បើមានលិខិតអនុញ្ញាតិសាងសង់ហើយ តើត្រូវសុំលិខិតបើកការដ្ឋានទៀតទេ?

ម្ចាស់គម្រោងថ្មីភាគច្រើនតែងយល់ថា ក្រោយទទួលបានលិខិតអនុញ្ញាតិសាងសង់ហើយ គឺអាចបើកការដ្ឋានសាងសង់បានតែម្ដង ដោយមិនបាច់សុំលិខិតអ្វីទៀតទេ។ តើពិតឬទេ?

ក្នុងអនុក្រឹត្យលេខ២២៤ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ស្តីពីលិខិតអនុញ្ញាតសាងសង់ បានបញ្ជាក់ថា រាល់ការចាប់ផ្តើមដំណើរការសាងសង់សំណង់ថ្មី ការងារកែប្រែ ការងារដំឡើង និងការងាររុះរើ ត្រូវមានលិខិតអនុញ្ញាតបើកការដ្ឋានសំណង់ជាមុនសិន។

ក្រោយទទួលបានលិខិតអនុញ្ញាតសាងសង់ ម្ចាស់សំណង់ត្រូវដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតបើកការដ្ឋានមួយទៀតពីអគ្គនាយកដ្ឋានសំណង់ ឬពីគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ទៅតាមទំហំនៃផ្ទៃក្រឡាសំណង់។

លើសពីនេះ ម្ចាស់សំណង់ ក៏ត្រូវស្នើសុំលិខិតអនុញ្ញាតបើកការដ្ឋានសំណង់ផងដែរ មុននឹងបំបែកក្បាលដី សម្រាប់គម្រោងសាងសង់បណ្តុំផ្ទះល្វែង ឬបណ្តុំលំនៅឋានដែលស្ថិតនៅលើក្បាលដីតែមួយ។ (អានបន្ថែម)

នៅពេលស្នើសុំលិខិតអនុញ្ញាតបើកការដ្ឋានសំណង់សម្រាប់ការងារសាងសង់ ម្ចាស់សំណង់ត្រូវភ្ជាប់នូវឯកសារដូចជា៖

  • លិខិតអនុញ្ញាតសាងសង់
  • គម្រោងប្លង់គ្រឿងផ្គុំសំណង់
  • ឯកសារសិក្សាភូព្ភសាស្ត្រ
  • សៀវភៅបន្ទុកនៃការងារសាងសង់
  • កិច្ចសន្យាម៉ៅការសំណង់
  • ឯកសារបច្ចេកទេសផ្សេងៗទៀតសម្រាប់បម្រើឱ្យការងារសាងសង់
  • ឯកសារបញ្ជាក់អំពីការចុះកិច្ចសន្យាធានារ៉ាប់រងភារៈទទួលខុសត្រូវការដ្ឋានជាមួយក្រុមហ៊ុនធានារ៉ាប់រង។

សម្រាប់ការងាររុះរើវិញ អ្នកដាក់ពាក្យស្នើសុំត្រូវភ្ជាប់នូវឯកសារសំខាន់ៗដូចជា៖

  • លិខិតអនុញ្ញាតសាងសង់
  • លិខិតអនុញ្ញាតរុះរើ
  • គម្រោងប្លង់គ្រឿងផ្គុំសំណង់
  • គម្រោងប្លង់រុះរើ
  • សៀវភៅបន្ទុកនៃការងាររុះរើ
  • កិច្ចសន្យាម៉ៅការសាងសង់
  • ឯកសារបច្ចេកទេសផ្សេងទៀតសម្រាប់បម្រើឱ្យការងាររុះរើ
  • និងឯកសារបញ្ជាក់អំពីការចុះកិច្ចសន្យាធានារ៉ាប់រងភារៈទទួលខុសត្រូវការដ្ឋានជាមួយក្រុមហ៊ុនធានារ៉ាប់រង។

យ៉ាងណាមិញ ការដ្ឋានសំណង់ដែលបានចាប់ផ្តើមដំណើរការ ប៉ុន្តែបានផ្អាកសកម្មភាពទៅវិញ លើស ពី0១ឆ្នាំ ត្រូវមានលិខិតបន្តសុពលភាពលិខិតអនុញ្ញាតបើកការដ្ឋានសំណង់ មុននឹងបន្តដំណើរការសាង សង់ ឬរុះរើ។

អ្នកសាងសង់ ឬរុះរើណា ដែលមិនអនុលោមតាមបទប្បញ្ញត្តិបច្ចេកទេសសំណង់ ហើយបណ្តាលឱ្យមានរបួស ឬសុខភាពដល់អ្នកដទៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី០១ឆ្នាំ ទៅ០៣ឆ្នាំ និងពិន័យជាប្រាក់ពី២០ ០០០ ០០០ រៀល ទៅ៤០ ០០០ ០០០ រៀល។

គួរបញ្ជាក់ផងដែរថា នៅពេលបញ្ចប់ការងារសាងសង់ ម្ចាស់សំណង់ត្រូវស្នើសុំលិខិតអនុញ្ញាតបិទការដ្ឋានសំណង់មួយទៀត ពីអាជ្ញាធរមានសមត្ថកិច្ច។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]