ផ្សារស៊ីនជូរីផ្លាហ្សានៅពោធិ៍ចិនតុងនឹងត្រូវអភិវឌ្ឍឡើងវិញទៅជាផ្សារទំនើប

ផ្សារដែលមានអាយុកាលយូរអង្វែងមួយនៅរាជធានីភ្នំពេញ ដែលមានទីតាំងនៅតាមបណ្តោយផ្លូវសហពន្ធ័រុស្សី ឈ្មោះថា ផ្សារស៊ីនជូរីផ្លាហ្សា នឹងត្រូវអភិវឌ្ឍឡើងវិញទៅជាផ្សារទំនើប ក្រោយពីមានការប្រជុំពិភាក្សាជាមួយម្ចាស់អភិវឌ្ឍន៍ សាលាក្រុងភ្នំពេញ និងអាជីរករក្នុងផ្សារ។

កាលពីថ្ងៃទី ៤ ខែ សីហា កិច្ចប្រជុំពាក់ព័ន្ធទៅនឹងគម្រោងអភិឌ្ឍន៍ផ្សារស៊ីនជូរីផ្លាហ្សា ត្រូវបានធ្វើឡើងដោយមានការចូលរួមដោយ លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ ម្ចាស់អភិវឌ្ឍន៍គម្រោង និងអាជីរករក្នុងផ្សារស៊ីនជូរីផ្លាហ្សាចំនួនប្រមាណជា ៣០០ នាក់។ កិច្ចពិភាក្សានេះ បានបញ្ចប់ដោយរលូន។

លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលាក្រុងភ្នំពេញ បានបញ្ជាក់ប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ យើងខ្ញុំកាលពីថ្ងៃទី ០៦ ខែសីហា ថា ពិតជាមានគម្រោងរៀបចំសាងសង់ផ្សារទំនើបខាងលើនេះមែន តែលោក មិនអាចបញ្ជាក់ព័ត៌មានលម្អិតអំពីគម្រោងនេះបាននៅឡើយទេ។

លោកថ្លែងថា៖ «មានគម្រោងរៀបចំសាងសង់ វិនិយោគផ្សារស៊ីនជូរីផ្លាហ្សា។ នេះគឺជារឿងឯកជន គ្រាន់ថា ក្នុងនាមជាអាជ្ញាធរ យើងដឹងថាយើងមានការរៀបចំផ្សារស៊ីនជូរីផ្លាហ្សាទៅជាផ្សារទំនើប [ដូចជា] អ៊ីអនម៉ល ដូចស៊ីធីម៉ល ដូចផ្សារសូរិយាអញ្ចឹង»។
សម្រាប់ព័ត៌មានលម្អិតអំពីគម្រោងខាងលើ យើងខ្ញុំនឹងធ្វើការផ្សាយបន្តនាពេលដ៏ខ្លីខាងមុខ។

គួររម្លឹកថា យោងតាមរបាយការណ៍ទីផ្សារអចលនទ្រព្យក្នុងរាជធានីភ្នំពេញ ដោយភ្នាក់ងារអចលទ្រព្យអន្តរជាតិ CBRE Cambodia បានឱ្យដឹងថា ក្នុងត្រីមាសទី ២ នៃឆ្នាំ ២០១៩ មានគម្រោងផ្សារទំនើបបែបសហគមថ្មីចំនួន ៤ ត្រូវបានប្រកាស ដោយមានទំហំផ្ទៃក្រឡាសម្រាប់ជួលសរុប ២៨ ៤៤៤ ម៉ែត្រការ៉េ។ បច្ចុប្បន្ននេះ ផ្ទៃក្រឡាសម្រាប់ជួលសរុប ក្នុងទីផ្សារផ្សារទំនើបមានប្រមាណជាង ៣០០ ០០០ ម៉ែត្រការ៉េ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]