រោងចក្រស្លដែកតម្លៃ១៧ លានដុល្លារនៅខេត្តកំពង់ស្ពឺនឹងបើកដំណើការឆាប់ៗនេះ

រោងចក្រផលិតដែក ស្ល (រំលាយ)ចេញពីដែកអេតចាយ ដែលប្រមូលពីក្នុងស្រុក គ្រោងនឹងដំណើរការក្នុងពេលឆាប់ៗនេះ ដែលនឹងផលិតដែកផ្គត់ផ្គង់ក្នុងស្រុកបម្រើឱ្យវិស័យសំណង់ និងចូលរួមកាត់បន្ថយការនាំចូលដែកពីបរទេស។

រោងចក្រនេះ មានទីតាំងស្ថិតនៅស្រុកឧត្តុង ខេត្តកំពង់ស្ពឺ វិនិយោគដោយក្រុមហ៊ុនចិន ហុង ឌី សេង (ខេមបូឌា) ស្ទីល ឯ.កជាមួយទឹកប្រាក់ប្រមាណជិត១៧ លានដុល្លារ។

រោងចក្រនេះ ដំណើរការដោយការប្រមូលដែកអេតចាយក្នុងស្រុក និងនាំចូលដែកពាក់កណ្តាលសម្រេចពីក្រៅប្រទេសមកកែច្នៃផលិតដែក។

ឯកឧត្តម យស់ មុន្នីរ៉ាក់ អគ្គនាយករ៉ែ នៃក្រសួងរ៉ែ និងថាមពល មានប្រសាសន៍ថា៖ «កន្លងមកមានក្រុមហ៊ុនស្នើសុំរុករកដែក ស្ថិតនៅខេត្តព្រះវិហារ ប៉ុន្តែមិនទាន់បានបង្កើតចេញជារោងចក្រកែច្នៃផលិតដែកចេញពីរ៉ែដែកក្នុងស្រុកនៅឡើយទេ ដោយសារបរិមាណនៅតិច អត់គ្រប់គ្រាន់ក្នុងការសាងសង់រោងចក្រមួយ»។

ឯកឧត្តមបានបន្តថា៖ «បច្ចុប្បន្ន ក្រុមហ៊ុន ដែលកែច្នៃផលិតដែក ចេញពីដែកអេតចាយចំនួន ២ ប៉ុណ្ណោះ»។

យោងតាមវេបសាយរបស់ក្រុមហ៊ុន រោងចក្រនឹងចាប់ផ្តើមផលិតជាផ្លូវការនៅឆ្នាំ ២០២០ នេះ ដែលផលិតផលសំខាន់ៗរួមមាន ដែកថ្នាំងអំពៅ និង ដែកកង ដែលមានសមត្ថផលិតប្រមាណ ៥០ម៉ឺនតោន៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]