ក្រសួងមានផែនការចង់សាងសង់រថភ្លើងតភ្ជាប់ពីទីក្រុងភ្នំពេញទៅព្រលានយន្តហោះថ្មី

ក្រសួងសាធារណៈការ និងដឹកជញ្ជូន មានផែនការចង់សិក្សាលទ្ធភាពសាងសង់ផ្លូវរថភ្លើងតភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់ព្រលានយន្តហោះភ្នំពេញថ្មីនៅខេត្តកណ្តាល ដើម្បីជួយសម្រួលដល់ការធ្វើដំណើរទៅមក ដោយមិនចាំបាច់ស្ទះចរាចរណ៍។

ឯកឧត្តម លី បូរិន អនុរដ្ឋលេខាធិការនៃក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់ទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យកាលពីថ្មីៗនេះថា ក្រសួងបានត្រៀមផែនការនេះរួចហើយ តែមិនទាន់មានការពិភាក្សាគ្នាជាមួយក្រុមហ៊ុនឯកជននៅឡើយទេ។

ឯកឧត្តម ថ្លែងថា៖ «នេះជាការត្រៀមទុករបស់ឯកឧត្តមទេសរដ្ឋមន្រ្តី (ស៊ុន ចាន់ថុល)…កាលណាគេធ្វើព្រលានយន្តហោះជិតហើយទៅ យើងនឹង Design ចូលទៅយ៉ាងមិច អីយ៉ាងមិច…[យើងនឹងគិតបន្តទៀត]»។

ដោយសារគម្រោងព្រលានយន្តហោះថ្មីនឹងសាងសង់រួចជាស្ថាពរ នៅឆ្នាំ២០២៣ ដែលនៅសល់ពេលយូរទៀត ក្រសួងនៅមិនទាន់បង្ហាញព័ត៌មានលម្អិតអ្វីជាក់លាក់ទេ តែនឹងបន្តសិក្សា។

ទាក់ទិននឹងការធ្វើដំណើរទៅមកព្រលានថ្មីនេះ ក្រុមហ៊ុន OCIC ក៏មានផែនការចង់សាងសង់ផ្លូវល្បឿនលឿនពីព្រលានថ្មីមករាជធានីភ្នំពេញដែរ។ បើយោងតាមអ្នកនាំពាក្យរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល ឯកឧត្តម ស៊ិន ចាន់សេរីវុត្ថា គម្រោងនេះគឺជាគម្រោងដាច់ដោយឡែកពីគម្រោងសាងសង់ព្រលានរបស់ OCIC។ (អានបន្ថែម)

គួរបញ្ជាក់ផងដែរថា គម្រោងព្រលានយន្តភ្នំពេញថ្មីនេះ គឺជាគម្រោងខ្នាតយក្សតម្លៃជាង ១,៥ ពាន់លានដុល្លារ។ គិតមកត្រឹមខែមេសា គម្រោងនេះសម្រេចការសាងសង់បានប្រមាណ ៣០% ហើយសម្រាប់ដំណាក់កាលទី១ ហើយគ្រោងនឹងបញ្ចប់ក្នុងឆ្នាំ ២០២៣ នេះ។ (អានបន្ថែម)

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចុប្បន្នក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា កើនដល់ ២០ក្រុមហ៊ុន មានទុន ៣៣០លានដុល្លារ

គិតមកទល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារជួ […]

សម្តេចរំពឹងភាពរឹងមាំនៃថវិការជាតិ នឹងជួយកាត់បន្ថយកម្ចីពីបរទេសមកអភិវឌ្ឃប្រទេស ពិសេស…

ប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រមូលចំណូលក្នុងស្រុកបានកើន […]

រដ្ឋនឹងផ្តល់កម្ចី ៩៩លានដុល្លារ ដល់អគ្គិសនីកម្ពុជាដើម្បីរក្សាតម្លៃភ្លើងកុំឱ្យឡើងថ្លៃ

ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា នឹងផ្តល់កម្ចីដល់អគ្គិសនី […]

ADB ផ្តល់កម្ចីជិត ៦៣លានដុល្លារ ដល់កម្ពុជាកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត៩

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសម្រេចផ្តល់កញ្ចប់ថវិការចំ […]

៩ខែ-២០២២ រដ្ឋប្រើកម្ចីអស់ ១ពាន់លានដុល្លារ ក្នុងនោះ ៥៤%សម្រាប់ហេដ្ឋារចនាសម្ព័ន្ធ

គិតត្រឹមត្រីមាសទី១ ដល់ត្រីមាសទី៣ ឆ្នាំ២០២២ ក្នុងក្របខណ្ […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]