្ពុជាឱ្យមាននិន្នាការធ្លាក់ចុះ។

ក្នុងកំឡុងត្រីមាសទី ៣ មានការបញ្ចប់គម្រោងថ្មីចំនួន ២ និងបើកលក់គម្រោងថ្មីចំនួន ២ ដែលធ្វើឱ្យការផ្គត់ផ្គត់សរុបមានដល់ជាង ៣ ម៉ឺនយូនីត ឬកើន ៥,៦% បើធៀបនឹងត្រីមាសមុន។ នៅចុងឆ្នាំ ២០២១ ការផ្គត់ផ្គង់គឺអាចឈានដល់ ៣៥.០០០ យូនីត ប៉ុន្តែគម្រោងខ្លះនឹងត្រូវពន្យារពេល។

គម្រោងធំ ៗ ចំនួន២ ដែលត្រូវបានបញ្ចប់ការសាងសង់គឺ The Peak និង The Gateway ដោយបន្ថែមចំនួន ១.៥៨៦ យូនីតទៅការផ្គត់ផ្គង់ខុនដូលំដាប់ខ្ពស់។ ទន្ទឹមនឹងនេះ គម្រោងដែលបើកលក់ថ្មីគឺ គម្រោង Odom Tower និងគម្រោង Residence H Sen Sok ដោយគម្រោងទាំងពីរនឹងត្រូវបញ្ចប់នៅឆ្នាំ ២០២៤ ។

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សន្ទស្សន៍ថ្លៃលំនៅដ្ឋានក្នុងរាជធានីភ្នំពេញ កើនឡើងដល់ ១១៥ភាគរយ ក្នុងខែសីហា 

ក្នុងខែសីហា ឆ្នាំ២០២២នេះ សន្ទស្សន៍ថ្លៃលំនៅដ្ឋាននៅរាជធាន […]

ហេតុអ្វីរដ្ឋផ្ដោតបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធខ្លាំង? ជះឥទ្ធិពលដល់សេដ្ឋកិច្ចដូចម្ដេច?

ការបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធ បង្កប់ន័យជ្ […]

អ្នកជំនាញ៖ អចលនទ្រព្យនឹងស្ទុះមកកម្រិតមុនកូវីដនៅ ៣ ឆ្នាំទៀត​ វិស័យកើនខ្លាំងជាងគេគឺ…

បើទោះជាសេដ្ឋកិច្ចជាតិ និងអន្ដរជាតិ ជួបបញ្ហាពិតមែន តែវិស […]

ឆ្នាំ ២០២៣ គួរវិនិយោគអចលនទ្រព្យប្រភេទអ្វី និងនៅទិសដៅណា? ហេតុអ្វី?

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានឱ្យដឹង ឆ្នាំ២០២៣ ជាឆ្នា […]

CBRE៖ វិស័យអលចនទ្រព្យឆ្នាំ ២០២៣ នឹងមិនទាន់ស្ទុះខ្លាំងទេ ព្រោះតែ…

ទីផ្សារអចលនទ្រព្យនៅកម្ពុជា រំពឹងថានឹងប្រសើរឡើងបន្ដិចបន្ […]

ការដកវិធានការកូវីដ ជះឥទ្ធិពលដល់ទីផ្សារអចលនទ្រព្យតិចតួចណាស់, អ្នកជំនាញថា…

អ្នកជំនាញបានឱ្យដឹងថា ការដកវិធានការកូវីដរបស់រដ្ឋាភិបាលកម […]