រោងចក្រផលិតទឹកស្អាត តម្លៃជាង១៩០លានដុល្លារ នៅជាយក្រុងភ្នំពេញ នឹងបើកការដ្ឋាននៅចុងខែមករានេះ

គម្រោងរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតនៅបាក់ខែង គ្រោងនឹងចាប់ផ្ដើមបើកការដ្ឋាននៅចុងខែមករា នេះ ដោយនឹងមានសមត្ថភាពផលិតទឹកស្អាតបានដល់ទៅ ១៩៥ ០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ។

ពិធីបើកការដ្ឋានសាងសង់រោងចក្រផលិតទឹកស្អាតនៅបាក់ខែងនេះ នឹងប្រព្រឹត្តិទៅក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ការសាងសង់គម្រោងនេះ នឹងត្រូវថវិកាប្រមាណ ១៩០លានដុល្លារ ដែលជាសហហិរញ្ញប្បទានរបស់ភ្នាក់ងារអភិវឌ្ឍន៍បារាំង French Development Agency ធនាគារ European Investment Bank និងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។ ហើយនឹងត្រូវអនុវត្តដោយក្រុមហ៊ុន Vinci Construction Grands Projects។

សម្រាប់ដំណាក់កាលទី១ រួមមានការសាងសង់រោងចក្រ និងការតបណ្តាញបំពង់មេ ដោយនឹងចំណាយថវិកាប្រមាណ ១៥៥លានដុល្លារ។ ដោយឡែក ដំណាក់កាលទី ២ គឺនឹងចំណាយ ៤៥លានដុល្លារទៀត ដើម្បីបង្កើនសមត្ថភាពផលិតទឹកស្អាតឱ្យបានដល់ទៅ ៣៩០ ០០០ ម៉ែត្រគូប/ថ្ងៃ។

គួរបញ្ជាក់ផងដែរថា ដំណាក់កាលទី១ ត្រូវបានចុះហត្ថលេខាព្រមព្រៀងតាំងពីខែវិច្ឆិកា ឆ្នាំ ២០១៩ មកម្លេះ ហើយដំណាក់កាលទី ២ ក៏ត្រូវបានប្រកាសតាំងពីដើមឆ្នាំ ២០២០។ ប៉ុន្តែមកទល់បច្ចុប្បន្ន ការសាងសង់នៅមិនទាន់ចាប់ផ្ដើមនៅឡើយ។ (អានបន្ថែម និងបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]