កម្ពុជាស្នើឱ្យឡាវពិចារណាគម្រោងវារីអគ្គិសនីហ្លួងព្រះបាងឡើងវិញដោយសារផលប៉ះពាល់បរិស្ថាន

ប្រទេសកម្ពុជា វៀតណាម និងថៃ បានស្នើសុំឱ្យឡាវពិនិត្យឡើងវិញលើគម្រោងសាងសង់វារីអគ្គីសនីហ្លួងព្រះបាងនៅដងទន្លេមេគង្គ ដោយហេតុថាគម្រោងនេះអាចនឹងជះឥទ្ធិពលអវិជ្ជមានបរិស្ថាន លំហូរ និងប្រព័ន្ធជីវចំរុះ នៃទន្លេមេគង្គផ្នែកខាងក្រោម។ នេះបើយោងក្នុងកិច្ចប្រជុំពិសេសនៃគណៈកម្មការចំរុះទន្លេមេគង្គ MRC កាលពីថ្ងៃទី ៣០ មិថុនា ២០២០ កន្លងមកនេះ។

ការស្នើសុំនេះ គឺធ្វើឡើងបន្ទាប់ពីមានក្រុមអង្គការសង្គមស៊ីវិលកម្ពុជាចំនួនរួមមាន បណ្តាញការពារទន្លេ ៣ អេស (3S River Protection Network) សម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល (FACT) អង្គការ My Village ក៏ដូចជាមជ្ឈមណ្ឌលនិងសមាគមអភិរក្សបរិស្ថានជាដើម បានសម្តែងការព្រួយបារម្ភថាការសាងសង់ទំនប់វារីអគ្គីសនីអានុភាព១.៤៦០ មេហ្កាវ៉ាត់ខាងលើនេះ នឹងប៉ះពាល់ដល់ ការនេសាទ ជលសាស្ត្រ និងការផ្ទេរដីល្បាប់ជាដើម។

ដូច្នេះប្រទេសកម្ពុជា ក្នុងកិច្ចប្រជុំ បានជំរុញឱ្យប្រទេសឡាវពិនិត្យមើលឡើងវិញ លើផលប៉ះពាល់បរិស្ថាន ដើម្បីស្វែងរកផែនការសមស្រប និងវិធានការដ៏មានប្រសិទ្ធភាពសម្រាប់គម្រោងនេះ។

លើសពីនេះ ប្រទេសពីរផ្សេងទៀត រួមមានវៀតណាម និងថៃ ក៏មានការព្រួយបារម្ភដូចគ្នាដែរ ដោយជំរុញ ឱ្យមានការវាយតម្លៃឱ្យបានល្អិតល្អន់ ទៅលើផលប៉ះពាល់ព្រំដែន សេដ្ឋកិច្ចសង្គម និងបរិស្ថាន នៃប្រទេសនៅជាប់នឹងទន្លេមេគង្គផងដែរ។

ជាការឆ្លើយតប លោក Chanthanet Boualapa សមាជិកគណៈកម្មការចម្រុះតំណាងប្រទេសឡាវ បានមានប្រសាសន៍ថា៖ «រដ្ឋាភិបាលឡាវ ប្តេជ្ញាចិត្តក្នុងការដោះស្រាយផលប៉ះពាល់សំខាន់ៗ និងស្វាគមន៍ជានិច្ចចំពោះការចូលរួមបន្ថែមទៀត ដើម្បីធានាថាគម្រោងនេះមិនបង្កផលប៉ះពាល់អវិជ្ជមានដល់ប្រទេសដែលស្ថិតនៅជុំវិញដងទន្លេមេគង្គ។

គួរបញ្ជាក់ផងដែរថា គម្រោងថាមពលវារីអគ្គិសនីមួយទៀតនៅប្រទេសឡាវ គឺគម្រោងសាណាក់ខាំ ( Sanakham project ) ដែលមានអានុភាព ៦៨៤ មេហ្កាវ៉ាត់ ក៏នឹងត្រូវយកមកពិភាក្សាដែរ បន្ទាប់ពីការពិភាក្សាលើគម្រោងហ្លួងព្រះបាងឈានដល់ការសន្និដ្ឋាន។ (អានបន្ថែម)

ជុំបញ្ហានេះ ប្រទេសកម្ពុជាផ្ទាល់ ក៏បានផ្អាកផែនការទំនប់វារីអគ្គិសនីនៅតាមដងទន្លេមេគង្គរហូតដល់ឆ្នាំ ២០៣០ ដោយងាកមករកថាមពលពីធ្យូងថ្ម ឧស្ម័នធម្មជាតិ និងថាមពលពន្លឺព្រះអាទិត្យជំនួសវិញ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]