យុវជនខ្មែរ ៥ រូបគ្រោងនឹងបាញ់ផ្កាយរណបចេញពីខ្មែរទៅទីអវកាសដំបូងបង្អស់នៅឆ្នាំក្រោយ

សិក្សានុសិស្សខ្មែរ ៥ នៃវិទ្យាស្ថាន Liger Leadership Academy កំពុងរួមគ្នាបង្កើតជាផ្កាយរណបខ្នាតតូចមួយដំបូងបង្អស់នៅកម្ពុជា ហើយគ្រោងនឹងបាញ់ផ្កាយរណបនេះចេញពីប្រទេសខ្មែរទៅអវកាសនៅឆ្នាំក្រោយ។

គម្រោងនេះ មានឈ្មោះថា Liger CubeSat ដែលជាគម្រោងរួមរបស់សិស្សវិទ្យាល័យ ៥ រូប និងគ្រូបង្វឹក ៦ រូបដែលជាអ្នកមានបទពិសោធន៍ទាក់ទងនឹងអវកាសជាច្រើនឆ្នាំ។

CubeSats គឺជាឧបករណ៍ដែលស្រដៀងនឹងផ្កាយរណប ឬផ្កាយរណបខ្នាតតូចដែលមានមុខងារ ស្រាវជ្រាវព័ត៌មាននៅក្នុងអវកាសដើម្បីការអប់រំ។ CubeSats នឹងបាញ់ទៅក្នុងអវកាសក្នុងគន្លងផែនដីទាប ឬ LEO ដែលហោះក្នុងកំពស់ចន្លោះពី ១៦០ ទៅ ២០០០ គីឡូម៉ែត្រ។

តួនាទីសំខាន់របស់ CubeSat គឺការថតរូបផែនដី និងបញ្ជូនរូបភាពទាំងនោះត្រឡប់មកផែនដីវិញ ដែលនឹងក្លាយជាសមិទ្ធផលខ្មែរដែលមិនធ្លាប់បង្កើតពីមុនមក។

ក្រុមសិស្សទាំង ៥ រូប បានឱ្យដឹងថា ៖ បេសកកម្មរបស់យើង គឺចង់ជំរុញឱ្យយុវជនកម្ពុជាមានចំណាប់អារម្មណ៍ទាក់ទង់នឹងអវកាស។ យើងសង្ឃឹមថា នៅពេលអនាគត កម្ពុជានឹងមានអវកាសយានិកធ្វើការជាមួយនឹងពិភពលោក»។

គួរបញ្ជាក់ផងដែរថា ក្រុមសិស្សទាំង ៥ នេះ កំពុងស្វែងរកជំនួយដើម្បីជំរុញឱ្យគម្រោងនេះក្លាយជាការពិតក្នុងអំឡុងឆ្នាំក្រោយនេះ។ សម្រាប់អ្នកចាប់អារម្មណ៍សូមចុចទីនេះ

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]