ទីផ្សារខុនដូអាចនឹងប្រសើរឡើងវិញចាប់ពីត្រីមាសទី១ ឆ្នាំក្រោយ ទោះបីជានៅទ្រឹងមួយរយៈក្ដី

ទីផ្សារខុនដូមិនសូវជាប៉ះពាល់ខ្លាំងក្នុងកំឡុងកូវីដ ១៩ទេ ហើយទីផ្សារនេះអាចនឹងត្រឡប់មកប្រសើរឡើងវិញ ចាប់ពីត្រីមាសទី១ ឬទី២ ឆ្នាំ២០២១។ នេះបើតាមអ្នកនាង អាន សុធីតា អគ្គនាយិកាក្រុមហ៊ុន CBRE Cambodia នៅក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន Freshnews កាលពីថ្ងៃទី ១៣ កក្កដា ២០២០។

អ្នកនាង បានឲ្យដឹងថា៖ «ចំពោះទីផ្សារខុនដូយើងអាចនិយាយបានថាវាប៉ះពាល់តិចតួចទេ បើធៀបនឹងសណ្ឋាគារ និងទីផ្សារ Retail (ផ្សារទំនើប)។ ហើយផលប៉ះពាល់ទីផ្សារខុនដូហ្នឹងវាអត់យូរទេ ខ្ញុំគិតថាប្រហែលជាត្រីមាសទី១ ឬទី២ ឆ្នាំក្រោយស្ថានភាពនឹងប្រសើរឡើងវិញ។ ជាពិសេស ខុនដូតម្លៃមធ្យម និង ខុនដូតម្លៃសមរម្យ នឹងនៅតែទទួលការគាំទ្រ។»

អ្នកនាង បានឲ្យដឹងទៀតថា ចំពោះការដាក់ជួលខុនដូមានការធ្លាក់ចុះ ដោយសារជនបរទេសត្រឡប់ទៅស្រុកគាត់វិញ ហើយបរទេសថ្មីមិនអាចហោះមកកម្ពុជាវិញបាន ហើយអត្រាទំនេរមានការកើនឡើងខ្ពស់ ដែលបច្ចុប្បន្នអត្រាទំនេរអាចកើនឡើងរហូតទៅដល់ ៣០% ទៅ៥០%។

យោងតាមរបាយការណ៍ភ្នាក់ងារអចលនទ្រព្យ CBRE ចេញផ្សាយថ្ងៃទី ៧ កក្កដា តម្លៃជួលខុនដូធ្លាក់ចុះប្រមាណ ៧% សម្រាប់ខុនដូតម្លៃថ្លៃ (ត្រឹម១៣ដុល្លារ/ម៉ែត្រការ៉) និងប្រមាណ ៦% សម្រាប់ខុនដូតម្លៃមធ្យម (ត្រឹម១១ដុល្លារ/ម៉ែត្រការ៉េ)។

ចំណែកឯតម្លៃលក់ខុនដូវិញ ក៏មានធ្លាក់ចុះដែរ ធ្លាក់ចុះ ៤% សម្រាប់ខុនដូតម្លៃខ្ពស់ (ត្រឹម៣.០០០ ដុល្លារ/ម៉ែត្រការ៉េ) ៥% សម្រាប់ខុនដូតម្លៃមធ្យម (ត្រឹម២.៤០០ដុល្លារ/ម៉ែត្រការ៉េ) និង ០,៦៥% សម្រាប់ខុនដូតម្លៃសមរម្យ (ត្រឹង១.៥០០ដុល្លារ/ម៉ែត្រការ៉េ) ។

អ្នកនាង អាន សុធីតា បានពន្យល់បន្ថែមថា ៖ «ទោះបីជាទីផ្សារធ្លាក់មែន ប៉ុន្តែបើយើងមានចរន្តសាច់ប្រាក់ដើម្បីតម្កល់សម្រាប់ចាប់យកឱកាសវិនិយោគ នៅពេលទីផ្សារប្រសើរឡើងវិញ យើងមានឱកាសចំណេញដែរ ពីព្រោះបើយើងនៅចាំទីផ្សារល្អប្រសើរ យើងមិនអាចចាប់ឱកាសហ្នឹងបានដែរ»។

គួរបញ្ជាក់ផងដែរថា ក្នុងឆមាសទី១ ឆ្នាំ២០២០ នេះ មិនមានគម្រោងខុនដូដែលបញ្ចប់ការសាងសង់នោះទេ ប៉ុន្តែមានគម្រោងថ្មីៗចំនួន ៣ ដែលចាប់ផ្ដើមដាក់លក់ គឺគម្រោងគម្រោងខុនដូ Leedon Heights មានទីតាំងជាប់ផ្សារទំនើប AEON2 (អានបន្ថែម) គម្រោង Le Condé BKK1 នៅបឹងកេងកង១ និងគម្រោង Grand Condo នៅជ្រោយចង្វា ដែលខុនដូទាំង ៣ នេះ មានរហូតទៅដល់ ២.២៥២ យូនីត។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចុប្បន្នក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា កើនដល់ ២០ក្រុមហ៊ុន មានទុន ៣៣០លានដុល្លារ

គិតមកទល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារជួ […]

គិតត្រឹមត្រីមាសទី៣-២០២២ រដ្ឋប្រមូលបាន ១០លានដុល្លារ ពីការបោះផ្សាយមូលបត្ររដ្ឋ

រាជរដ្ឋាភិបាលកម្ពុជា បានប្រមូលទុនចំនួនប្រមាណ ១០.១៥ លានដ […]

១១ខែ ឆ្នាំ២០២២ កម្ពុជាបាននាំចូលដែកនិងដែកថែបសរុបជិត ៣៣០លានដុល្លារ កើន២២%

កម្ពុជា បាននាំចូលដែក និងដែកថែប មានទឹកប្រាក់សរុប​ ៣២៧ លា […]

សម្តេច៖ តម្លៃអគ្គិសនី និងប្រេង ត្រូវរក្សារនៅដដែរ មិនឱ្យតម្លើងថ្លៃតាមអំពើចិត្តឡើយ

  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា […]

ស្វែងយល់ពីសិទ្ធិជួលអចិន្ត្រៃយ៍ តើអ្នកផ្តល់សេវាជួល និងអ្នកជួលមានសិទ្ធិអ្វីខ្លះ?

អ្វីទៅជាសិទ្ធិជួលអចិន្ត្រៃយ៍? បើតាមមាត្រា ២៤៤ នៃក្រមរដ្ […]

ផ្សារទំនើប AEON៣ តម្លៃ ២៩០លានដុល្លារ គ្រោងបើកសាកល្បង ថ្ងៃទី១៥ ខែធ្នូ មុខនេះ

ផ្សារទំនើប អ៊ីអន ម៉ល មានជ័យ ដែលជាផ្សារទំនើបទី៣ របស់ក្រុ […]