គណៈរដ្ឋមន្រ្តីអនុម័តរោងចក្រថាមពលអគ្គិសនីចំនួន២ អានុភាពជិត១ពាន់មេហ្គាវ៉ាត់

គណៈរដ្ឋមន្រ្តីបានអនុម័តលើគម្រោងរោងចក្រថាមពលអគ្គិសនី ដើរដោយធ្យូងថ្មចំនួន ២គម្រោង មានអានុភាពថាមពល ជិត ១ពាន់មេហ្គាវ៉ាត ដើម្បីចូលរួមផលិតថាមពលផ្គត់ផ្គង់តាមតម្រូវការប្រើប្រាស់ដែលមាននិន្នាការកើនឡើង ជាបន្តបន្ទាប់។

បើយោងតាមសេចក្ដីប្រកាសចេញពីកិច្ចប្រជុំគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី៧ ខែកុម្ភៈ កន្លងមកនេះ គម្រោងថាមពលទាំង ២នេះ ស្ថិតនៅក្នុងខេត្តឧត្តរមានជ័យ និងខេត្តកោះកុង។

ចំពោះគម្រោងទី១ គឺគម្រោងអភិវឌ្ឍន៍រោងចក្រអគ្គិសនីដុតធ្យូងថ្ម អនុភាព ២៦៥មេហ្គាវ៉ាត វិនិយោគដោយក្រុមហ៊ុន HAN SENG COAL MINES ស្ថិតនៅក្នុងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ គម្រោងនេះគ្រោងនឹងបញ្ចេញថាមពលផ្លូវការណ៍ ក្នុងឆ្នាំ២០២២។

ដោយឡែកគម្រោងទី២ គឺគម្រោងអភិវឌ្ឍន៍រោងចក្រអគ្គិសនីដុតធ្យូងថ្ម អានុភាព៧០០ មេហ្គាវ៉ាត់ ដែលជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុន ROYAL GROUP និង SINOSTEEL EQUIPMENT & ENGINEERING មកពីប្រទេសចិន ហើយរោងចក្រនេះគឺស្ថិតនៅក្នុងស្រុកបទុមសាគរ ខេត្តកោះកុង ហើយគ្រោងបញ្ចេញថាមពល នៅឆ្នាំ២០២៤។

ជាមួយគ្នានេះដែរ គណៈរដ្ឋមន្ត្រីក៏បានអនុម័តលើគម្រោងអភិវឌ្ឍន៍បណ្តាញបញ្ជូនអគ្គិសនី ២៣០ គីឡូវ៉ុល ពីរោងចក្រអគ្គិសនីដុតធ្យូងថ្មក្នុងខេត្តឧត្តរមានជ័យ មកអនុស្ថានីយ៍ខេត្តសៀមរាបផងដែរ។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ កម្ពុជាមានរោងចក្រថាមពលដុតធ្យូងថ្មមានចំនួន២ គឺរោងចក្រ CEL I និងរោងចក្រ CIIDG Erdos Hongjun Electric Power ដែលបញ្ចេញថាមពល ៥០៥មេហ្គាវ៉ាត ចូលក្នុងបណ្តាញជាតិ។ រោងចក្រទាំង ២នេះ គឺស្ថិតនៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

លើសពីនេះ រោងចក្រ CEL II ដែលមានអនុភាព ១៣៥មេហ្គាវ៉ាត ស្ថិតនៅស្រុកស្ទឹងហាវ ក៏គ្រោងដំណើរការផលិតថាមពលក្នុងត្រីមាសទីមួយឆ្នាំ២០២០នេះ ផងដែរ។ (អានបន្ថែម)

ទន្ទឹមនឹងនេះ កាលពីខែធ្នូ ឆ្នាំ២០១៩ រោងចក្រថាមពលដុតធ្យូងថ្មមួយទៀត ដែលអានុភាព ៧០០ មេហ្គាវ៉ាត បានចាប់ផ្តើមសាងសង់ នៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដែលគ្រោងបញ្ចប់ការសាងសង់ និងបញ្ចេញថាមពល នៅឆ្នាំ២០២២ ខាងមុខនេះ (អានបន្ថែម)៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]