ក្រុមសម្ព័ន្ធសណ្ឋាគារអន្តជាតិ Avani បើកសណ្ឋាគារដំបូងរបស់ខ្លួននៅខេត្តសៀមរាប

បន្ទាប់ពីការកែលម្អអស់រយៈពេលពេល ៦ ខែ ដោយក្រុមសម្ព័ន្ធសណ្ឋាគារអន្តរជាតិរបស់ប្រទេសថៃឈ្មោះថា Avani Hotels & Resorts សណ្ឋាគារស្ថាបត្យកម្មមរតកខ្មែរ-បារាំង ត្រូវបានបើកជាផ្លូវការឡើងវិញក្រោមឈ្មោះថ្មីថា «FCC Angkor – Managed by Avani» ។នេះបើយោងតាមរបាយការណ៍របស់ TTG។

សណ្ឋាគារថ្មីនេះ មានសរុប ៨០ បន្ទប់ ដែលបន្ទប់ទាំងអស់ត្រូវបានតុបតែងបែបបុរាណតាមបែបស្ថាបត្យកម្មខ្មែរ-បារាំង។ លើសពីនេះ ការរចនាតុបតែង គឺរក្សានូវអារម្មណ៍នៃបន្ទប់សារព័ត៌មានប្រវត្តិសាស្ត្រ ដោយមានដាក់តាំងម៉ាស៊ីនអង្គុលីលេខ ក៏ដូចជាទំព័រមុខនៃកាសែតចាស់ៗ ផងដែរ។

យោងតាមប្រភពដដែល បានឱ្យដឹងថាសណ្ឋាគារថ្មីមួយនេះ ក៏រួមមាន ភោជនីយដ្ឋាននិងបារ៍ដែលទើបនឹងសាងសង់ថ្មី ស្ប៉ា អាងហែលទឹក និងសួនច្បារជុំវិញផងដែរ។

ថ្លែងក្នុងឱកាសបើកការដ្ឋានកែលម្អ លោក Dillip Rajakarier អគ្គនាយកក្រុមហ៊ុន Minor Hotels ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន Avani Hotels & Resorts បានបង្ហាញសុទិដ្ឋិនិយមថា៖ « ការមកដល់របស់ក្រុមហ៊ុន Avani Hotels & Resorts ក្នុងប្រទេសកម្ពុជា បង្ហាញនូវការប្តេជ្ញាចិត្តរបស់យើងក្នុងការផ្តល់ជូនបទពិសោធន៍ឲ្យកាន់តែប្រសើរឡើងដល់អ្នកដំណើរទាំងអស់»។ (អានបន្ថែម)

គួរបញ្ជាក់ផងដែរថា ក្រុមសម្ព័ន្ធសណ្ឋាគារអន្តរជាតិ Avani Hotels & Resorts ជាក្រុមសម្ព័ន្ធដែលមានអចលនទ្រព្យរួមមានសណ្ឋាគារនិងរីស៉តប្រមាណជាង ២៣ កន្លែង ក្នុងប្រទេសចំនួន ១៥ ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]