អគារការិយាល័យ ៦ បានបញ្ចប់ការសាងសង់នៅត្រីមាសទី ២ ឆ្នាំ ២០២០ ទោះបីទីផ្សារស្ថិតក្នុងវិបត្តិក្ដី

អគារការិយាល័យចំនួន ៦ កន្លែង (៥ កន្លែងជាប្រភេទម្ចាស់តែមួយ និង ១ កន្លែងជាប្រភេទប្លង់កម្មសិទ្ធិច្រើន) បានបញ្ចប់ការសាងសង់នៅត្រីមាសទី ២ ឆ្នាំ ២០២០ នេះ ទោះបីអត្រាការជួល និងថ្លៃជួលធ្លាក់ចុះ ដែលបង្កដោយវិបត្តិកូវីដក៏ដោយ។ នេះបើយោងតាមរបាយការណ៍ទិដ្ឋភាពទីផ្សាររបស់ភ្នាក់ងារ CBRE ចេញផ្សាយកាលពីថ្ងៃទី ៧ ខែកក្កដា កន្លងមកនេះ។

ចំពោះអគារការិយាល័យប្រភេទម្ចាស់តែមួយ ឬ Centrally-owned គឺមាន Grade B ចំនួន ១ និង Grade C ចំនួន ៤ ដែលរួមគម្រោង Amass Central គម្រោង Royal K Plaza គម្រោង The Link III គម្រោងTerra និងគម្រោង The Helix។ គម្រោងទាំង ៥ រំពឹងថានឹងមានបន្ថែមផ្ទៃក្រឡាផ្គត់ផង់អគារការិយាល័យ ៦៤,០២៦ ម៉ែត្រការ៉េ ទៅក្នុងទីផ្សារនៅចុងឆ្នាំ ២០២០។

ជាមួយគ្នានេះដែរ អត្រាការកាន់កាប់ (ឬចំនួនការជួល) ក្នុងត្រីមាសទី ២ នេះ ធ្លាក់ចុះ ៤.៥% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០១៩ ។ រីឯតម្លៃជួល (ឬ quoting rent) ក៏ធ្លាក់ចុះ ៣.១% ផងដែរសម្រាប់អគារ Grade B ដែលនៅខណ្ឌកណ្ដាលក្រុង និង ២,៩% សម្រាប់អគារ Grade B ដែលនៅខណ្ឌផ្សេងៗទៀត ។

ផ្ទុយទៅវិញ តម្លៃជួលសម្រាប់អគារ Grade C បានកើនឡើង ៨% សម្រាប់អគារដែលនៅកណ្ដាលក្រុង និង ៤,៥% សម្រាប់អគារនៅជាយក្រុង។

របាយការណ៍ដដែល ក៏បានបញ្ជាក់ផងដែរថា ទោះបីជាមានភាពមិនប្រាកដប្រជាដែលបណ្តាលមកពីវីរុសកូវីដក្ដី អ្នកជួលការិយាល័យដែលមានស្រាប់ គឺមានទំនោរនឹងជួលបន្ត។

ទន្ទឹមនឹងនេះ ដែរការិយាល័យជាប្រភេទប្លង់កម្មសិទ្ធិច្រើន ឬ strata-title គឺបានបញ្ចប់ការសាងសង់ ១ គម្រោង គឺ The Legacy ដែលនឹងបន្ថែមផ្ទៃក្រឡាផ្គត់ផ្គង់ថ្មីសរុបចំនួន ៥៩,០០០ ម៉ែត្រការ៉េ ទៅក្នុងទីផ្សារនៅឆ្នាំចុងឆ្នាំ ២០២០ នេះ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចុប្បន្នក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា កើនដល់ ២០ក្រុមហ៊ុន មានទុន ៣៣០លានដុល្លារ

គិតមកទល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារជួ […]

គិតត្រឹមត្រីមាសទី៣-២០២២ រដ្ឋប្រមូលបាន ១០លានដុល្លារ ពីការបោះផ្សាយមូលបត្ររដ្ឋ

រាជរដ្ឋាភិបាលកម្ពុជា បានប្រមូលទុនចំនួនប្រមាណ ១០.១៥ លានដ […]

១១ខែ ឆ្នាំ២០២២ កម្ពុជាបាននាំចូលដែកនិងដែកថែបសរុបជិត ៣៣០លានដុល្លារ កើន២២%

កម្ពុជា បាននាំចូលដែក និងដែកថែប មានទឹកប្រាក់សរុប​ ៣២៧ លា […]

សម្តេច៖ តម្លៃអគ្គិសនី និងប្រេង ត្រូវរក្សារនៅដដែរ មិនឱ្យតម្លើងថ្លៃតាមអំពើចិត្តឡើយ

  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា […]

ស្វែងយល់ពីសិទ្ធិជួលអចិន្ត្រៃយ៍ តើអ្នកផ្តល់សេវាជួល និងអ្នកជួលមានសិទ្ធិអ្វីខ្លះ?

អ្វីទៅជាសិទ្ធិជួលអចិន្ត្រៃយ៍? បើតាមមាត្រា ២៤៤ នៃក្រមរដ្ […]

ផ្សារទំនើប AEON៣ តម្លៃ ២៩០លានដុល្លារ គ្រោងបើកសាកល្បង ថ្ងៃទី១៥ ខែធ្នូ មុខនេះ

ផ្សារទំនើប អ៊ីអន ម៉ល មានជ័យ ដែលជាផ្សារទំនើបទី៣ របស់ក្រុ […]