ចៅហ្វាយខេត្តមណ្ឌលគិរី៖ ព្រំដីសម្រាប់សង់ព្រលានយន្តហោះបោះរួចហើយ ចាំតែអ្នកមកវិនិយោគ

រដ្ឋបាលខេត្តមណ្ឌលគីរី បានដោះស្រាយផលប៉ះពាល់ និងបោះបង្កោលព្រំប្រទល់ដី រួចរាល់ដាច់ស្រេចអស់ហើយ សម្រាប់គម្រោងសាងសង់អាកាសយានដ្ឋាននៅខេត្តមណ្ឌលគីរី បច្ចុប្បន្ននៅរងចាំតែការវិនិយោគពីអាកាសចរណ៍ស៊ីវិលតែប៉ុណ្ណោះ។

ថ្លែងនៅក្នុងសន្និសិទសារព័ត៌មានកាលពីថ្ងៃទី១៦ កក្កដា នេះ អភិបាលខេត្តមណ្ឌលគីរី ឯកឧត្តម ស្វាយ សំអ៊ាង បានឱ្យដឹងថា អាជ្ញាធរខេត្តបានជ្រើសរើសទីតាំងដី ប្រមាណ៦០០ហិកតា នៅចំងាយប្រមាណ ២២ គីឡូម៉ែត្រ ពីក្រុងសែនមនោរម្យ ពោលគឺស្ថិតក្នុងស្រុកអូររាំង។

ឯកឧត្តម បានមានប្រសាសន៍ថា ៖ «ឥលូវនេះ អាជ្ញាធរខេត្តបានរៀបចំ ទីមួយការពារដីដើម្បីនៅពេលដែលរដ្ឋាភិបាលមានថវិកាវិនិយោគ គឺយើងមានដី ជៀសវាងនៅពេលអត់មានដី គឺមិនដឹងថាអភិវឌ្ឍន៍ព្រលានយ៉ាងម៉េចដែរ»។

«មកទល់ពេលនេះ គឺការគិតគូររបស់អាកាសចរណ៍ស៊ីវិល គឺថាយើងបានកាយព្រំ យើងបានរៀបចំ ដោះស្រាយរួចហើយ រង់ចាំតែគោលការណ៍ រដ្ឋាភិបាលបានដៃគូវិនិយោគ ឬមានទុនវិនិយោគតែប៉ុណ្ណោះ» ឯកឧត្តម បានបន្ត។

បើតាមប្រសាសន៍របស់អភិបាលខេត្ត អាកាសយានដ្ឋានថ្មីនេះអាចសាងសង់ទៅជាអាកាសយានដ្ឋានខ្នាតធំក្នុងស្រុក ឬខ្នាតអន្តរជាតិ ដោយផ្អែកតាមការសិក្សាបច្ចេកទេសរបស់អាកាសចរណ៍ស៊ីវិល និងក្រសួងពាក់ព័ន្ធ។

គួរបញ្ជាក់ផងដែរថា គម្រោងសាងសង់អាកាសយានដ្ឋានមណ្ឌលគីរីនេះ ត្រូវបានសិក្សាតាំងពីឆ្នាំ ២០១៩ ដោយនៅជំហានដំបូងគ្រោងនឹងសាងសង់លើដី ៣០០ ហិកតា តែបច្ចុប្បន្នពង្រីកជា ៦០០ហិកតា។ ហើយគម្រោងនេះ នឹងបម្រើដល់ការដឹកជញ្ជូនផ្លូវអាកាស និងដឹកជញ្ជូនភ្ញៀវទេសចរ ទៅតំបន់ទេសចរណ៍ភាគឥសានប្រទេស រួមមានខេត្តមណ្ឌលគីរី រតនគីរី ស្ទឹងត្រែង និងក្រចេះ។ (អានបន្ថែម)

លើសពីនេះ អាកាសយានដ្ឋាននេះ ក៏ស្ថិតក្នុងចំណោមគម្រោងសាងសង់អាកាសយានដ្ឋានចំនួន ៣ ដែលពីរទៀត ស្ថិតនៅក្នុងក្រុងប៉ោយប៉ែត និងខេត្តបាត់ដំបង។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]