EU នឹងផ្តល់ជំនួយឥតសំណង១៧លានដុល្លារ ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទនៅកម្ពុជា

សហភាពអឺរ៉ុប(EU) នឹងផ្តល់ជំនួយឥតសំណងប្រមាណ១៧លានដុល្លា ដល់កម្ពុជា ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅតាមទីជនបទ នៅកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់EU ចេញផ្សាយកាលពីថ្ងៃទី៤ ខែតុលា។

ជំនួយឥតសំណងនេះ គឺជាផ្នែកមួយនៃផែនការពន្លឿនគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ពន្ធជនបទ SAAMBAT ។

គម្រោងនេះមានទាំងប្រាក់សរុបប្រមាណ១២០ដុល្លារអាម៉េរិក ដែលជាជំនួយរួមរវាងមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម (IFAD) ធនាគារវិនិយោគអឹរ៉ុប (EIB) និងរាជរដ្ឋាភិបាលកម្ពុជា។

គម្រោង SAAMBAT នឹងជួយលើកកម្ពស់កម្រិតជីវភាពគ្រួសារនៅជនបទប្រមាណ ២០០ ០០០ គ្រួសារ ដោយនឹងបង្កើតបណ្តាញផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធជនបទឱ្យល្អប្រសើរជាងមុន។

សម្រាប់ផែនការទាំងមូល នឹងរួមមាន ការសាងសង់ផ្លូវក្រាលកៅស៊ូប្រវែង ៦៥០ គីឡូម៉ែត្រ ផ្លូវក្រាលក្រួស ១៥០ គីឡូម៉ែត្រ ការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធតំបន់ទីផ្សារជនបទចំនួន ៥០ និង បង្កើតទីតាំងគាំទ្រខ្សែច្រវាក់ផ្គត់ផ្គង់ចំនួន២៥ កន្លែង ផ្សេងទៀត។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា ជំនួយឥតសំណងពីសហភាពនេះ នឹងរួមចំណែកក្នុងការអភិវឌ្ឍសហគមន៍ជនបទនៅកម្ពុជា និងជាកត្តាលីករមួយដើម្បីស្តារសេដ្ឋកិច្ចពីវិបត្តិកូវីដដោយមាននិរន្តរភាព។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]