រដ្ឋាភិបាលសម្រេចកាត់ដីគម្របព្រៃឈើជាង ៦០០ហិកតា នៅខេត្តព្រះសីហនុឱ្យឯកជនធ្វើកម្មសិទ្ធ

រាជរដ្ឋាភិបាលកម្ពុជា សម្រេចធ្វើអនុប្រយោគឆ្វៀលដីទំហំ ៦០០ហិកតា ចេញពីដែនព្រៃលិចទឹក និងគម្របព្រៃឈើឆ្នាំ ២០០២ នៅខេត្តព្រះសីហនុ ឱ្យទៅជាកម្មសិទ្ធិរបស់លោកឧកញ៉ា សេង ញ៉ក និងលោកជំទាវ លី អាផណ ដែលជាប្រធានក្រុមហ៊ុន ដឺព្រេមៀ លែន (The Premiere Land Co Ltd) ដើម្បីធ្វើការអភិវឌ្ឍ។

យោងតាមអនុក្រិត្យ លេខ ៨២អនក្រ.បក ចុះហត្ថលេខាដោយសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ ដីរដ្ឋជាង ៦០០ ហិកតា នេះ មានទីតាំងស្ថិតនៅ ឃុំរាម និងឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ផែនទីបង្ហាញក្នុងឧបសម្ព័ន្ធនៃអនុក្រឹត្យ ក៏បានបង្ហាញថា ទីតាំងដីដែលត្រូវបានឆ្វៀលនេះ គឺស្ថិតនៅជាប់នឹងទីតាំងព្រលានយន្តហោះអន្តរជាតិព្រះសីហនុ ភាគខាងត្បូង។

ដោយឡែក ក្រុមហ៊ុន ដឹព្រេមៀ លែន ឯ.ក មិនទាន់បានបញ្ជាក់ជាសាធារណៈនៅឡើយទេ ថានឹងអភិវឌ្ឍដី ៦០០ ហិកតានេះទៅជាគម្រោងអ្វី។

ឧកញ៉ា សេង ញ៉ក និងលោកជំទាវ លី អាផណ គឺជាសាច់ញាតិរបស់លោកឧកញ៉ា លី យ៉ុងផាត់ ដែលជាសេដ្ឋីក៏ល្បីល្បាញមួយរូប និងជាម្ចាស់គម្រោងអភិវឌ្ឍធំៗជាច្រើននៅកម្ពុជា។

គួរបញ្ជាក់ផងដែរថា​ ដីសាធារណៈរបស់រដ្ឋ រួមបញ្ចូលដីទាំងអស់ដែលបម្រើផលប្រយោជន៍សាធារណៈ។ ដីសាធារណៈរបស់រដ្ឋមិនអាចផ្លាសប្តូរបាន បើសិនជាវានៅតែមានប្រយោជន៍សាធារណៈ។ ប្រសិនបើដីសាធារណៈរបស់រដ្ឋបាត់បង់ផលប្រយោជន៍សាធារណៈ ឬវាលែងត្រូវបានសាធារណជនប្រើប្រាស់ ដីនេះអាចនឹងត្រូវយកមកចាត់ថ្នាក់ឡើងវិញជាដីឯកជនរបស់រដ្ឋវិញ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]