រដ្ឋាភិបាលបើកភ្លើងខៀវលើគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយទៀតនៅខេត្តព្រះសីហនុ

រដ្ឋាភិបាលកម្ពុជា កាលពីថ្មីៗនេះ បានសម្រេចគាំទ្រឲ្យ ក្រុមហ៊ុន ខេមបូឌាន-ស៊ីណូ មេធលលីក មេធៀរៀល អ៊ិនដាស្ទ្រៀល ផាក បង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយទៀតលើផ្ទៃដីជាង ៥៥ហិកតា នៅខេត្តព្រះសីនុ នេះបើយោងតាមការប្រកាសរបស់
ក្រសួងបរិស្ថាន។

ការសម្រេចបើកភ្លើងខៀវនេះ ជាលទ្ធផលនៃកិច្ចប្រជុំអន្តរក្រសួងលើកទី២ស្ដីពីរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ (ESIA) លើគម្រោងនេះ ដែលធ្វើឡើង កាលថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ កន្លងមកនេះ ក្រោមអធិបតីភាពរបស់ឯកឧត្តម សូត យា អនុរដ្ឋលេខាធិការប្រចាំការ នៃក្រសួងបរិស្ថាន រួមជាមួយនឹងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាព អគ្គនាយកដ្ឋានពាក់ព័ន្ធ និងក្រុមហ៊ុនទីប្រឹក្សា សរុបចំនួនជាង ៣០នាក់។

គម្រោងតំបន់សេដ្ឋកិច្ចថ្មីមួយនេះ គ្រោងនឹងសាងសង់លើផ្ទៃដីជាង ៥៥ ហិកតា ដែលមានទីតាំងភូមិសាស្ត្រស្ថិតនៅភូមិឬទ្ធី១ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដែលជាគម្រោងរបស់ក្រុមហ៊ុន ខេមបូឌាន-ស៊ីណូ មេធលលីក មេធៀរៀល អ៊ិនដាស្ទ្រៀល ផាក ឯ.ក និងរៀបចំរបាយការណ៍ ESIA ដោយក្រុមហ៊ុនទីប្រឹក្សា E & A CONSULTANT CO., LTD.។

ក្រោយកិច្ចប្រជុំ សមាជិកសម្រេចចេញជាលទ្ធផល១០ចំនុច រួមមាន៖
១. អង្គប្រជុំគាំទ្រលើគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសនេះ
២. ម្ចាស់គម្រោងត្រូវអនុវត្តតាមអនុក្រឹត្យស្តីពីការបង្កើត និងការគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេស
៣. ម្ចាស់គម្រោងត្រូវអនុវត្តតាមអនុក្រឹត្យស្តីពីការដាក់ឱ្យប្រើប្រាស់បញ្ជីមុខទំនិញហាមឃាត់ និងទំនិញជាប់កម្រិតកំណត់
៤. បញ្ហាគ្រប់គ្រងសំណល់រឹង-រាវ ម្ចាស់គម្រោងត្រូវរៀបចំអាងប្រព្រឹត្តិកម្មសំណល់រាវ ដែលមានសមត្ថភាពសម្អាតសំណល់រាវ ដោយអនុលោមតាមស្តង់ដារកំណត់របស់ក្រសួងបរិស្ថាន។ ចំពោះសំណល់រឹងក៏ត្រូវរៀបចំកន្លែងទុកដាក់ និងគ្រប់គ្រងឱ្យបានត្រឹមត្រូវ
៥. ម្ចាស់គម្រោងត្រូវរៀបចំប្រព័ន្ធលូ និងប្រព័ន្ធទឹកភ្លៀងឱ្យដាច់ដោយឡែកពីគ្នា
៦. ការប្រើប្រាស់ទឹក៖ ម្ចាស់គម្រោងត្រូវពិចារណាជីកស្រះទឹកបន្ថែម សម្រាប់ប្រើប្រាស់ក្នុងតំបន់ សេដ្ឋកិច្ចពិសេស ជៀសវាងប៉ះពាល់ដល់ការប្រើប្រាស់ទឹករបស់ប្រជាជន
៧. ម្ចាស់គម្រោងត្រូវយកចិត្តទុកដាក់លើសុខភាព និងសុវត្ថិភាពកម្មករ និងនិយោជិត ដោយត្រូវ បំពាក់ឧបករណ៍ការពារសុវត្ថិភាព រៀបចំកន្លែងស្នាក់នៅ និងអាហារដ្ឋានឱ្យបានសមរម្យ
៨. ម្ចាស់គម្រោងត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋានឱ្យបានជិតស្និទ្ធិទាំងការជ្រើសរើសកម្មករ និងកិច្ចសហការលើដំណោះស្រាយបញ្ហាផ្សេងៗ
៩. ម្ចាស់គម្រោងត្រូវបង្កើនមូលនិធិបរិស្ថានឱ្យបានចំនួន ១០.០០០ដុល្លារសហរដ្ឋអាមេរិក/ឆ្នាំ
១០. ម្ចាស់គម្រោង និងក្រុមហ៊ុនទីប្រឹក្សាត្រូវយកមតិយោបល់របស់អង្គប្រជុំដែលបានលើកឡើងទៅធ្វើការកែសម្រួលឱ្យបានត្រឹមត្រូវ រួចដាក់ជូនក្រសួងបរិស្ថាន៕

ក្រោយតំបន់សេដ្ឋកិច្ចថ្មីមួយនេះសាងសង់រួចនិងបើកដំណើរការ វានឹងជួយជំរុញឲ្យសេដ្ឋកិច្ចកម្ពុជាមានសន្ទុះជាងមុន។

គួរបញ្ជាក់ផងដែរថា តំបន់សេដ្ឋកិច្ចពិសេស គឺជាការទីតាំងអាជីវកម្មពិសេសដែលរដ្ឋាភិបាល អនុញ្ញាតឲ្យវិនិយោគិនចូលមកធ្វើអាជីវកម្មក្រោមការការលើកទឹកចិត្តពិសេសដូចជា ការលើកលែងពន្ធ ក៏ដូចជាសេវាកម្មច្រកចេញចូលតែមួយសម្រាប់ការនាំចូលនិងនាំចេញ ជាដើម។ បច្ចុប្បន្ន កម្ពុជាមានតំបន់សេដ្ឋកិច្ចពិេសស ចំនួនជាង៤០ កន្លែង ដែលក្នុងនោះមួយចំនួនកំពុងដំណើរការ និងមួយចំនួនទៀតកំពុងសាងសង់។ នេះបើយោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]