ស្ថានីយសូឡាខ្នាតតូចមួយនៅសៀមរាមបើកដំណើរការ ខណៈស្ថានីយ ៣ ធំៗទៀត ក៏គ្រោងនឹងបើកក្នុងឆ្នាំនេះដែរ

ស្ថានីយផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យអនុភាព ៣២គីឡូវ៉ាត់ នៅខេត្តសៀមរាប បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយកាលពីថ្ងៃទី២៧ ខែមករា កន្លងមកនេះ ខណៈរោងចក្រថាមពលសូឡា ៣ ផ្សេងទៀត សរុបអនុភាពជាង ១១០ មេហ្គាវ៉ាត ក៏គ្រោងដាក់ដំណើរការក្នុងដើមឆ្នាំ ២០២១ នេះដែរ។

បើយោងតាមក្រសួងបរិស្ថាន ស្ថានីយនេះមានទីតាំងស្ថិតនៅ មជ្ឈមណ្ឌលស្រាវជ្រាវនិងអភិរក្សកេសរកូល សុខ អានភ្នំគូលែន ដែលអាចផលិតថាមពលបានក្នុងរង្វង់ ១៥០គីឡូវ៉ាត់ម៉ោងក្នុងមួយថ្ងៃ ដែលគ្រប់គ្រាន់សម្រាប់ការប្រើប្រាស់ម៉ាស៊ីនត្រជាក់ និងម៉ាស៊ីនបូមទឹកបានរៀងរាល់ថ្ងៃ។

គម្រោងនេះផ្ទាល់គឺ ជាការបណ្ដាក់ទុនរួមរវាងក្រសួងបរិស្ថាន កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងដៃគូអភិវឌ្ឍមួយចំនួន។

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងនៅក្នុងពិធីសម្ពោធថា ស្ថានីយសូឡានេះ នឹងជួយឱ្យមជ្ឈមណ្ឌលស្រាវជ្រាវសុខ អាន ភ្នំគូលែន នេះ មានប្រភពអគ្គិសនីស្អាតប្រើបាស់។

ជាមួយគ្នានេះ លោកស្រី Sonali Dayaratne តំណាង UNDP ប្រចាំកម្ពុជា ក៏បានវាយតម្លៃខ្ពស់លើគោលជំហរកម្ពុជាក្នុងការផលិតថាមពលស្អាតដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។

គួរបញ្ជាក់ផងដែរថា គម្រោងរោងចក្រសូឡា ៣ ទៀតដែលគ្រោងនឹងបើកដំណើរការឆ្នាំ នេះ រួមមាន ស្ថានីយសូឡាអនុភាព២០មេហ្គាវ៉ាតនៅខេត្តស្វាយរៀង ស្ថានីយសូឡាអនុភាព៣០មេហ្គាវ៉ាតនៅខេត្តបន្ទាយមានជ័យ និងស្ថានីយសូឡាអនុភាព ៦០មេហ្គាវ៉ាត នៅសខេត្តបាត់ដំបង។ (អានបន្ថែម)

មកទល់បច្ចុប្បន្ន កម្ពុជាមានរោងចក្រថាមពលសូឡាយ៉ាងហោច ៥ ដែលកំពុងដំណើរភ្ជាប់ចូលបណ្តាញជាតិ គឺ ស្ថានីយសូឡា ១០មេហ្គាវ៉ាតនៅស្វាយរៀង ៨០មេហ្គាវ៉ាតនៅកំពង់ស្ពឺ ៦០មេហ្គាវ៉ាតនៅកំពង់ឆ្នាំ ៣០មេហ្គាវ៉ាតនៅពោធិ៍សាត់ និង៥មេហ្គាវ៉ាតនៅបាវិត។

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចុប្បន្នក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា កើនដល់ ២០ក្រុមហ៊ុន មានទុន ៣៣០លានដុល្លារ

គិតមកទល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារជួ […]

សម្តេចរំពឹងភាពរឹងមាំនៃថវិការជាតិ នឹងជួយកាត់បន្ថយកម្ចីពីបរទេសមកអភិវឌ្ឃប្រទេស ពិសេស…

ប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រមូលចំណូលក្នុងស្រុកបានកើន […]

រដ្ឋនឹងផ្តល់កម្ចី ៩៩លានដុល្លារ ដល់អគ្គិសនីកម្ពុជាដើម្បីរក្សាតម្លៃភ្លើងកុំឱ្យឡើងថ្លៃ

ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា នឹងផ្តល់កម្ចីដល់អគ្គិសនី […]

ADB ផ្តល់កម្ចីជិត ៦៣លានដុល្លារ ដល់កម្ពុជាកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត៩

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសម្រេចផ្តល់កញ្ចប់ថវិការចំ […]

៩ខែ-២០២២ រដ្ឋប្រើកម្ចីអស់ ១ពាន់លានដុល្លារ ក្នុងនោះ ៥៤%សម្រាប់ហេដ្ឋារចនាសម្ព័ន្ធ

គិតត្រឹមត្រីមាសទី១ ដល់ត្រីមាសទី៣ ឆ្នាំ២០២២ ក្នុងក្របខណ្ […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]