ក្រសួងសាធារណការនឹងបង្កើតក្រុមការងារពិសេសដើម្បីត្រួតពិនិត្យការសាងសង់ផ្លូវ

ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងបង្កើតក្រុមការងារពិសេសមួយ ដើម្បីត្រួតពិនិត្យការងារសាងសង់ផ្លូវនៅកម្ពុជា ក្រោយពីមានក្រុមហ៊ុនត្រួតពិនិត្យ និងមន្ត្រីរដ្ឋាភិបាលមួយចំនួន ធ្វេសប្រហែសក្នុងការត្រួតពិនិត្យគុណភាពផ្លូវឲ្យស្របតាមស្តង់ដារបច្ចេកទេស នេះបើយោងតាមការបញ្ជាក់របស់ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល។

ក្រោយពីបញ្ចប់កិច្ចប្រជុំជាមួយក្រុមហ៊ុនម៉ៅការសាងសង់ផ្លូវ និងក្រុមហ៊ុនត្រួតពិនិត្យរួចមកឯកឧត្តម ស៊ុន ចាន់ថុល កាលពីថ្ងៃទី ០៧ ខែ សីហា បានប្រាប់អ្នកសារព័ត៌មាន ថា ក្រសួង នឹងបង្កើតក្រុមការងារពិសេសមួយ។

ឯកឧត្តម ស៊ុន ចាន់ថុលថ្លែងថា៖ «ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងបង្កើតក្រុមត្រួតពិនិត្យពិសេស ដោយគ្មានប្រាប់មុនទេ ក្រុមហ៊ុនត្រួតពិនិត្យនេះនឹងទៅឆ្មក់ ពីលើអ្នកត្រួតពិនិត្យបច្ចេកទេសបរទេស និងអ្នកត្រួតពិនិត្យរបស់ក្រសួងថែមទៀត ឆ្មក់អត់ប្រាប់មុនទេ»។

តាមការបញ្ជាក់របស់ឯកឧត្តម ការបង្កើតក្រុមការងារពិសេសមួយនេះ គឺដោយសារកន្លងមក មានការសាងសង់ផ្លូវ និងផ្លូវខ្លះសាងសង់រួចរាល់ហើយ តែខុសលក្ខណៈបច្ចេកទេស ដោយក្រុមការងាររបស់ក្រុមហ៊ុនត្រួតពិនិត្យ និងមន្ត្រីមួយចំនួន មិនបានរាយការណ៍អំពីកង្វះលក្ខណៈបច្ចេកទេសទាំងនោះទេ ដែលបានបណ្តាលឲ្យ ខូចខាតថវិកាជាតិ ខាតបង់ពេលវេលា និងបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍។

ឯកឧត្តមថ្លែងថា៖ «គាត់ [អ្នកត្រួតពិនិត្យ] ត្រូវតែធ្វើឲ្យអ្នកម៉ៅការសាងសង់ខ្លាចគាត់ ព្រោះគាត់គឺជាអ្នកត្រួតពិនិត្យ ប៉ុន្តែបែរជាគាត់ខ្លាចអ្នកសាងសង់ទៅវិញ…ល្អូកល្អិន ភ្លេចតួនាទីខ្លួនឯង អញ្ចឹងបានណែនាំច្បាស់ណាស់ថ្ងៃនេះ»។

ក្រុមការងារថ្មីនេះទៀតសោត តាមការបញ្ជាក់របស់ ឯកឧត្តម ស៊ុន ចាន់ថុល នឹងមានចំនួនពីរក្រុម ហើយក្រុមនីមួយៗ មានសមាភាពចំនួន ៥រូប និងមានគ្រឿងសម្ភារគ្រប់គ្រាន់ ដើម្បីចុះធ្វើកិច្ចការត្រួតពិនិត្យផ្លូវ។

កិច្ចប្រជុំខាងលើនេះ ធ្វើឡើងដើម្បីពិភាក្សា ណែនាំក្រុមហ៊ុនម៉ៅការសាងសង់ផ្លូវ ក្រុមហ៊ុនត្រួតពិនិត្យ ក្នុងការសាងសង់ផ្លូវ និងអ្នកម៉ៅការទាំងបរទេស នៅកម្ពុជាឲ្យសាងសង់ផ្លូវឲ្យមានគុណភាព តាមស្តង់ដារ និងរឹងមាំ។

កន្លងមក តាមការបញ្ជាក់របស់ ឯកឧត្តម ស៊ុន ចាន់ថុល គឺមានការដកមន្ត្រីត្រួតពិនិត្យបច្ចេកទេសរបស់ក្រុមហ៊ុនឯកជនចំនួន៦នាក់ ក្នុងការសាងសង់ផ្លូវជាតិលេខ៣ និងលេខ ៧ រួចមកហើយ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]