វៀតណាមនឹងសាងសង់ព្រលានយន្តហោះធំបង្អស់ក្នុងប្រទេសតម្លៃជាង ៤ ពាន់លានដុល្លារនៅខែក្រោយ

ព្រលានយន្តហោះអន្តរជាតិ Long Thanh ដែលជាព្រលានយន្តហោះធំបង្អស់ក្នុងប្រទេសវៀតណាមតម្លៃជាង ៤ ពាន់លានដុល្លារ នឹងបើកការដ្ឋានសាងសង់ដំណាក់កាលដំបូងនៅខែក្រោយ។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ VnExpress។

មានទីតាំងនៅចម្ងាយប្រមាណ ៤០ គីឡូម៉ែត្រភាគខាងកើតទីក្រុងហូជីមិញ ក្នុងខេត្តដុងណៃ អាកាសយានដ្ឋាននេះនឹងត្រូវសាងសង់លើផ្ទៃ ១៨០០ ហិកតា។

ដំណាក់កាលទី ១ រួមមានការសាងសង់ផ្លូវរត់ប្រវែង ៤ គីឡូម៉ែត្រមួយខ្សែដែលមានទទឹង ៧៥ ម៉ែត្រ និងមានចំណត ៣៧៣ ០០០ ម៉ែត្រការ៉េ ដែលរចនាឡើងដើម្បីបម្រើអ្នកដំណើរ ២៥ លាននាក់ និងផ្ទុកទំនិញ ១,២ លានតោនក្នុងមួយឆ្នាំ។ ដំណាក់កាលទី១នេះ គ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២៥។

ដោយឡែក ដំណាក់កាល២ ទៀត នឹងបញ្ចប់នៅមុនឆ្នាំ ២០៤០ ដែលនឹងបន្ថែមផ្លូវរត់ ៣ បន្ថែម និងចំណតអ្នកដំណើរចំនួន ៤ ទៀត និងអាចផ្ទុកអ្នកដំណើរបាន ១០០ លាននាក់ និងផ្ទុកទំនិញ ៥ លានតោនក្នុងមួយឆ្នាំ។

លោក Lai Xuan Thanh ប្រធានសាជីវកម្មអាកាសយានដ្ឋានវៀតណាម (ACV) ដែលជាអ្នកទទទួសខុសត្រូវលើគម្រោងនេះបានប្រាប់ VnExpress ថា៖ «ក្រុមហ៊ុនអភិវឌ្ឍន៍បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាសម្រាប់ប្រាក់កម្ចីប្រហែល ៦,១ ប៊ីលានដុល្លារ ជាមួយស្ថាប័នចំនួន ១២ ទៀត»។

លោកបន្តថា៖ «ដំណាក់កាលដំបូងនៃការងាររំពឹងថានឹងត្រូវចំណាយអស់ ៤,៣ ប៊ីលានដុល្លារ»។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]