រដ្ឋាភិបាលចេញប្រកាសអន្តរក្រសួងថ្មីដើម្បីរឹតបន្តឹងស្តង់ដារសំណង់គ្រប់ប្រភេទ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមជាមួយនឹង ក្រសួងយុត្តិធម៌ កាលពីថ្មីៗនេះ បានចេញប្រកាសអន្តរក្រសួងស្ដីពីនីតិវិធី និងបែបបទនៃការធ្វើអធិការកិច្ចសំណង់ ក្នុងគោលបំណងដើម្បីរឹតបន្តឹងស្តង់ដារសំណង់គ្រប់ប្រភេទទាំងអស់នៅកម្ពុជា។​

ចុះថ្ងៃទី២ ខែសីហា ប្រកាសមួយនេះ មានគោលបំណង គឺដើម្បីគ្រប់គ្រងការអភិវឌ្ឍន៍អចលនវត្ថុឱ្យមានប្រសិទ្ធភាព គុណភាព សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម និងបរិស្ថានសម្រាប់ការរស់នៅតាមរយៈការបង្ការ និងទប់ស្កាត់អំពើល្មើស និងបទប្បញ្ញត្តិស្តីពីនគរូបនីយកម្មនិងសំណង់។

ជាមួយគ្នានេះដែរ ប្រកាសថ្មីមួយច្បាប់នេះ ក៏ដើម្បីឆ្លើយតបទៅនឹងភាពធូររលង់នៃគុណភាពនិងស្តង់ដារនៃការសាងសង់អគារ ដែលជាហេតុបង្កឲ្យកើតមានជាឧប្បត្តិហេតុជាច្រើនករណី មានជាអាទិ៍ដូចជា ការបាក់រលំអគារកម្ពស់៧ជាន់ ដែលបានបណ្តាលឲ្យមនុស្សស្លាប់និងរបួសជាង ៤០នាក់ នៅខេត្តព្រះសីហនុ កាលពីខែមិថុនាកន្លងមកនេះ។ (អានបន្ថែម)

ប្រកាសថ្មីនេះ ផ្ដល់សិទ្ធិឲ្យអាជ្ញាធរទាំងថ្នាក់ជាតិនិងក្រោមជាតិក្នុងការធ្វើអធិការកិច្ច ពោលគឺ ការតាមដាន ស្រាវជ្រាវ និងត្រួតពិនិត្យ សំណង់ ដែលអាជ្ញាធរមានសមត្ថកិច្ចទាំងនោះមាន ដូចខាងក្រោម ៖

១-រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចំពោះការអភិវឌ្ឍន៍អចលនវត្ថុ
គ្រប់ប្រភេទនិងទំហំ។

២- អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ចំពោះការអភិវឌ្ឍន៍អចលនវត្ថុដែលស្ថិតក្រោម
សមត្ថកិច្ចរបស់រដ្ឋបាលរាជធានី ខេត្ត។

៣- អភិបាលនៃគណៈអភិបាលក្រុង ស្រុក ខណ្ឌ ចំពោះការអភិវឌ្ឍន៍អចលនវត្ថុដែល
ស្ថិតក្រោមសមត្ថកិច្ចរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ។ មានតែប្រធានអង្គភាពមានសមត្ថកិច្ចប៉ុណ្ណោះ ដែលអាចលើកសំណើធ្វើអធិការកិច្ចសំណង់ទៅ អាជ្ញាធរមានសមត្ថកិច្ច។

លើសពីនេះ ក្នុងករណីពិនិត្យឃើញថា ការអភិវឌ្ឍន៍អចលនវត្ថុកំពុងដំណើរការដោយមិនអនុលោមតាម លិខិតអនុញ្ញាត បទដ្ឋានបច្ចេកទេស និងបទដ្ឋានគតិយុត្តជាធរមាន របាយការណ៍ស្តីពីលទ្ធផលនៃការ ចុះធ្វើអធិការកិច្ចសំណង់ ត្រូវលើកសំណើចាត់វិធានការនិង/ ឬដាក់ទណ្ឌកម្មមួយឬច្រើនដូចខាងក្រោម៖

– ការព្រមានជាលាយលក្ខណ៍អក្សរ
– ការផ្អាកការដ្ឋានសាងសង់
– ការព្យួរឬដកលិខិតអនុញ្ញាតអភិវឌ្ឍដី និង/ ឬលិខិតអនុញ្ញាតសាងសង់ឬលិខិតអនុញ្ញាតបើកឬបិទការដ្ឋានសាងសង់ ឬវិញ្ញាបនបត្រអនុញ្ញាតឱ្យប្រកបអាជីវកម្មសាងសង់
– ការហាមឃាត់ការប្រើប្រាស់ ឬធ្វើអាជីវកម្មពាក់ព័ន្ធនឹងសំណង់
– ការឃាត់ទុកជាបណ្តោះអាសន្នសម្ភារ ផលិតផល បរិក្ខារ និង/ ឬគ្រឿងចក្រពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើល្មើស
– ការបង្ខំឱ្យរុះរើឬស្ថាបនាឡើងវិញ ឱ្យដូចស្ថានភាពដើម នូវអ្វីដែលប្រែប្រលឬបាត់បង់ដោយអំពើល្មើស
– ការពិន័យអន្តរការណ៍ចំពោះបុគ្គលប្រព្រឹត្តអំពើល្មើស
– ការចាត់វិធានការផ្សេងទៀតស្របតាមបទប្បញ្ញត្តិជាធរមាន។

សម្រាប់ព័ត៌មានលំអិតនៃប្រកាស (សូមចុចនៅទីនេះ)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]