កំណាត់ផ្លូវក្រវាត់ក្រុងសៀមរាបបើកការដ្ឋានជួសជុលឡើងវិញ

កំណាត់ផ្លូវក្រវាត់ក្រុងសៀមរាបប្រវែងជាង ២ពាន់ម៉ែត្រ ត្រូវបានបើកការដ្ឋានជួសជុលឡើងវិញ ក្នុងគោលបំណងដើម្បីសម្រួលដល់ការធ្វើដំណើរ និងកាត់បន្ថយការកកស្ទះចរាចរណ៍របស់ប្រជាពលរដ្ឋក្នុងតំបន់។

ពិធីបើកការដ្ឋានសាងសង់ផ្លូវមួយខ្សែនេះ ប្រព្រឹត្តិទៅកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ ក្រោមអធិបតីភាពរបស់ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាមានការចូលរួមពីសំណាក់មន្រ្តីថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ និងប្រជាពលរដ្ឋជាច្រើននាក់។

កំណាត់ផ្លូដែលនឹងត្រូវជួសជុលនេះ មានប្រវែង ២.២៣០ម៉ែត្រ ស្ថិតនៅក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប​ ដែលជាផ្នែកមួយនៃផ្លូវក្រវាត់ក្រុងសៀមរាប ដែលមានប្រវែងសរុប១៥គីឡូម៉ែត្រ។ គម្រោងជួសជុលរួមមាន ការពង្រីកទទឹងផ្លូវឲ្យមានប្រវែង ១៤ម៉ែត្រ ការចាក់ក្រាលកៅស៊ូនិងបាចថ្មពីរស្រទាប់ DBST ក៏ដូចជាការដាក់លូរំដោះទឹកជាច្រើនកន្លែង តាមដងផ្លូវ។

កំណាត់ផ្លូវនេះ គឺត្រូវបានសាងសង់ដោយមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តសៀមរាប ត្រួតពិនិត្យបច្ចេកទេស ដោយនាយកដ្ឋានផ្លូវថ្នល់នៃក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមថវិកាជិត ១ លានដុល្លារ ដែលជាថវិការបស់រដ្ឋសម្រាប់គម្រោងជួសជុលផ្លូវថ្នល់ឆ្នាំ២០១៩។

បើយោងតាម ឯកឧត្ដមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក្រសួងនឹងខិតខំប្រឹងប្រែងស្វែងរកថវិកាដើម្បីជួសជុលផ្លូវក្រវាត់ក្រុងនេះឡើងវិញឱ្យបាន ១០០%។

ផ្លូវក្រវាត់ក្រុងទីមួយនេះ ដើរតួយ៉ាងសំខាន់ក្នុងការជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាការដឹកជញ្ជូនផលិតផលនានារបស់បងប្អូនប្រជាពលរដ្ឋទៅកាន់ទីផ្សារ និង កាត់បន្ថយការកកស្ទះ ចរាចរណ៍នៅក្នុងទីក្រុងសៀមរាបដែលជាទីក្រុងទេសចរណ៍មួយដ៏មានសក្ដានុពល។

គួរបញ្ជាក់ផងដែរថា ទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធផ្លូវ រដ្ឋាភិបាលកម្ពុជា ក៏មានគម្រោងចង់សាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាបផងដែរ។ បច្ចុប្បន្ននេះមានក្រុមហ៊ុនចំនួនពីរបាននិងកំពុងសិក្សារលទ្ធភាពសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប។ (អានបន្ថែម)

ដោយឡែក ផ្លូវល្បឿនលឿនដំបូងបង្អស់នៅកម្ពុជាតម្លៃជាង២ពាន់លានដុល្លារ ពីភ្នំពេញទៅខេត្តព្រះសីហនុ បច្ចុប្បន្នគឺកំពុងស្ថិតក្រោមការសាងសង់ ហើយគ្រោងនឹងបញ្ចប់ក្នុងឆ្នាំ ២០២៣ខាងមុខនេះ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]